មូលដ្ឋាននៃប្រវត្តិវិទ្យា គេដឹងតាមរយៈ៖ • ឯកសារគ៖ មានរូប គំនូរ របស់ប្រើប្រាស់ ( ថូ ចាន ពូថៅ ញញូរ កាំបិត គ្រឿងអលង្ការ … ) • ឯកសារសរសេរ៖ មានសិលាចារឹក ( ភាសាខ្មែរ ភាសាសំស្រ្កឹត ) សាស្រ្តចារឹក ( សាស្រ្តាទេសន៍ ល្បែង ...
vrean.com Latest Questions
ព្រៃឈើជាប្រភពនៃ៖ • ការស្រូបយក និងស្ដុកឧស្ម័នកាបូនិច • សម្របសម្រួលងាកាសធាតុមិនក្ដៅពេក និងមិនឲ្យត្រជាក់ពេក • ផ្ដល់មនុស្សនូវវត្ថុធាតុដើមដូចជាថ្នាំសង្កូវ រុក្ខផល ក្ដារ ជម្រកសត្វ។ល។
គុណធម៌ចែកជា២បែបគឺ៖ • គុណធម៌សាមញ្ញៈ គឺជាគុណធម៌ដែលបានមកពីការហ្វឹកហាត់និងការអបរំ។ ដូចជាភក្តីភាព ការគួរសម ការទៀងពេល…។ • គុណធម៌កំណើតៈ ជាគុណធម៌ដែលមនុស្សទទួលបានពីកំណើតមកដូចជា សន្តានចិត្ត ចិត្តសន្តោស ចិត្តមេត្តា..។
របបសាធារណៈរដ្ឋខ្មែរដួលលំដោយសារមូលហេតុដូចជា នៅទីក្រុងភ្នំពេញនឿយណាយនិងរបបសាធារណៈរដ្ឋខ្មែរដែលប្រកបដោយអំពើពុករលូយ និងពោរពេញដោយភាពអាប់អួរ។
ទន្លេមេគង្គមានប្រភពពីខ្ពង់រាប “ទីបេ” ភាគខាងកើត។ មានប្រវែង ៤២០០គ.ម ហើយហូរកាត់ប្រទេសប្រាំ គឺប្រទេសចិន ប្រទេសថៃ ប្រទេសឡាវ ប្រទេសកម្ពុជា និងប្រទេសវៀតណាម។
លោកដែលបានឡើងអំណាចបន្ដ ស្ដាលីន គឺ លោក គ្រូតឆេវ ។
រណៅសមុទ្រដែលជ្រៅជាងគេគឺ ក្បែរកោះ ម៉ារីយ៉ាន ក្នុងមហាសមុទ្រប៉ាស៊ីភិច។ ឈ្មោះអន្លង់ ម៉ារីយ៉ាន ជំរៅ ១១,០៣៣ ម៉ែត្រ។
ច្បាប់ចាក់បង្គរនិយាយថា ដើម្បីឲ្យដឹងពីអាយុរបស់សិលា គឺត្រូវសិក្សាពីលំដាប់លំដោយនៃស្រទាប់សិលា ។ ជាធម្មតា កំទេចកំណថ្មីដុះលើកំទេចកំណចាស់ ហើយវាបង្កើតបានជាស្រទាប់ ។
បញ្ហាសិទ្ធិមនុសុ្សរបស់ស្រ្ដី កុមារ និងគ្រួសាររបស់កម្មករក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម គឺ នៅក្នុងរោងចក្រវាយនភ័ណ្ឌអង់គ្លេស ៣/៤នៃពលករជាស្រ្ដីនិងជាក្មេងៗក្រោមអាយុ ១៨ឆ្នាំ ។ ក្រុមពលករប្រភេទនេះស្ថិតនៅក្នុងលក្ខខណ្ឌដូចគ្នា នឹងមនុស្សពេញវ័យដែរ តែឪ្យប្រាក់ខែតិចតួចណាស់ ។ ក្មេងៗស្ទើរតែគ្មានបានកម្រៃ តែប្រាក់ខែរបស់ពួកគេគឺជាប្រាក់បន្ថែមមួយចាំបាច់ណាស់ ។ ពួកគេងាយស្ដាប់បង្គាប់ ងាយស្រួលទូន្មានណាស់ហើយមាឌតូចៗរបស់គេអាចរំអិលចូលក្នុងរូងចង្អៀតៗយករ៉ែ ឬ ចូលក្រោមម៉ាស៊ីនបាន ។ ការតវ៉ាលើកទី ១ របស់កម្មករ ស្ថិតនៅលើការហាមឃាត់ការងាក្មេងៗនិងការពារស្រ្ដីភេទ ។
អំពីរបៀបគ្រប់គ្រងសំណល់រាវនៅទីក្រុងភ្នំពេញ៖ សំណល់រាវត្រូវបង្ហូរតាមបណ្ដាយលូកប់ក្នុងដី ឬប្រឡាយយកទៅស្តុកទុកក្នុងអាងដែលជាបឹងធម្មជាតិ។ បន្ទាប់មកគេបូមទឹកស្អុយទាំងនោះ ទម្លាក់ទៅក្នុងទន្លេ និងបឹងនានា ដោយមិនបានធ្វើប្រព្រឹត្តកម្មទឹកសំអុយនោះជាមុនទេ។ នៅភ្នំពេញមានបណ្ដាលលូបង្អូរទឹកស្អុយ។ ស្ថានីយ៍បូមទឹក៩កន្លែង និងអាងស្តុកទឹកមួយចំនួនទៀតដែលត្រូវរៀបចំឡើង ដើម្បីរំដោះទឹកចេញពីទីក្រុងកុំឪ្យលិចលង់លំនៅឋានផ្លូវថ្នល់ជាដើម។