យេនឌ័រ គឺជាលក្ខណៈ (តម្លៃ ឥរិយាបថ អាកប្បកិរិយា /សកម្មភាព) របស់បុរស និងស្រ្តី (ភាពជាបុរសនិងភាពជាស្រ្តី ) ដែលកំណត់ដោយសង្គម) ។
vrean.com Latest Questions
តួនាទីយេនឌ័រមានបីយ៉ាង គឺ • តួនាទីមានកម្រៃ • តួនាទីមិនមានកម្រៃ • តួនាទីចាត់ចែងសហគមន៍ ។
សមភាពយេនឌ័រ មានន័យថា គ្មានការរើសអើងរវាងបុរស និងស្រ្តី មានលក្ខខណ្ឌ និងទទួលបាននូវសិទ្ធិស្មើៗគ្នា គឺជាការឱ្យតម្លៃដោយសង្គមទៅលើភាពដូចគ្នានិងភាពខុសគ្នាដូចគ្នា ៖ • ភេទទាំងពីរត្រូវបានគេផ្តល់ឱកាសឱ្យស្មើគ្នា • ភេទទាំងពីរត្រូវបានទទួលផលប្រយោជន៍ស្មើគ្នា ទោះបីជាមានភាពខុសគ្នាផ្នែកជីវសាស្ត្រ យ៉ាងណាក៏ដោយ ។
កែវឆ្លុះយេនឌ័រមានលក្ខណៈសម្គាល់ពិសេស ៖ • ជាកម្រងសំណួរ • ការអង្កេត • បញ្ជីលក្ខណៈវិនិច្ឆ័យ • រៀបចំពាក្យពេចន៍ឬរូបភាពងាយយល់ងាយប្រើប្រាស់ • អង្គភាពត្រូវរក្សាកែវឆ្លុះយេនឌ័រយ៉ាងតិចបំផុត២ច្បាប់ដើម្បីឱ្យបុគ្គលិកប្រើប្រាស់ • កែវឆ្លុះយេនឌ័រជាធម្មតាមានយ៉ាងតិច ១០ ចំណុច • ចំណុចនីមួយៗសង្កត់ធ្ងន់លើលក្ខណៈខុសគ្នារវាងបុរសនិងស្ត្រី • កែវឆ្លុះយេនឌ័រគូររៀបចំឡើងលើក្រដាសពណ៍ និងជាបន្ទះ ឬជាសន្លឹក ដែលធានានូវភាពជាប់លាប់ ។
ការបញ្ជ្រាបយេនឌ័រទៅក្នុងការកសាងផែនការអភិវឌ្ឍ ៖ • ការវាយតម្លៃប៉ាន់ប្រមាណ • ការអភិវឌ្ឍគោលដៅ និងវត្ថុបំណង • ការកំណត់មុខសញ្ញា • គោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាព ។
អាំងឌីកាទ័រ និងស្ថិតិ ខុសគ្នាត្រង់ • អាំងឌីកាទ័រ ជាផ្នែកមួយនៃទិន្នន័យដែលសង្ខេបព័ត៌មានជាច្រើនបញ្ចូលគ្នា ។ • ស្ថិតិជាបច្ចេកទេសវិទ្យាសាស្ត្រមួយដែលប្រើប្រាស់តួលេខជាមូលដ្ឋានអធិប្បាយនូវបាតុភូតអ្វីមួយដែលបានកើតមានឡើងនៅទីកន្លែងណាមួយ ក្នុងពេលវេលាមួយជាក់លាក់ ។
កែវឆ្លុះយេនឌ័រ គឺជាឩបករណ៍ដែលរាជរដ្ឋាភិបាលអង្គការក្រៅរដ្ឋាភិបាលប្រើប្រាស់នៅក្នុងការប្រតិបត្តិការការងារ ។
ដើម្បីមានឈ្មោះថា ជារដ្ឋមួយ ត្រូវមានធាតុផ្សំសំខាន់ៗ ចំនួន៤ ដែលមិនអាចខ្វះបានគឺ ៖ • ដែនដី ឬទឹកដី ៖ ដែនដី ដែនទឹកដែលជាសមត្ថកិច្ចរបស់រដ្ឋ មានទីតាំងច្បាស់លាស់ ព្រំប្រគល់ អធិបតេយ្យភាពជាតិ ។ • ប្រជាជន ប្រជារាស្ត្រ ៖ មានមនុស្សរស់នៅទោះច្រើនឬតិច មានវប្បធម៌ សាសនា ភាសា ពូជសាសន៌ • អំណាចគ្រប់គ្រងរដ្ឋ ឬរដ្ឋាភិបាល ...
រដ្ឋទាំងអស់មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដាច់ដោយឡែកពីគ្នា រវាងមជ្ឈការ និង វិមជ្ឈការ ក. មជ្ឈការ (អំណាចមជ្ឈិម ឬអំណាចកណ្តាល) ៖ • គ្មាននីតិបុគ្គល (បុគ្គល គឺជាក្រុមមនុស្ស) • រាល់ការសម្រេច បញ្ជាទាំងអស់ចេញពីអំណាចកណ្តាលតែមួយគត់ គឺមនុស្សម្នាក់ដែលធំជាងគេ • មានឋានន្តរស័ក្តិពីធំ ដល់តូច • អង្គភាពមជ្ឈការដែលធំជាងគេ គឺរាជរដ្ឋាភិបាលមាន ៖ នាយករដ្ឋមន្ត្រី ឩបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ
ឈ្មោះក្របខណ្ឌ ប្រភេទក្របខណ្ឌនិង ឋានន្តរស័ក្តិថ្នាក់នៃក្របខណ្ឌស៊ីវិល ៖ ១. ក្របខណ្ឌរដ្ឋបាលទូទៅ ៖ • មន្ត្រីគ្រប់គ្រងរដ្ឋបាល ...