តួនាទីសេ្ដចថៃក្នុងរដ្ឋធម្មនុញ្ញថៃមាន ៖ • គង់ជាម្លប់សម្រាប់ប្រជានុរាស្រ្ដរបស់ព្រះអង្គ • លើកលែងទោស • រំលាយរដ្ឋសភា • ជាអ្នកសម្របសម្រួល ដើម្បីធានាប្រក្រតីភាពស្ថាប័ន និងសណ្ដាប់ធ្នាប់សង្គម ។
vrean.com Latest Questions
សមាជជាតិសម័យសង្គមរាស្រ្តនិយម សម្រេចបានសមិទ្ធផលដូចជា ៖ • ការប្រឆាំងនឹងអំពើពុករលួយ • ការកំណត់ភាសាខ្មែរជាភាសាផ្លូវការ ។
រាជរដ្ឋាបាលកម្ពុជាប្រកាសថ្ងៃកាន់ទុក្ខគោរពព្រះវិញ្ញាណក្ខន្ធជាផ្លូវការចំនូន០៧ថ្ងៃគិតចាប់ពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១២ដល់ថ្ងៃទី២៣ខែតុលាឆ្នាំ២០១២។
ការបោះឆ្នោតជាសាកលនៅកម្ពុជាដែលរៀបចំឡើងដោយអ៊ុនតាក់ត្រូវបានរៀបចំធ្វើឡើងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ទៅ ២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយមានគណបក្សចូលរួមចំនួន២០។
ក្នុងសង្រ្គាមលោកលើកទី២ បានជាសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្តព្រោះសហភាពសូវៀតបានរំដោះទឹកដីបានយ៉ាងធំទូលំទូលាយអឺរ៉ុបកណ្ដាល រហូតដល់ក្រុងប៊ែកឡាំង។ ចំណែកប្រទេសសម្ព័ន្ធមិត្តវិញបាន រំកិលយឺតៗ ដោយសារការប្រយុទ្ធរារាំពីកងទ័ពអាឡឺម៉ង់ជាពិសេសការវាយឡើងច្រាំងនៅន័រម៉ង់ឌី។
ព្រះបាទអង្គឌួងទ្រង់មានព្រះតម្រិះថា ប្រទេសកម្ពុជាកាន់តែធ្លាក់ដុនដាប ទៅនឹងឈានទៅដល់ការបែងចែកទឹកដីតាមមហិច្ឆតាឈ្លានពាន របស់ប្រទេសទាំងពីរគីយួននិងសៀម ដោយគ្រោងយកទន្លេមេគង្គ ជាព្រំប្រទេស ហើយពេល នោះប្រទេសកម្ពុជានឹងត្រូវបាត់ឈ្មោះពីផែនទីពិភពលោក ។
មកដល់បច្ចុប្បន្ននេះអង្គការសហប្រជាជាតិបានជួយដោះស្រាយបញ្ហាដល់កម្ពុជា ដូចជា • ១៥ មិថុនា ១៩៥២ ដោះស្រាយរឿងក្តីប្រាសាទព្រះវិហារ • ២៣ តុលា ១៩៩៣ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស • ០៧ កក្កដា ២០០៨ ដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក • ១៨ តុលា ២០១១ បញ្ហាឲ្យកងទ័ពថៃកម្ពុជាដកចេញពីតំបន់ប្រាសាទព្រះវិហារ ។
ជាការពិតណាស់ សន្តិភាព ការដាក់អាវុធ អភិវឌ្ឍន៍ និងការគោរពសិទ្ធិមនុស្ស គឹជាករណីដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកជានិច្ច។ សេចក្តីបំណងចម្បងបំផុតក្នុងការបង្រៀនវិជ្ជាសិទ្ធិមនុស្ស គឺដើម្បីឱ្យមនុស្សចេះស្រឡាញ់សន្តិភាព និងការមិនប្រើហិង្សា ព្រមទាំងបង្រៀនអំពីអភិវឌ្ឍន៍ និងឱ្យចេះយកចិត្តទុកដាក់ទៅលើវិស័យបរិស្ថាន។
ក្រមសីលធម៌សារព័ត៌មានរួមមានដូចខាងក្រោម ៖ • គោរពសច្ចធម៌ និងគោរពសិទ្ធិយល់ដឹងរបស់សាធារណៈជន • ត្រូវផ្សព្វផ្សាយព័ត៌មានទាំងឡាយដោយសុចរិតព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់ឲ្យបានត្រឹមត្រូវ និងស្របតាមគតិយុត្តិ • ត្រូវរាយការណ៍ពីអ្វីដែលខ្លួនបានដឹងពីប្រភព ដើមតែប៉ុណ្ណោះ ។អ្នកសារព័ត៌មានមិនត្រូវបំបាត់ចោលព័ត៌មានសំខាន់ៗ ឬក្លែងបន្លំ ឯកសារផ្សេងៗឡើយ • ត្រូវកែលម្អព័ត៌មានណាដែលមានលក្ខណៈមិនជាក់លាក់ ឬអាចបណ្តោយឲ្យភ័ន្តច្រឡំ • ប្រើវិធីសុចរិតត្រឹមត្រូវ កុំស្វែងរកព័ត៌មានណាដែលញុះញង់ឲ្យ មានការប្រកាន់ពូជសាសន៍ ពណ៌ សម្បុរ ភេទ ភាសា ជំនឿ សាសនា មតិ ឬ ...
សមាជជាតិ មានសារៈសំខាន់ ដូចជា ៖ • ស្វែងយល់ពីការលំបាក និងតម្រូវការរបស់រាស្រ្តដើម្បីដោះស្រាយ • ដឹងពីអំពើពុករលួយ បក្សពួកនិយម តាមរយៈបណ្តឹងរបស់រាស្រ្ត • ស្វែងយល់ពីមន្ត្រីចង់ក្បត់ និងមន្ត្រីស្មោះត្រង់ និងអប់រំកែលម្អ • បើកវេទិកាតម្លាភាព អាចបើកចំហរបញ្ហារួចដើម្បីដោះស្រាយទាំងអស់គ្នា • អាចអភិវឌ្ឍន៍ជាតិឲ្យឆាប់រីកចម្រើនព្រោះតំណាងរាស្រ្ត មន្រ្តី និងរាស្រ្តយល់ចិត្ត រួចបង្កើតសាមគ្គីកសាងជាតិ ។