សិទ្ធិមានលទ្ធភាពក្នុងការសិក្សា មានន័យថា៖ • មនុស្សគ្រប់រូបទាំងក្មេងទាំងចាស់ត្រូវតែរៀនសូត្រឱ្យចេះដឹងហើយ • សង្គមនិងរដ្ឋមានកាតព្វកិច្ចបង្កលក្ខណៈតាមគ្រប់មធ្យោបាយឱ្យមនុស្សគ្រប់គ្នាមនាចំណេះដឹង ។
vrean.com Latest Questions
សិទ្ធិមានសមភាពរវាងបុរសនិងស្រ្តី មានន័យថា ឱ្យតែមានសមត្ថភាព ស្រីឬប្រុសអាចសិក្សាឬបំពេញកិច្ចការអ្វីៗបានដូចគ្នា ។
បានជានិយាយថា សេចក្តីថ្លៃថ្នូររបស់មនុស្សជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សព្រោះ មនុស្សកើតមកត្រូវការជីវិត សេរីភាព និងសុភមង្គល ។ បើជីវិតសេរីភាព សុភមង្គល ត្រូវគេបំបិទ ដកហូត វាផ្ទុយពី សំណូមពររបស់មនុស្ស ។ លក្ខខណ្ឌទាំងបីនេះជាសេចក្តីថ្លៃថ្នូរនិងជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស ។
ប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ត្រូវចែកចេញជា ៣០ មាត្រានិងមានខ្លឹមសារដូចខាងក្រោម ៖ • មាត្រា ១ មនុស្សទាំងអស់ កើតមកមានសេរីភាព និងសមភាពក្នុងសេចក្តីថ្លៃថ្នូរ ។ មនុស្សមានវិចារណញ្ញាណ និងសតិសម្បជញ្ញៈជាប់ពីកំណើតហើយគប្បីប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ក្នុងស្មារតីភាតរភាពជាបងប្អូន ។ • មាត្រា ២ មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិនិងសេរីភាពទាំងអស់ដោយគ្មានការប្រកាន់បែងចែកណាមួយ មានជាអាទិ៍ ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា សាសនា ...
ព្រះរាជាណាចក្រកម្ពុជាបានឱ្យសច្ចាប័នទៅលើកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ១០ ដែលមានជាអាទិ៍ • កតិកាសញ្ញាអន្តរជាតិសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ចុះហត្ថលេខាឆ្នាំ ១៩៩២ • កតិសញ្ញាអន្តរជាតិសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៍ ឆ្នាំ ១៩៩២ • អនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មឆ្នាំ ១៩៩២ • អនុញ្ញាស្តីពីការបង្ការនិងផ្តន្ទាទោសចំពោះបទឩក្រិដ្ឋប្រល័យពូជសាសន៍ ឆ្នាំ ១៩៥០ • អនុសញ្ញាស្តីពីការលុបបំបាច់ចោលរាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ឆ្នាំ ១៩៩២ • អនុសញ្ញាស្តីពីការលុបបំបាត់ចោលរាល់ទម្រង់នៃការរើសអើងពូជសាសន៍ឆ្នាំ ១៩៨៣ • អនុសញ្ញាស្តីពីសិទ្ធិកុមារ ឆ្នាំ ១៩៩២
និយាយពីមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាចំពោះច្បាប់សីលធម៌ ។ ច្បាប់សីលធម៌ ជាច្បាប់មួយដែលឱ្យមនុស្សគ្រប់រូបប្រព្រឹត្តល្អដោយកាយ វាចារឱ្យមានរបៀបរៀបរយ ឬកិរិយាមាយាទ ឬមានសណ្តាប់ធ្នាប់ ។ ម៉្យាងទៀត ច្បាប់សីលធម៌ ជាដំបូន្មានដែលនាំមនុស្សឱ្យវៀចាកនូវអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ ។
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ។
សិទ្ធិជាមូលដ្ឋានដែលមនុស្សមានតាំងពីកំណើតមកគឹ មានជីវិត និងសេរីភាព ។
សិទ្ធិនយោបាយទាំង ៧ គឺ ៖ • សិទ្ធិនយោបាយមតិដោយសេរីរួមទាំងសេរីភាពសារព៍ត៌មានផងដរាបណាមិនប៉ះពាល់អ្នកដទៃ • សិទ្ធិរួមប្រជុំដោយសេរី • សិទ្ធិបង្កើតសមាគមដោយសេរី • សិទ្ធិបោះឆ្នោត • សិទ្ធិចូលរួមក្នុងឆាកនយោបាយ • សិទ្ធិបោះឆ្នោតដោយសេរីនិងទៀតទាត់ • សិទ្ធិមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ ។
សិទ្ធិសំខាន់ៗទាំង១៥ គឺ ៖ • សិទ្ធិមានការងារធ្វើ គឺសង្គម និងរដ្ឋមានភារកិច្ចបង្កបង្កើតការងារសម្រាប់ពលរដ្ឋធ្វើដើម្បីចិញ្ចឹមជីវិត បើពលរដ្ឋគ្មានការងារធ្វើកំហុសត្រូវធ្លាក់លើសង្គមនិងរដ្ឋ • សិទ្ធិជ្រើសរើសការងារ គឺមិនបង្ខំឱ្យធ្វើការងារដោយផ្ទុយនឹងឆន្ទៈឬផ្ទុយនឹងមុខជំនាញឡើយ • សិទ្ធិមានទ្រព្យសម្បត្តិកម្មសិទ្ធិ ការដាក់ជាសម្បត្តិរួមដូចសម័យខ្មែរក្រហមគឺជាការរំលោភមួយ • សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ ក្រៅពីបុគ្គលផ្ទាល់សង្គមនិងរដ្ឋមានកាតព្វកិច្ចបង្កលក្ខណៈឱ្យមនុស្សគ្រប់គ្នាអាចរស់នៅបានក្នុងសេចក្តីថ្លៃថ្នូរ • សិទ្ធិមានលទ្ធភាពក្នុងការសិក្សា បុគ្គលត្រូវតែមានចំណេះដឹងសង្គមនិងរដ្ឋមានកាតព្វកិច្ចចាំបាច់ធ្វើឱ្យគ្រប់គ្នារៀនសូត្រ • សិទ្ធិបង្កើតគ្រួសារ ការរៀបចំគ្រួសារត្រូវមានការព្រមព្រៀងដោយសេរីពីភារីទាំងសងខាងមិនត្រូវបង្ខំឡើយ • សិទ្ធិគោរពនិងការពារគ្រួសារទុកជាក្រុមដ៏សំខាន់របស់សង្គមរដ្ឋត្រូវមានច្បាប់ការពារខ្លឹមសារនេះ • សិទ្ធិមានសន្តិសុខសង្គម សង្គមនិងរដ្ឋមានកាតព្វកិច្ចផ្តល់សន្តិសុខនិងនិរភ័យដល់មនុស្សក្នុងសង្គមពោលគឺត្រូវចាំបាច់របស់មនុស្សក្នុងសង្គម • សិទ្ធិមានកិច្ចឩបត្ថម្ភខាងសង្គមកិច្ចនិងពេទ្យ គឺត្រូវមានប្រព័ន្ធឩបត្ថម្ភក្នុងវិស័យកិច្ចការសង្គមសុខាភិបាល • សិទ្ធិមានម្ហូបអាហារគ្រប់គ្រាន់ សង្គមនិងរដ្ឋត្រូវមានផែនការផលិតនិងណែនាំមនុស្សឱ្យផលិតស្បៀងឱ្យបានគ្រប់គ្រាន់តាមសេចក្តីត្រូវការ • សិទ្ធិទទួលការពារខាងសុខភាព ...