របបសាធារណរដ្ឋទី៤បានបង្កើតឡើងនៅឆ្នាំ១៩៤៦ មានប្រធានាធិបតីឈ្មោះ ដឺ ហ្គោល ។
vrean.com Latest Questions
កំណើនប្រជាជនបានផ្ដល់ការលំបាកដល់សង្គមជាតិរួមមាន ៖ • ខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ • ខ្វះថាមពលប្រើប្រាស់ • ធ្វើឲ្យមានបញ្ហាបរិស្ថានធ្ងន់ធ្ងរ • ការកើនកម្ដៅលើពិភពផែនដី • បាត់បង់ធនធានធម្មជាតិ • ការកើនឡើងនូវភាពក្រីក្ររបស់ប្រជាជន • កើនឡើងនូវអំពើអបាយមុខផ្សេងៗដូចជាលួចប្លន់ចាប់ជំរិតគ្រឿងញៀន…។ • សេរីភាពបុគ្គថយចុះការរឹតបន្ដឹងខាងច្បាប់កើនឡើង ។
សហរដ្ឋអាមេរិកបានប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ១៧៧៦ ពីប្រទេសអង់គ្លេស ។
ប្រទេសអង់គ្លេសបានចូលជាសមាជិកទីផ្សារនេះនៅឆ្នាំ ១៩៧៣ ក្នុងអាណត្តិប្រធានាធិបតីបារាំងគឺលោក ប៉ុម ពីធួ ។
ការបង្រួបបង្រួមប្រទេសអាឡឺំម៉ង់មាន៣ ដំណាក់កាល ៖ • ដំណាក់កាលទី ១ នៅឆ្នាំថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៩០ ។ • ដំណាក់កាលទី ២ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ១៩៩៤ ។ • ដំណាក់កាលទី ៣ នៅខែ កញ្ញា ឆ្នាំ ១៩៩៤ ។
បានជាព្រះបាទអង្គឌួង ធ្វើការទាក់ទងជាមួយបារាំងព្រោះ៖ • ព្រះបាទអង្គដួងមានការព្រួយបារម្មណ៍ចំពោះការប៉ុនប៉ង់បែងចែកទឹកដីកម្ពុជាពីសំណាក់សៀមនិងអណ្ណាម ដោយយកទន្លេមេគង្គជាព្រំដែននៃប្រទេសទាំងពីរ ដែលនឹងអាចធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី និងឈ្មោះពីពិភពលោក • ដើម្បីបញ្ចៀសប្រទេសឲ្យរួចផុតពីមហិច្ឆតារបស់សៀមនិងអណ្ណាមដំណោះស្រាយមានតែមួយត់នោះគឺត្រូវតែមានមហាអំណាចមួយជាវឲ្យបង្អែកដើម្បីការពារកម្ពុជា ពោលគឺបារាំង ។
ដើម្បីជួយដោះស្រាយនូវតម្រូវការស្បៀងអាហារលើពិភពលោក ត្រូវ៖ • ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងការរៀបចំ ជ្រើសរើសពូជ ការបង្កើតប្រព័ន្ធស្រោចស្រពធំៗ និងការប្រើប្រាស់ឲ្យអស់លទ្ធភាពដី • បង្កើតឧបករណ៍នេសាទសមុទ្រធំៗ ដើម្បីជួយកាត់បន្ថយកង្វះម្ហូបអាហារ • ពង្រីកផលិតកម្មចិញ្ចឹមសត្វដើម្បីបង្កើនការផ្គត់ផ្គង់សាច់ ទឹកដោះ ស៊ុត … និងផលិតកម្មសមុទ្រ ។
ការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយផ្ទាល់និងដោយប្រយោលៈ ប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយផ្ទាល់ៈ រួមមាន ការវិនាសបាត់បង់នៃសត្វនិងរុក្ខជាតិដែលបណ្តាលមកពីសកម្មភាពជីកយករ៉ែ ឬការប៉ះនឹងដីពុល ឬទឹកពុលពីអណ្តូងរ៉ែ។ ប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយប្រយោលៈ រួមមាន ការប្រែប្រួលនៅក្នុងរដ្តអាហារ ជីវម៉ាសសរុប នានាភាពប្រភេទ និងក្នុងលំនឹងស្ថានប្រព័ន្ធ ដោយសារការផ្លាស់ប្តូរបរិមាណ ឬគុណភាពទឹកក្នុងដី ឬទឹកលើផ្ទៃដី។
ចលនាតស៊ូមានពីរបែប គឺ ៖ • ការតស៊ូដើម្បីឯករាជ្យជាតិ ប្រឆាំងនឹងរបបអាណានិគមនិយមអង់គ្លេសនិងបារាំង ។ ការតស៊ូនេះជាចលនាមួយមានលក្ខណៈជាតិនិយម ។ • ការតស៊ូប្រឆាំងនឹងពួកមូលធននិងសក្ដិភូមិ ។
ស្ថានភាពសេដ្ឋកិច្ចបារាំងមុនសង្គ្រាមលោកលើកទី១មានគឺប្រទេសបារាំងមានស្ថានភាពកសិកម្មនៅយឺតយ៉ាវមិនទាន់មានភាពទំនើបតែមានការរីកចម្រើនខាងផ្នែកឩស្សាហកម្មទំនើបមានមធ្យោបាយដឹកនាំលូតលាស់ទាន់សម័យ និងផ្នែកហិរញ្ញវត្ថុរឹងមាំលើឆាកអន្តរជាតិ ។នៅពេលនោះផងដែរយើងឃើញថាប្រទេសបារាំងបានដាក់អាណានិគមលើប្រទេសដទៃដែលជាហេតុនាំឱ្យប្រទេសបារាំងអាចទាញយកផលចំណេញពីប្រទេសក្រោមអាណានិគមមកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួន ។ដូចនេះយើងអាចសរុបបានថាសេដ្ឋកិច្ចបារាំងនាសម័យនោះមានភាពរីកចម្រើន ។