លោក សំ ប៊ែកឡាំងជាចនាយករដ្ឋមន្ដ្រីនៃប្រទេសអង់គ្លេស ។ គាត់បានចុះចេញពីអំណាច នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ១៩៤០ ហើយអ្នកដែលបានឡើងជំនួសគឺ លោក វិន ឆឺ ឈីល ។
vrean.com Latest Questions
បានជាលោកសាលដឺហ្វោលធ្លាក់ពីតំណែងប្រធានាធិបតីព្រោះ : លោកមិនអាចដោះស្រាយវិបត្តិដែលកើតឡើងបាន។ វិបត្តិទាំងនោះមានដូចជា៖ • ពួកកសិករលក់ផលិតផលមិនចេញ • ពួកពាណិជ្ជករតូចតាចត្រូវក្ស័យធុន • កសិករបាត់បង់ការងារ និងគ្មានការងារកាន់តែកើនឡើង • កម្មកររាប់សែននាក់នាំគ្នាធ្វើកូដកម្មព្រោះបាត់បង់ការងារនិងប្រាក់ខែមិនគ្រប់គ្រាន់ • វិស័យរដ្ឋបាលត្រូវរាំងស្ទះ។
នៅក្នុងរដ្ឋាភិបាលអ៊ីតាលីមានទម្រង់ដូចជាព្រឹទ្ធសភាតំណាងរាស្រ្ដ និងប្រធានាធិបតី។
នៅអ៊ីតាលីនាយករដ្ឋមន្ដ្រីត្រូវបានតែងតាំងដោយប្រធានាធិបតីតាមរយៈ ការបោះឆ្នោតទុកចិត្តពីសភាហើយនាយករដ្ឋមន្ដ្រីត្រូវបានជ្រើសតាំងចេញពីសមាជិកសភាព ។ នាយករដ្ឋមន្ដ្រីគ្មានការកំណត់អាណត្តិទេពពោលគឺសភាអាចអាចដកនាយករដ្ឋមន្រ្ដីចេញពីតំណែងបានប្រសិនបើគាត់មានកំហុស ។
សង្គ្រាមត្រជាក់ គឺជាការប្រណាំងប្រជែងខាងការអភិឌ្ឍន៍គ្រឿងសព្វាវុធនិងបច្ចេកវិទ្យារវាងប្ទុកកុំមុយនីស្ដ និងប្លុកសេរី ពោលគឺជាការបាច់បំបាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ។
ការបង្កើតនូវការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រុង ស្រុក ខ័ណ្ឌមានគោបំណងដូចជា ៖ • ធ្វើឪ្យរដ្ឋបាលកាន់តែមានប្រសិទ្ធភាព តម្លាភាពគណនេយ្យភាព កាន់បន្ថយអំពើពុករលួយ បង្កើនភាពទុកចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ • បង្កើននូវយន្ដការការចូលរួមនិងផ្ដល់ឪកាលសម្រាប់ប្រជាពលរដ្ឋបញ្ចេញមតិយោបល់ ជាមួយរដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ • ធ្វើឪ្យប្រជាពលរដ្ឋទទួកបាននូវអ្នកសម្រុះសម្រួល អព្យាក្រឹត្យមួយដែលជួយពួកគាត់ក្នុងការដោះស្រាយជម្លោះជាមួយរដ្ឋបាលក្រុង ស្រុកខ័ណ្ឌ ។
នៅពេលបារាំងចូលមកធ្វើជាអាណាព្យាបាលលើប្រទេសខ្មែរ
សេដ្ឋកិច្ចប្រទេសអ៊ីតាលីពឹងផ្អែកលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ។
ដើម្បីឱ្យមានវិសមភាពនៅក្នុងសង្គមជាតិរបស់យើងទៅបានលុះត្រា៖ • ផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់មនុស្សទាំងអស់នៅក្នុងសង្គមឱ្យបានស្មើគ្នា • កាត់បន្ថយគំលាតខ្លាំងរវាងអ្នកមាននិងអ្នកក្រ • ត្រូវចូលរួមក្នុងប្រព័ន្ធតែមួយនៃសិទ្ធិនិងករណីយកិច្ច • ត្រូវបញ្ចេញនិស្ស័យធម្មជាតិរបស់ខ្លួនឱ្យបានស្មើរគ្នា • គោរពសិទ្ធិផ្សេងៗរបស់មនុស្សនៅក្នុងសង្គមឱ្យបានស្មើរគ្នាដោយមិនរើសអើង។
សាធារណៈរដ្ឋប្រជាធិបតេយ្យ អាឡឹម៉ង់ខាងកើតមានបន្ទាត់នយោបាយ តាមបែបសហភាពសូវៀតដែលដឹកនាំដោយគណបក្សកុំមុយនីស្ដ ។ រដ្ឋាភិបាលត្រូវបានបង្កើតឡើងតាមទម្រង់រដ្ឋធម្មនុញ្ញថ្ងៃទី០៦ ខែមេសា ឆ្នាំ ១៩៦៨ ដែលជំនួសរដ្ឋធម្មនុញ្ញថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ១៩៤៩ ។