អាឡឺម៉ង់ខាងលិចជាប្រទេសសេរី សេដ្ឋកិច្ចអាឡឺម៉ងខាងលិចមានភាពរីកចម្រើន ។
vrean.com Latest Questions
នាយករដ្ឋមន្រ្ដីនៃរាជរដ្ឋាភិបាលអភិរក្សនិយមអង់គ្លេសពីឆ្នាំ១៩៥១ដល់ឆ្នាំ១៩៦៤មាន៤រូបគឺមានឈ្មោះដូចជា ៖ • លោក វិនស្កុន ឆីឈីល កាន់អំណាចពីឆ្នាំ១៩៥១ដល់ឆ្នាំ១៩៥៥ (លើកទី២) • លោក អង់តូនី អេដែនកាន់ អំណាចពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៥៧ • លោក ហារូល ម៉ាក់មីឡិន កាន់អំណាចឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦៣ • លោក អាឡិច ឌូក្លាសហូម កាន់អំណាចពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៤ ។
ប្រទេសអភិវឌ្ឃប្រើប្រាស់រ៉ែយ៉ាងច្រើនលើសលប់។
រដ្ឋជាផ្នែកមួយនៃ សហគមន៍អន្ដរជាតិ ។
ព្រំដែនថ្មីរបស់លោក ចន កេណ្ណីឌី គឺការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ការប្រកាន់ពូជសាសន៍ និងការយឺតយ៉ាងផ្នែកវិទ្យាសាស្រ្ដបច្ចេកវិទ្យា ដែលជាវិបត្តិបន្សល់ពីអាណត្តិប្រធានធីបតីមុនៗ ។
ដើម្បីកាត់បន្ថយទៅនឹងអតិផរណា រាជរដ្ឋាភិបាលរបស់លោកស្រី ម៉ារ៉េត ថាត់ឆឺបានកាត់បន្ថយទៅលើការចំណាយមុខងារសាធារណៈដូចជា ៖ • កាត់បន្ថយលើការចំណាយក្រសួងអប់រំ ៦% • កាត់បន្ថយលើការចំណាយក្រសួងបរិស្ថាន ៩% • កាត់បន្ថយលើការចំណាយក្រសួងអភិវឌ្ឍ ៤៥% ( កាត់បន្ថយលើការសាងសង់លំនៅដ្ឋាន ) ។ • តម្លើងទៅលើកងកម្លាំងសណ្ដាប់ធ្នាប់ ៣០% ។ • តម្លើងទៅលើសេវាសុខភាព ២១% ។
ស្នាព្រះហត្ថព្រះបាទជ័យវរ្ម័នទី៧ មាន៖ • រំដោះប្រទេសកម្ពុជាឪ្យផុតពីការឈ្លានពានរបស់ពួកចាមនៅឆ្នាំ ១១៧៧ • កសាងទីក្រុងអង្គរធំ • កសាងប្រាសាទភ្នំជាច្រើន (ប្រាសាទបាយ័ន, ប្រាសាទបន្ទាយឆ្មា,ប្រាសាទភីមៃ…)។ • កសាងមន្ទីរពេទ្យ និងសាលាសំណាក់ • កសាងគមនាគមន៍ • ពង្រីកចក្រភពខ្មែរឪ្យទូលំទូលាយ • លើកតម្កើងវិស័យព្រះពុទ្ធសាសនាបែបមហាយាន • លើកស្ទួយ អារ្យធម៌ខ្មែរឪ្យល្បីរន្ទីនៅទ្វីបអាស៊ី • វិស័យវប្បធម៌ឈានដល់កម្រិតកំពូល • ព្រះអង្កជាបិតាជាតិខ្មែរ។
អង្គការសង្គមរាស្រ្តនិយមបានដឹកនាំរដ្ឋាភិបាល ចាប់ពីការបោះឆ្នោត ខែកញ្ញា១៩៥៥រហូតដល់ថ្ងៃ ១៨ មីនា ១៩៧០ ដែលជាថ្ងៃ ដែលលោកសេនាប្រមុខ លន់ នល់ ធ្វើជារដ្ឋប្រហារទម្លាក់ព្រះប្រមុខរដ្ឋនរោត្តម សីហនុ ពីអំណាច ។
បានជាបារាំងដាក់អាណាព្យាបាលមកលើកម្ពុជាព្រោះ៖ • ដោយសារការពឹងពាក់របស់ស្តេចខ្មែរ • ការពង្រីកអំណាចខ្លួន • ការមើលឃើញផលប្រយោជន៍នូវកម្ពុជា ( សម្បត្តិធម្មជាតិ , ការទំនាក់ទំនងទីផ្សារអឺរ៉ុបតាមផ្លូវគមនាគមន៍ ) • ការស្វែងរកទីផ្សារនាំចេញចូលទំនិញរបស់ខ្លូន ។ ការដាក់អាណាព្យាបាលនេះគឹថ្ងៃ ទី ១១ ខែ សីហា ឆ្នាំ ១៨៦៣ ។
និយាយាពីបម្រើបម្រាស់រ៉ែ ៖ រ៉ែផ្តល់នូវសម្ភារៈដែលគេប្រើប្រាស់សម្រាប់ផលិតរបស់នានាជាច្រើននៅក្នុងប្រទេស ដែលពឹងផ្អែកលើឧស្សាហកម្មដូចជា ផ្លូវគមនាគមន៍ រថយន្ត កុំព្យូទ័រ ជីកសិកម្ម …. ។