សន្នីសិទ្ធក្រុងយ៉ាល់តា ប្រារព្ធឡើងដើម្បី ៖ • កំណត់ជោគវាសនា ប្រទេសអាល្លឺម៉ង់ក្រោយសង្រ្គាមលោក • ផ្តាចសរសៃឈាមប្រទេសអាល្លឺម៉ង់ គឺកុំឲ្យមានឳកាសបង្កសង្រ្គាមសារជាថ្មី ។
vrean.com Latest Questions
សន្និសិទ្ធ ក្រុងយ់ាល់តាមានទិសដៅ ៖ • រៀបចំប្រទេសអាល្លឺម៉ង់ជា ៤តំបន់ សម្រាប់ត្រួត្រា • សហភាពសូវៀតបង្ខិតព្រំដែន ចូលក្នុងប្រទេសប៉ូឡូញ ហើយប៉ូឡូញលើកព្រំដែនចូលប្រទេសអាល្លឺម៉ង់ • សូវៀតសន្យាថា នឹងជួយវាយជប៉ុនឲ្យបរាជ័យក្រោយពីអាល្លឺម៉ង់ចុះចាញ់ចំនួន៣ខែ • គ្រោងកោះអញ្ជើញ ឲ្យមានសន្និសិទ្ធនៅទីក្រុងសាន់ប្រាន់ស៊ីស្កូ ដើម្បីរៀបចំអង្គការសហប្រជាជាតិ ។
បានជាសេរីនៃសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ មានសារៈសំខាន់ព្រោះ ៖ • ដើម្បីជួយផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នានានិងក្រៅប្រទេសដល់ប្រជាពលរដ្ឋ • ដើម្បីជួយផ្សព្វផ្សាយនូវគំនិត ការបញ្ចេញមិត • ដើម្បីជួយផ្តល់ព័ត៌មាន និងបទពិសោធនានាដល់ថ្នាក់ដឹកនាំ • ដើម្បីជួយដល់ការអភិវឌ្ឍផ្នែកនយោបាយ និងវិទ្យាសាស្ត្រ • ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាព សេរីភាពគ្រប់យ៉ាងក្នុងការបញ្ចេញគំនិត យោបល់ដើម្បីជួយអភិវឌ្ឍសង្គមជាតិ • ដើម្បីបង្ហាញថា ប្រទេសមួយប្រកាន់យកលទ្ធិប្រជាធិបតេយ្យពេញលេញពិតប្រាកដ។
ក្នុងលទ្ធិប្រជាធិបតេយ្យ ការមានគណបក្សនយោបាយច្រើននាំមកនូវសារៈសំខាន់ព្រោះរបបពហុបក្សេសមាជិកទាំងអស់ដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យត្រូវតែផ្សារភ្ជាប់នឹងទទស្សនៈពហុបក្ស ហើយទទួលស្គាល់ថាបុគ្គល ឬក្រុមខុសគ្នាៗរមែងមានទស្សនៈ និងយោបល់ខុសៗគ្នា ។ លើសពីនេះ ពួកគេត្រូវតែទទួលស្គាល់ថាទស្សនៈសម្តែងចេញមកមិនមែនត្រឹមត្រូវទាំងអស់នោះទេ ។ ម៉្យាងទៀតការមានគណបក្សច្រើន គឺបានផ្តល់លទ្ធភាពច្រើនក្នុងជម្រើសរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ ប្រព័ន្ធពហុបក្សនេះហើយ ធ្វើឱ្យមានប្រទេសយើងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ។
គោរមងារទាំងបីរបស់ទ្រង់ ៖ • មុនគ្រងរាជ្យ៖ សម្តេចព្រះឧបយុវរាជ • ពេលគ្រងរាជ្យ៖ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធិពង្ស អគ្គមហាបុរសរតន៍ និករោត្តម ធម្មិកមហារាជធិរាជ បរមនាថបរមនពិត្រព្រះចៅក្រុងកម្ពុជាធិបតី • បច្ឆាមរណៈរាជ្យ៖ ព្រះបរមរតនកោដ្ធ ។
រាជវង្សរបស់ទ្រង់ អ្នកម្នាង ផាត កាញ៉ុល ( ឆ្នាំ ១៩២០ – ១៩៦៨ ) មានបុត្រចំនួន២អង្គ៖ ១. នរោត្តម បុប្ផាទេវី ( ១៩៤៣ – បច្ចុប្បន្ន ) ម្ចាស់ក្សត្រីយ៍ ស៊ីសុវត្តិ ពង្សាមុនី ( ឆ្នាំ១៩២៩ ...
