គុណវិបត្តិរបស់អាណានិគមបារាំងចំពោះប្រជាជននិងប្រទេសខ្មែរមានដូចជា៖ • បង្ខំប្រជាជន ខ្មែរបង់ពន្ធដារយ៉ាងធ្ងន់ធ្ងរដោយមិនលើកលែងដូច ជាពន្ធស្រូវ ពន្ធមនុស្ស ពន្ធដីធ្លី ពន្ធសត្វពាហនៈ ពន្ធលើយានយន្ដ។ល។ • កេណ្ឌប្រជាជនខ្មែរឲ្យចូលបម្រើកងទ័ពបារាំងក្នុងសង្រ្គោមលោកលើកទី១និងលើកទី២ ដែលបានបណ្ដាលឲ្យប្រជាជនមូយចំនួនបានស្លាប់និងរបួសក្នុងសមរភូមិ។ • កាត់ទឹកដី ខ្មែរកម្ពុជាលក្រោមនិងតំបន់ ដាឡាត់ទៅឲ្យស្ដេចយួន បាវ ដាយ គ្រប់គ្រង។ • កាត់ខេត្ដត្រាច របស់ខ្មែរទៅឲ្យសៀមកាន់កាប់វិញ។ • ប្រមូលយកវត្ថុកេតនភ័ណ្ឌ របស់ខ្មែរទៅកាន់ប្រទេសបារាំង។
vrean.com Latest Questions
រូមមានដូចជា៖ • ព្រះបាទនរោត្ដម(១៨៦០ – ១៩០៤) • ព្រះបាទស៊ីសុវត្ដិ(១៩០៤ – ១៩២៧) • ព្រះបាទស៊ីសុវត្តិមមនីវង្ស(១៩២៧ – ១៩៤១) • ព្រះនរោត្ដម(១៩៤១ – ១៩៥៥)
សន្និសទីក្រុងហ្សឺណែវបានចាប់ផ្ដើម នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៩៤ តំណាងដោយប្រទេសចំនួន១៩ប្រទេស។ ក្នុងនោះប្រទេសធំៗមាន ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង សហភាពសូវៀតនិងចិន។
បារាំងបានធ្វើកំណែទម្រង់លើផ្នែកមួយចំនួនដូចជា៖ • ប្រព័ន្ធការងារ • រដ្ឋបាល • ការបង្កើតប្រព័ន្ធច្បាប់ថ្មី • ការបង្កើតកម្មសិទ្ធិលើដីធ្លី • ការលុបបំបាត់របបទាសភាព • បង្កើតឲ្យមានទម្លាប់ប្រពៃបែបបុរាណ។
កត្ដាដែលបានធ្វើឲ្យបារាំងបានដាក់អាណានិគមមកលើខ្មែរគឺ៖ • ដោយសារបារាំងបានចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសង ខាងដែលមានដំណាំរដូវដ៏ខៀវស្រងាត់ដូចជា សណ្ដែក ល្ង ពោត និងបន្លែ លាយឡំដើមឈើ ហូបផ្លែជាច្រើនប្រភេទ • បារាំងបានយល់ថាប្រទេសនម្ពុជាគឺជាប្រទេសសម្បូរទន្លេដែលជាគមនាគមន៍ដ៏សំខាន់ ជំនួសផ្លូវគោកសម្រាប់ដឹកជញ្ជួនផលិតផលកសិកម្ម ទៅកាន់ទីផ្សារអឺរ៉ុប។ • កម្ពុជា មានផ្ទៃដីកសិកម្មច្រើន ហើយមានប្រជាជនតិចដែលអាចឲ្យពួកបារាំងបង្កើតជាដំណាំកសិកម្មបានផលច្រើន។ • កម្ពុជាជាប្រទេសសម្បូរទៅដោយព្រៃនិងភ្នំប្រកបទៅដោយឈើមានគុណភាពខ្ពស់។ • នៅក្រោមដី សម្បូរទៅដោយរ៉ែជាច្រើនប្រភេទ។
បារាំងបានដាក់អាណាព្យាបាលលើខ្មែរជាផ្លូវការនៅថ្ងៃទី១១ខែសីហាឆ្នាំ១៨៦៣ក្នុង រាជ្យព្រះបាទអង្គវតីឫនរោត្ដម។
ព្រះរាជាដែលបានពឹងបារាំងឲ្យមកធ្វើជាអាណាព្យាបាលលើខ្មែរគឺព្រះបាទអង្គឌួង ដើម្បីជួយការពារទឹកដីខ្មែរ។
ក្រោយពីកាន់កាប់ទីក្រុងព្រៃនគរពួកបារាំងមានបំណងឡើងតាមទន្លេមេគង្គចូលទៅកាន់ប្រទេសចិនប៉ែកខាងត្បួង។ ប៉ុន្ដែត្រូវបានទទួលបរាជ័យគឺដោយសារទន្លេមេគង្គមានឧបសគ្គច្រើនមិនអាធ្វើដំណើរបានដូចដែលអ្វីគ្រោទុកឡើយ។
បានជាប្រជាជនកម្ពុជាទាមទារឯករាជ្យពីពួកអាណានិគមបារាំងព្រោះ៖ • ព្រះរាជាបាត់បង់អំណាច • ប្រជាជនកាន់តែក្រទៅៗដោយមានការយកពន្ធខ្ពស់ • លុបបំបាត់វប្បធម៌ប្រពៃណីទំនៀមទម្លាប់ • ជិះជាន់កេងប្រវព្ចាជព្ជាក់យកប្រយោជន៍ពីខ្មែរ • កេណ្ឌខ្មែរឪ្យទៅច្បាំក្នុងសង្រ្គោមលោក
• បណ្ដាលប្រទេសអាស៊ានដែលស្ថិតនៅក្រោមអាណនិគមបរទេសមាន៖ ប្រទេសកម្ពុជាក្រោមអាណនិគមបារាំងទទួលបានឯករាជ្យនៅថ្ងៃទី០៩វិច្ឆិកា១៩៥៣ • ប្រទេសវៀតណាមក្រោមអាណានិគមបារាំង • ប្រទេសឡាវក្រោមអាណានិគមបារាំង • ប្រទេសឥណ្ឌូនេស៊ីក្រោមអាណនិគមហូឡង់ • ប្រទេសម៉ាឡេស៊ីក្រោមអាណានិគមអង់គ្លេស • ប្រទេសសិង្ហបុរីក្រោមអាណនិគអង់គ្លេសនិងក្រោយមកជារដ្ឋមួយនៃសហព័ន្ធម៉ាឡេស៊ិ • ប្រទេសហ្វីលិពីនក្រោមអាណនិគមអេស្បាញនិងសហរដ្ឋអាមេរិក • ប្រទេសប្រ៊ុយណេក្រោមអាណានិគមអង់គ្លេស • ប្រទេសភូមាក្រោមអាណានិគមអង់គ្លេស