សិទ្ធិក្នុងការអភិវឌ្ឍរបស់មនុស្សមាន ៖ ក. សិទ្ធិដើម្បីមានចំណេះវិជ្ជា យោងតាមមាត្រា ២៦ នៃសេចក្តីថ្លៃងការណ៍ជាសកលស្តីពីសសិទ្ធិមនុស្សបានចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលការអប់រំ ការអប់រំត្រូវតែមានរៀបចំឡើងដោយឥតយកតម្លៃនៅថ្នាក់បឋមសិក្សា និងមានការអប់រំបច្ចេកទេស និងវិជ្ជាជីវៈត្រូវតែរៀបចំឱ្យមានជាទូទៅ ។ ខ. សិទ្ធិនយោបាយ • សិទ្ធិបញ្ចេញមតិដោយសេរី • សិទ្ធិចូលរួមក្នុងឆាកនយោបាយ • សិទ្ធិប្រជុំដោយសេរី • សិទ្ធិបោះឆ្នោតដោយសេរី និងទៀងទាត់ • សិទ្ធិបង្កើតសមាគមដោយសេរី • សិទ្ធិមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ គ. សិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ • សិទ្ធិមានការងារធ្វើ • សិទ្ធិជ្រើសរើសការងារ
vrean.com Latest Questions
ព្រមប្តេជ្ញាគោរពតាមបញ្ញត្តិនានានៃកតិកាសញ្ញានិងអនុសញ្ញាអស់ទាំងនេះហើយច្បាប់ទាំងឡាយរបស់កម្ពុជាមិនត្រូវឱ្យផ្ទុយខ្លឹមសារនៃឯកសារអស់ទាំងនោះឡើយ ។
ជីវិត សេរីភាពនិងការស្វះស្វែងរកសុភមង្គល ។
នៅប្រទេសដែលអនុវត្តទោសប្រហារជីវិតមានមនុស្សបីជំពូកដែល មិនត្រូវទទួលទោសប្រហារជីវិតជាដាច់ខាត ។ គឺកុមារស្រ្តីមានផ្ទៃពោះ និងមនុស្សចាស់ ។
មនុស្សចាស់មានសិទ្ធិលើសពីសិទ្ធិយើងទាំងអស់គ្នាគឺ • សិទ្ធិរួចផុតពីទោសប្រហារជីវិតគឺមានទោសធ្ងន់បំផុតត្រឹមជាប់គុកមួយជីវិត • សិទ្ធិដើម្បីមាននិរភ័យសង្គមគឺរដ្ឋនិងសហគមន៍ត្រូវមានកម្មវិធីសមរម្យសម្រាប់ជួយមនុស្សចាស់ ។
អនុសញ្ញា និងកតកាសញ្ញាចំនួន៧ គឺ • កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិននយោបាយ • កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ • អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ • សិទ្ធិនារី • សិទ្ធិជនភៀសខ្លួន • ពិធីសារស្តីបីឋានៈនៃជនភៀសខ្លួនហើយនិង • អនុសញ្ញាប្រឆាំងនឹងទារុណកម្ម ។
ក្រៅពីសិទ្ធិខាងវិស័យនយោបាយនៅមានសិទ្ធិសំខាន់ៗដទៃទៀតដែលពលរដ្ឋខ្មែរម្នាក់ៗចាំបាច់ត្រូវតែមានដូចជាសិទ្ធិមានការងារធ្វើ សិទ្ធិមានការអប់រំ សិទ្ធិមានសុខភាព និងមានផ្ទះសម្បែងជាដើម ។ សិទ្ធិសម្រាប់សង្គមទាំងមូល គឺសិទ្ធិមានអាកាសនិងទឹកស្អាតព្រមទាំងមានបរិស្ថានធម្មជាតិដែលផ្តល់សុខភាពយើងទាំងអស់គ្នា ។
មាត្រា៣៤ថ្មី ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេទៅបោះឆ្នោត • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំមានសិទ្ធិទៅបោះឆ្នោត • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច២៥ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាតំណាងរាស្រ្ត • ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច៤០ឆ្នាំអាចឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា • បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត ។
ទំនាក់ទំនងរវាងសិទ្ធិ សេរីភាព និងច្បាប់មនុស្សត្រូវមានសិទ្ធិ និងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿនិន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។ រីឯច្បាប់ ជានិយាមជាកាតព្វកិច្ចបំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិនិងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម ។ ដូច្នេះការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលិកម្នាក់ៗមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយគឺ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
សិទ្ធិមូលដ្ឋានរបស់មនុស្សដែលមានជាស្រេចតាំងពីកំណើតមកគឺ សេរីភាព និងសុភមង្គល ។ • ជីវិត គឺសិទ្ធិរស់រានមានជីវិត គឺអ្វីៗដែលប៉ះពាល់ដល់ជីវិតត្រូវតែហាមឃាត់ ទប់ស្កាត់ ចៀសវាងកែលម្អ ដូចជា សង្រ្គាមការប្រើប្រាស់អាវុធ ចរាចរឥតសណ្តាប់ធ្នាប់ យានយន្តមិនស្របច្បាប់ ចោរកម្ម ម្ហូបអាហារ ភេសជ្ជៈដែលមានជាតិពុលកង្វះអនាម័យក្នុងភូមិស្រុក ដែលយាយីជីវិតមនុស្ស ។ • សេរីភាព សព្វបែបយ៉ាងដែលមនុស្សត្រូវការ ។ សេរីភាពខ្លះឥតព្រំដែន ដូចជាការគិត ឬគំនិត ជំនឿសាសនា ...