ប្រាសាទសំបូរព្រៃគុកស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ ២៥ គ.ម ពីទីរូមខេត្តកំពង់ធំ និងចម្ងាយ ១១៩៣ គ.ម ពីទីក្រុងភ្នំពេញ ហើយសង់នៅលើដីរាបស្មើដែលមានទំហំ ៣,០០០ហិកតា ស្ថិតនៅតាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យកាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសំបូរបានតែម្តង ។
vrean.com Latest Questions
នយោបាយរដ្ឋឧបត្ថម្ភគឺជា នយោបាយរបស់គណបក្សការងារនិយម ដែលបានដឹកនាំ ប្រទេសចាប់ពី ឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៨៥១ ។ នយោបាយនេះត្រូវបានបង្កើតឡើងដើម្បីជួយសង្រ្គោះប្រជាជន ២៥ លាននាក់ ដែលគ្មាន ការងារធ្វើអ្នកជំងឺស្រ្ដីមេម៉ាយ មន្ដ្រីចូលនិវត្តន៍ និងជនចាស់ជរា ។
សន្និសិទយ៉ាល់តា មានទិសដៅដូចជា ៖ • រៀបចំប្រទេសអាឡឺម៉ងជាបួនតំបន់សម្រាប់ត្រួតត្រា ។ • នៅភាគខាងកើតសហភាពសូវៀតត្រួតត្រាលើតំបន់បាល់ទិច និងរំកិលព្រំដែន ចូលប្រទេសប៉ូឡូញចំណែកប្រទេសប៉ូឡូញវិញបានបង្ខិតព្រំដែនបន្ដចូលប្រទេសអាឡឺម៉ង ។ • សហភាពសូវៀតបានសន្យា និងជួយវាយពួកជប៉ុនឪ្យបរាជ័យនៅក្រោយពេលដែលអាឡឺម៉ង់ចុះចាញ់ ចំនួន ៣ ខែ ។
ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៥៥ ។
បានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងព្រោះ៖ • ប្រទេសកម្ពុជាកាន់តែចុះខ្សោយទៅៗ និងមានវិបត្តិផ្ទៃក្នុង • សៀម និងយួន ប៉ុនប៉ងលេបត្រជាក់ទឹកដីខ្មែរដោយយកទន្លេមេគង្គ ធ្វើជាព្រុំប្រទល់នៃប្រទេសទាំងពីរ • កម្ពុជាចង់បានមហាអំណាចអឺរ៉ុបពណាមួយ(បារាំង) មកជួយការពារទឹកដី ពូជសាសន៍ខ្មែរ។
នៅឆ្នាំ១៩៦៥ អាឡឺម៉ង់ខាងកើតមានកំណើនប្រជាជនយឺតដូច្នេះ រដ្ឋាភិបាលបានប្រើគោលនយោបាយដូចជា៖ • បើកសិទ្ធិឪ្យបុរស និងស្ដ្រីមានសិទ្ធិស្មើគ្នា • លើកទឹកចិត្តស្រ្ដី ដែលចង់បានកូនច្រើនដោយរដ្ឋផ្ដល់ថវិកា ១០០០ម៉ាកចំពោះស្ដ្រីមានកូនដំបូងព្រមទាំងទទួលសិទ្ធសម្រាករយៈពេល៦ខែដោយមិនកាត់ប្រាក់ខែទៀតផង។ បើស្ដ្រីមានកូនទី២ ត្រូវមានច្បាប់ឈប់សម្រាកមួយឆ្នាំនិងកូនទី៣ ចំនួន១៨ ខែដោយរក្សាប្រាក់បៀវត្សពី៧០% ទៅ៨០%។
សម្តេចនរោត្ត សីហនុ បង្កើតអង្គការសង្គមរាស្រ្តនិយមនៅថ្ងៃ ២៣ មីនា ១៩៥៥ ដោយមូលហេតុៈ • ដើម្បីបង្រួបបង្រួមជាតិ ឲ្យមានឯកភាព • ដើម្បីឲ្យប្រទេសមានសន្តិភាព • ដើម្បីកសាងជាតិឲ្យមានការរីកចម្រើន • ដើម្បីឲ្យព្រះអង្គ មានអំណាចក្នុងការដឹកនាំប្រទេសជាតិ • ដើម្បីចូលរួមក្នុងការបោះឆ្នោតខែកញ្ញា ១៩៥៥ ។
សេដ្ឋកិច្ចប្រទេសសឹង្ហបុរីពឹងផ្អែកលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ។
ការពង្រីក និងការបណ្តុះបណ្តាលទំនោរគ្រប់រូបភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សត្រូវប្រព្រឹត្តទៅតាមតម្រូវការ និងគោលការណ៍របស់សង្គម។
សកម្មភាពនៃក្រុមបញ្ញវន្តរូស៊ីក្នុងការផ្សព្វផ្សាយគំនិតបដិវត្តគឺគំនិតបដិវត្តត្រូវគេយកទៅសាបព្រោះតាមភូមិ តាមរោងជាងតាមការដ្ឋាននានា តាមរយៈនិស្សិតក្លែងបន្លំជាកសិករ ឬជាកម្មករ ។ក្រោយកមសកម្មភាពនៃក្រុមបដិវត្តន៍ត្រូវនគរបាលឃើញនិងបានធ្វើការបង្រ្កាបចលនានេះយ៉ាងឃោរឃៅដោយចាប់ដាក់គុកធ្វើទារុណកម្ម និងបាញ់សម្លាប់ជាដើម ។ចាប់ពីពេលនោះមកក្រុមអ្នកបដិវត្តន៌ក៏សម្រេចចិត្តប្រើមធ្យោបាយហិង្សាតបតវិញគឺការលបលួចធ្វើឃាតមន្ត្រីកាន់អំណាចរដ្ឋនិងប៉ុនប៉ងធ្វើគុតព្រះចៅអធិរាជទៀតផង ។