ក្រោមការរដួលលំហសភាសូវៀត វិស័យនយោបាយរបស់ប្រទេសប៉ូឡូញបានស្ដារមុខមាត់ដោយ ៖ • នៅឆ្នាំ ១៩៩៧ រដ្ឋធម្មនុញ្ញថ្មីនៃប្រទេសប៉ូឡូញ បានបញ្ញត្តិប្រទេសនេះទៅជាសាធារណរដ្ឋប្រជាធិបតេយ្យ ដែលប្រធានាធិបតីមានអាណត្តិ ៥ ឆ្នាំអមដោយនាយករដ្ឋមន្រ្ដី • ប៉ូឡូញបានក្លាយជាសហជិកអង្គការអូតង់និងជាសមាជិកនៃទីផ្សាររួមអឺរុ៉ុបទៀតផង ។
vrean.com Latest Questions
ដើម្បីពង្រឹងសន្តិភាពពិភពលោក មនុស្សត្រូវមានសីលធម៌ពិភពលោកដូចតទៅ ៖ • រាប់អានគ្នាជាបងប្អូនជាមួយជនជាតិដទៃ ដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ សាសនា ឬពណ៌សម្បុរឡើយ • ជួយចែករំលែកនៅទុក្ខសោក និងផ្តល់ជំនួយតាមលទ្ធភាពចំពោះប្រជាជននៃប្រទេស ដែលរង់គ្រោះនិងក្រីក្រ • រួមសហការណ៍ពង្រីកសេដ្ឋកិច្ច វប្បធម៌នយោបាយ ជាប្រទេសជិតខាងក្នុងតំបន់ និងនៅលើសកលលោក • ដោះស្រាយបញ្ហា និងជម្លោះដោយសន្តិវិធីដោយមិនប្រើហឹង្សា ឬអាវុធយុទ្ធភ័ណ្ឌជាតិផ្ទុះ • សាមគ្គីជាតិ និងអន្តរជាតិ និងមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ជនបរទេស ដែលមកស្នាក់នៅស្របច្បាប់ក្នុងប្រទេស ។
សម្ដេច សីហនុបានប្រកាសផ្ដាច់ជំនួយយោធាពី សហរដ្ឋអាមេរិកនៅខែវិច្ឆិកា ១៩៦៣។ ការសម្រេចព្រះទ័យទាត់ចោលជំនួយ អាមេរិកនេះគឺក្នុងគោលបំណងចង់នៅក្រៅសង្រ្គាមវៀតណាម ហើយនិងចង់រក្សាទំនាក់ទំនងល្អជាមួយសមាជិកប្លុកកុំមុយនីស។
គេចាត់ថ្នាក់សិលាកម្ទេចកំណគីមីចដោយផ្អែកលើវាយភាព និងសមាសធាតុផ្សំ គឺ
ប្រៀបធៀបរ៉ែលោហៈ និងរ៉ែអលោហៈ • រ៉ែលោហៈ ជារូបធាតុមានលក្ខណៈពិសេស មានផ្លែកលោហៈហើយចំលងកំដៅនិងអគ្គិសនីបានល្អ ដូចជា ដែក(Fe) ទង់ដែង(Cu) ប្រាក់(Ag) មាស(Au) សំណ(Pb) អាលុយមីញ៉ូម(AI)។ • រ៉ែអលោហៈ ជារូបធាតុដែលគ្មានផ្លែកលោហៈ ហើយចំលងកំដៅនិងអគ្គិសនីខ្សោយ គេមិនអាចផែឬហូតជាលួសបានទេ។ ប្រភេទរ៉ែអលោហៈរួមមាន ក្លរ(Cl) ផូស្វាត(Po3) ស្ពានធ័រ(S) កាបូន(C) ជាដើម។
អាណានិគមអេស្ប៉ាញបានបន្សល់ទុកបញ្ហាឲ្យប្រទេសភីលីពីនដូចជា ៖ • ឲ្យមានការបែងចែកសាសនារវាងខាងជើង និងខាងត្បូង • ចេញច្បាប់ឲ្យមានកម្មសិទ្ធិដីធ្លីដែលធ្វើឲ្យសង្ឃកាតូលិកក្លាយជាម្ចាស់ដី • ការបង្កើតឲ្យមានល្បាយពូជសាសន៍ក្នុងប្រទេសភីលីពីន ។ សហរដ្ឋអាមេរិកបានជួយដល់ប្រទេសភីលីពីន ៖ • អភិវឌ្ឍវិស័យអប់រំ សុខាភិបាល • ផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ ។
វិស័យដែលជប៉ុនមានប្រៀបជាងប្រទេសនៅអឺរ៉ុបខាងលិចគឺ សំណង់នាវា អេឡិចត្រូនិច កំណាត់សំយោគ រថយន្ត គ្រឿងម៉ាស៊ីនធុនស្រាល ។
ប្រទេសអ៊ីតាលីបានទទួលឯករាជ្យពីបារាំងនៅឆ្នាំ១៨៦១ក្នុងរាជ្យស្ដេចវិចទ័រ អេម៉ានូអែលទី២។
ព្រះរាជាដែលបានសោយរាជ្យក្នុងសម័យអាណានិគមនិយមបារាំងមាន ៖ • ព្រះបាទនរោត្តម (១៥៦០-១៩០៤) • ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) • ព្រះបាទស៊ីវត្ថិ មុនីវង្ស (១៩២៧-១៩៤១) • ព្រះនរោត្តម(១៩៤១-១៩៥៥) ។