vrean.com Latest Questions
យោងតាមអនុក្រឹត្យចុះថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០០៨ ប្រទេសកម្ពុជាបានផ្លាស់់ប្តូរឈ្មោះក្រុងមកជាខេត្តមានចំនួន៣ រួមមានៈ • ក្រុងព្រះសីហនុ ប្តូរទៅជាខេត្តព្រះសីហនុ • ក្រុងកែប ប្តូរទៅជា ខេត្តកែប • ក្រុងប៉ៃលិន ប្តូរទៅជា ខេត្តប៉ៃលិន ។
ប្រជាជនអាល្លឺម៉ង់ខាងកើតភៀសខ្លួននៅអាល្លឺម៉ង់ខាងលិចតាមរយៈមធ្យាបាយដូចជា៖ • តាមផ្លូវរថភ្លើងក្រោមដី • តាមរូងផ្លូវក្រោមដី • តាមប្រទេសសង្គមនិយមមួយចំនួនដូចជាប្រទេសឆេកូស្លូវ៉ាគឺជាដើម ។
កែវឆ្លុះយេនឌ័រមានលក្ខណៈសម្គាល់ពិសេស៖ ជាកម្រងសំណួរ ការអង្កេត បញ្ជីលក្ខណៈវិនិច្ឆ័យ រៀបចំពាក្យពេចន៍ ឬរូបភាពងាយយល់ ងាយប្រើប្រាស់ អង្គភាពត្រូវរក្សាកែវឆ្លុះយេនឌ័រយ៉ាងតិចបមផុត២ច្បាប់ដើម្បីឲ្យបុគ្គលិកប្រើប្រាស់ កែវឆ្លុះយេនឌ័រជាធម្មតាមានយ៉ាងតិច១០ចំណុច ចំណុចនីមួយៗសង្កត់ធ្ងន់លើលក្ខណៈខុសគ្នារវាងបុរស និងស្រ្តី កែវឆ្លុះយេនឌ័រគូររៀបចំឡើងលើក្រដាសពណ៌ និងជាបន្ទះ ឬជាសន្លឹកដែលធានាបាននូវភាពជាប់លាប់។
បានជាអង់គ្លេស និងបារាំងដកថយពីគ្រប់គ្រងព្រែកជីកស៊ុយអេ ពីព្រោះដោយសារតែ មានការគាបសង្គ់ពីសំណាក់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពសូវៀត ។
បាវចនាអាស៊ានគឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ ។
មាតាបិតា ឬអ្នកអាណាព្យាបាល អ្នកសិក្សាមានសិទ្ធិចំពោះអនីតិជន ដែលស្ថិតនៅក្នុងបន្ទុករបស់ខ្លួន គឺ ៖ • សិទ្ធិក្នុងការជ្រើសរើសកម្មវិធីអប់រំ និងគ្រឹះស្ថានសិក្សាសម្រាប់សិក្សាឱ្យចូលរួមសិក្សា • សិទ្ធិទទួលបានព័ត៌មាននិងរបាយការណ៍នៃការសិក្សាពីគ្រឹះស្ថានសិក្សារបស់អ្នកសិក្សា ដែលស្ថិតក្នុងបន្ទុក • សិទ្ធិចូលរួមយ៉ាងសកម្មនិងពេញលេញនៅក្នុងការអភិវឌ្ឍស្តង់ដារអប់រំថ្នាក់សាលារៀន និងថ្នាក់ជាតិដោយផ្ទាល់ឬតាមរយៈតំណែងរបស់ខ្លួន • សិទ្ធិស្នើ សិទ្ធិតវ៉ាទៅអាជ្ញាធរអប់រំមានសមត្ថកិច្ចតាមឋានានុក្រមព្រមទាំងមានសិទ្ធិប្តឹងទៅតុលាការ • សិទ្ធិចូលរួមផ្តល់ធនធានយ៉ាងពេញលេញក្នុងការគាំទ្រនិងអភិវឌ្ឍវិស័យអប់រំ • សិទ្ធិចុះកិច្ចសន្យា ឬកិច្ចព្រមព្រៀងជាមួយអ្នកគ្រប់គ្រងគ្រឹះស្ថានសិក្សាដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ ។
បានជាលេចឡើងសម្ព័ន្ធផាពយោធាអ៊ីតាលី អាឡឺម៉ង់ ជប៉ុន ពីព្រោះមហាអំណាចបីដែលផ្តួចផ្តើមគំនិតប្រកួតប្រជែងសព្វាវុធនិងចង់បែងចែកពិភពលោកដោយកម្លាំងបាយ បានរៀបចំគម្រោងរបស់ខ្លួនដោយបង្កើតប្លុកយោធាឈ្លានពាន ។
លោកស្រី ម៉ាការេត ថាច់ឆឺ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីអង់ភ្លេសពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០។ គាត់ដោះស្រាយបញ្ហាដូចជា ៖ • វិបត្តិប្រេងឡើងថ្លៃ • ធ្វើឱ្យមានការគាំទ្រពីគណបក្សប្រឆាំង • វិបត្តិសេដ្ឋកិច្ច • អតិផរណា។