កោនគឺជា សរីរាង្គបន្តពូជរបស់រុក្ខជាតិស៊ីមណូស្ពែម ។
vrean.com Latest Questions
ដើម្បីវាស់បញ្ញាមនុស្ស គឺគេត្រូវយកអាយុបញ្ញា ចែកជាមួយអាយុពិតៈ បញ្ញាមនុស្ស= អាយុបញ្ញា / អាយុពិត លទ្ធផល៖ • បើលទ្ធផលស្មើ ១ ជាមនុស្សធម្មតា • បើលទ្ធផលធំជាង ១ ជាមនុស្សមានបញ្ញាខ្ពស់ • បើលទ្ធផលតូចជាង ១ ជាមនុស្សមានបញ្ញាទាប • បើលទ្ធផលតូចជាង ០.៧ ជាមនុស្សខ្សោយបញ្ញា • បើលទ្ធផលតូចជាង ០.៥ ជាមនុស្សល្ងង់ • បើលទ្ធផលតូចជាង ០.២ ...
អ្នកគ្រប់គ្រងត្រួតពិនិត្យអារម្មណ៍របស់និយោជិករបស់ខ្លួនបាន ព្រោះអារម្មណ៍និយោជិតម្នាក់ និងសំដែងចាញមកខាងក្រៅតាមរយៈការប្រតិបត្តិរបស់ពួកគេ ។ ឧទាហរណ៍ ដូចជាសម្ដែងចេញនូវទឹកមុខបង្ហាញអំពីធម្មតា ភ័យខ្លាច ទុក្ខព្រួយរំភើប រីករាយ ឬ ការការខឹង ។ ល ។
ដែលហៅថា មនុស្សថ្លៃគឺជា មនុស្សទាំងឡាយណាដេលមានគុណធម៌ ឬគុណណូបការៈសំខាន់ ឬខ្ពស់ជាងគេ ។ មនុស្សថ្លៃគេបានបែងចែកជា៣ផ្នែកធំៗគឺ ៖ • បណ្ឌិត • វីរបុរស • និងសន្តបុគ្គល ។
ក្នុងឋានៈជាអ្នកអប់រំមួយរូប ដើម្បីការពារវប្បធម៌អរិធម៌ខ្មែរត្រូវធ្វើដូចជា ៖ • ខិតខំស្វែងយល់ឪ្យបានច្បាស់ ពីវប្បធម៌របស់ខ្លួនឯង • រាល់ការប្រព្រឹត្តបរចាំថ្ងៃត្រូវស្របនឹងវប្បធម៌របស់យើង • ធ្វើការផ្សព្វផ្សាយជូនសាធារណៈជនឪ្យបានដឹងនឹងយល់ពីតម្លៃវប្បធម៌របស់ខ្មែរយើង • ខិតខំស្រាវជ្រាវពីកម្រងវប្បធម៌ អរិយធម៌ • ត្រូវបង្រៀនសិស្សបន្ដវប្បធម៌ដយើងទៅដល់សិស្សតែត្រូវមានភស្តុតាងច្បាស់លាស់ ។
ក្នុងលទ្ធិប្រជាធិបតេយ្យ ការមានគណបក្សនយោបាយច្រើននាំមកនូវសារៈសំខាន់ព្រោះរបបពហុបក្សេសមាជិកទាំងអស់ដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យត្រូវតែផ្សារភ្ជាប់នឹងទទស្សនៈពហុបក្ស ហើយទទួលស្គាល់ថាបុគ្គល ឬក្រុមខុសគ្នាៗរមែងមានទស្សនៈ និងយោបល់ខុសៗគ្នា ។ លើសពីនេះ ពួកគេត្រូវតែទទួលស្គាល់ថាទស្សនៈសម្តែងចេញមកមិនមែនត្រឹមត្រូវទាំងអស់នោះទេ ។ ម៉្យាងទៀតការមានគណបក្សច្រើន គឺបានផ្តល់លទ្ធភាពច្រើនក្នុងជម្រើសរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ ប្រព័ន្ធពហុបក្សនេះហើយ ធ្វើឱ្យមានប្រទេសយើងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ។
ក្នុងកំឡុងទសត្សឆ្នាំ៦០រដ្ឋភាភិបាលកម្ពុជាបានផ្ដាច់ទំនាក់ទំនងការទូតជាមួយ សហរដ្ឋអាមេរិច ថៃនិង វៀតណាមខាងត្បូងព្រោះ៖ • ប្រទេសកម្ពុជាជាប្រទេសអព្យាក្រិត • សហរដ្ឋអាមេរិចគាបសង្កាត់ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្តុដោយផ្ដាច់ជំនួយ • សហរដ្ឋអាមេរិករិះរកគ្រប់មធ្យោបាយអូសទាញកម្ពុជាចូលប្លុកសេរី • ថៃឈ្លានពានកម្ពុជា៦លើក • វៀតណាមឈ្លានពានកម្ពុជា៦លើក។
ចាប់ពីឆ្នាំ១៩៥៨ ដល់ក្រោយសង្គ្រាមលោកលើកទី ២ ប្រទេសឥណ្ឌាស្ថិតនៅក្រោមអាណានិគម អង់គ្លេស។ មគ្គុទេសគឺ លោក មហាគ្មៈគន្មី ។
បានជាសេរីនៃសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ មានសារៈសំខាន់ព្រោះ ៖ • ដើម្បីជួយផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នានានិងក្រៅប្រទេសដល់ប្រជាពលរដ្ឋ • ដើម្បីជួយផ្សព្វផ្សាយនូវគំនិត ការបញ្ចេញមិត • ដើម្បីជួយផ្តល់ព័ត៌មាន និងបទពិសោធនានាដល់ថ្នាក់ដឹកនាំ • ដើម្បីជួយដល់ការអភិវឌ្ឍផ្នែកនយោបាយ និងវិទ្យាសាស្ត្រ • ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាព សេរីភាពគ្រប់យ៉ាងក្នុងការបញ្ចេញគំនិត យោបល់ដើម្បីជួយអភិវឌ្ឍសង្គមជាតិ • ដើម្បីបង្ហាញថា ប្រទេសមួយប្រកាន់យកលទ្ធិប្រជាធិបតេយ្យពេញលេញពិតប្រាកដ។