ជំនាញរបស់សម្តេចនរោត្តមសីហនុ ៖ • ជាប្រមុខរដ្ឋ • ជាអង្គទូត • ជាតន្រ្តីករ • ជាវិចិត្រករ • ជាតារាភាពយន្ត • ជាអ្នកដឹកនាំរឿង • ជាអគ្កមេបញ្ជាការទ័ព • ជាកីឡាករដ៏ឆ្នើម • ជាអ្នកនយោបាយខ្មែរពីដើម ។
រដ្ឋធម្មនុញ្ញឆ្នាំ ១៩៨៩ ចែងពី ៖ ក. ថ្ងៃទី ៣០ មេសា១៩៨៩ ប្តូរឈ្មោះសាធារនរដ្ឋប្រជាមានិតកម្ពុជា ទៅរដ្ឋកម្ពុជាហើយបានប្តូរទង់ជាតិ និងភ្លេងជាតិ ។ ខ. លុបបំបាត់ច្បាប់ប្រហារជីវិត គ. ទទួលស្គាល់នូវព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឃ. ច្បាប់ការពារកម្មសិទ្ធិឯកជន និងទីផ្សារសេរីត្រូវបានបង្កើត ង. រដ្ឋធម្មនុញ្ញចែងថាប្រទេសកម្ពុជាជាប្រទេសអព្យាក្រឹត្យនិងមិនចូលបក្សសម្ព័ន្ធ ច. នយោបាយរបស់បក្ស និងរដ្ឋបានបន្ធូរបន្ថយព្រមធ្វើកិច្ចចរចាជាមួយភាគីជម្លោះ ...
បទចម្រៀងជាតិសម័យសាធារណៈរដ្ឋខ្មែរមានដូចខាងក្រោម ៖ ១. ជនជាតិខ្មែរល្បីពូកែមួយក្នុងលោក មានជ័យជោគកសាងប្រាសាទសិលា អារ្យធម៌ខ្ពស់បវរជាតិសាសនា កេរ្តិ៍ដូនតាទុកលើភពផែនដី ។ ២. ខ្មែរក្រោកឡើង ខ្មែរក្រោកឡើង ខ្មែរក្រោកឡើង ស៊ូតម្កើងសាធារណរដ្ឋ ខ្មាំងលុកចូលខ្មែរប្រយុទ្ធមិនតក់ស្លុតយកជ័យបំផុតជូនជាតិខេមរាឯករាជ្យភ្លឺថ្លាជាមហាប្រទេសតទៅ ។
ជំនឿ និងសាសនារបស់ក្រិចគឺ ៖ ជនជាតិក្រិច ជាអ្នកជឿសាសនាដ៏មោះមុតហើយគោរពទេវៈជាច្រើន ( ពហុទេពនិយម ) ។ ទេវៈនីមួយៗមួយឋានៈ មានមុខងារខុសៗគ្នា ។ ទេវៈសំខាន់ៗទាំងអស់មានបីអង្គរួមមាន ៖ • សឺស ( Zeus )៖ ជាទេវៈធំជាងគេសោយរាជ្យ លើមហាមេឃហើយត្រួតត្រាលើបណ្តាទេវៈទាំងអស់ ។ • ប៉ូសេអ៊ីដុង ( Poseidon )៖ ...