វិស័យដែលជប៉ុនមានប្រៀបជាងប្រទេសនៅអឺរ៉ុបខាងលិចគឺ សំណង់នាវា អេឡិចត្រូនិច កំណាត់សំយោគ រថយន្ត គ្រឿងម៉ាស៊ីនធុនស្រាល ។
vrean.com Latest Questions
កន្លងមកប្រទេសកម្ពុជាតែងតែចូលរួមយ៉ាងសកម្មក្នុងបេសកម្មថែរក្សាសន្តិភាព សព្វថ្ងៃនេះកងទ័ពយើងកំពុងចូលរួមបំពេញបេសកម្មនៅប្រទេស ស៊ូដូង ។
បានជាប្រទេសកម្ពុជាយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ានពីព្រោះ វានាំឱ្យមានប្រយោជន៍ដូចជា ៖ • ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ • ឱ្យមានស្ថេរភាព សន្តិសុខ និងសន្តិភាពក្នុងតំបន់ • ជំរុញសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ • ជំរុញការអភិវឌ្ឍប្រទេសជាតិបានឆាប់រហ័ស • ជំរុញឱ្យមានការសិក្សាស្រាវជ្រាវក្នុងតំបន់អាស៊ីអាគ្នេយ៍ • រក្សាសហប្រតិបត្តិការជិតស្និទ្ធនិងមានផលប្រយោជន៍ជាមួយអង្គការអន្តរជាតិនានា និងអង្គការដែលមានស្រាប់ក្នុងតំបន់ ។
កំណែទម្រង់ប៉េរ៉េស្រ្តូយការគឺជានយោបាយស្តារឡើងវិញ ។ កំណែទម្រង់នេះមានដូចតទៅ ៖ • វិស័យសេដ្ឋកិច្ច : បើកឲ្យមានអ្នកវិនិយោគទុនពីខាងក្រៅ និងឲ្យមានការប្រកួតប្រជែងតាមទម្រង់សេដ្ឋកិច្ចទីផ្សារសេរី ។ • វិស័យនយោបាយ : បើកឲ្យពួកប្រឆាំងធ្វើការរិះគន់ជាចំហរដល់របបមុខ និងផ្តល់ឲ្យមានរបបប្រជាធិបតេយ្យ ។ នៅឆ្នាំ ១៩៨៨ មានកំណែទម្រង់រដ្ឋធម្មនុញ្ញ ។
វប្បធម៍ខ្មែរនៅក្នុងរបបប្រជាធិបតេយ្យមានលក្ខណៈដូចជា ៖ • អាពាហ៏ពិពាហ៏ គ្មានលក្ខណៈប្រពៃទំនៀមទំលាប់ឡើយគឺ ចាត់តាំងដោយអង្គការ • ការអប់រំ បណ្តុះបណ្តាលឲ្យកុមារជឿលើអង្គការ • សិល្បៈគ្មានលក្ខណៈប្រពៃណី ទំនៀមទំលាប់ឡើយ គឺបម្រើឲ្យអង្គការ • សាសនា ត្រូវបានលប់បំបាត់ចោល ។