មូលហេតុដែលនាំឱ្យកុមារខ្លះចូលចិត្តប្រព្រឹត្តគ្រឿងញៀនគឺ • ខ្វះភាពកក់ក្តៅពីមាតាបិតាអាណាព្យាបាល • ឪពុកម្តាយពុំបានយកចិត្តទុកដាក់អប់រំកូន ឬតាមដានសកម្មភាពរបស់កូនឱ្យបានដិតដល់ • សេព្វគប់មិត្តមិនល្អ • ទទួលការគាបសង្កត់ គំរាមកំហែងពីពួកបងធំ • ត្រូវគេចាប់បង្ខំឱ្យប្រព្រឹត្តដើម្បីទុកធ្វើជាអាយ៉ងរបស់ពួកគេ • រៀនខ្សោយ រៀនមិនចូល ចេញក្រៅសាលាទៅជួប និងពួកខិលខូចបបួល • កុមារខ្លះចង់ដឹង ចង់សាក បណ្តាលឱ្យញៀនខ្លាំងឈប់មិនបានចរិតរឹងមាន ។ កត្តាសំខាន់ គឺមាតាបិតាត្រូវប្រុងប្រយ័ត្ន ណែនាំអប់រំកូនឱ្យបានដិតដល់ តាមដានរាល់សកម្មភាពរបស់កូនកុំបណ្តោយឱ្យកូនចាយវាយប្រាក់កាសខ្ជះខ្ជាយឬបណ្តាលឱ្យកូនសេពគប់មិត្តភក្តិមិនល្អជ្រុលហួស ដែលធ្វើឱ្យមានការពិបាកកែ ។
vrean.com Latest Questions
សិទ្ធិសំខាន់ទាំង ១០ ប្រការរបស់កុមារ គឺ • សិទ្ធិមានឈ្មោះមួយ • កុមារកើតពីម្តាយឥតខ័ណ្ឌស្លាមានសិទ្ធិដូចគ្នានឹងកុមារដែលកើតពីឪពុកម្តាយក្នុងភាពជាប្តីប្រពន្ធពេញច្បាប់ដែរ • សិទ្ធិទទួលការសិក្សារួមទាំងការសិក្សានៅកម្រិតបឋមសិក្សាដោយចាំបាច់និងឥតគិតថ្លៃ • សិទ្ធិទទួលនូវការបណ្តុះបណ្តាលខាងវិជ្ជាជីវៈកម្មសិក្សាដោយឥតគិតថ្លៃ • សិទ្ធិ (នៃយុវជនដែលត្រូវបានចាប់ខ្លួន ) ទទួលការអប់រំណែនាំឱ្យបានល្អប្រសើរឡើងវិញ • សិទ្ធិរួចផុតពីការកាត់ទោសប្រហារជីវិត • សិទ្ធិទទួលកិច្ចការពារមិនឱ្យគេបោះបង់ចោលមិនឱ្យមានអំពើឃោរឃៅនិងមិនឱ្យមានការកេងងប្រវ័ញ្ចមកលើខ្លួន • សិទ្ធិទទួលកិច្ចគាំពារកុំឱ្យគេប្រើមុនអាយុអប្បបរមាសម្រាប់ការងារគឺត្រូវមានច្បាប់ការពារកុំឱ្យមានការជួលកុមារក្រោមអាយុធ្វើការ • សិទ្ធិមានឱកាសសម្រាប់ការសម្រាកនិងកំសាន្តសង្គមនិងរដ្ឋត្រូវបង្កលក្ខណៈឱ្យក្មេងៗមានឱកាសលេងកំសាន្តដើម្បីឱ្យរីកចម្រើនរាងកាយនិងប្រជ្ញាស្មារតី • សិទ្ធិទទួលសេវាកម្មខាងសង្គមកិច្ចគឺសង្គមនិងរដ្ឋត្រូវយកចិត្តទុកដាក់ជាពិសេសដល់កុមារនិងយុវជនក្នុងការរស់នៅរបស់គេក្នុងសង្គម ។
មាត្រា៤៨ នៃរដ្ឋធម្មនុញ្ញបានចែងថារដ្ឋធានរក្សាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារជាពិសេសសសិទ្ធិកុមារមានជីវិតរស់នៅសិទ្ធិទទួលការអប់រំរៀនសូត្រសិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្រ្គាមនិងការការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ចឬកាមគុណលើកុមារ ។រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយដែលអាចធ្វើឱ្យខូចដល់ការអប់រំនិងការរៀនសូត្ររបស់កុមារឬដែលនាំឱ្យអន្តរាយដល់សុខភាព ឬសុខុមាលភាពរបស់កុមារ ។
មាត្រា ៩ ជនណាប្រព្រឹត្តល្មើសនឹងមាត្រា ៤ នៃច្បាប់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែដល់១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០០ ០០០ (ពីររយពាន់) រៀល ដល់ ១ ០០០ ០០០ (មួយលាន) រៀល ឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ ។
មាត្រា ១០ ជនណាប្រព្រឹត្តល្មើសនឹងមាត្រា៦និងមាត្រា៧នៃច្បាប់នេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ដល់ ១ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី២០០០០០រៀលដល់១០០០០០០រៀលឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ ។
សភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់រំលូតកូននៅថ្ងៃទី៦ ខែតុលា ឆ្នាំ ១៩៩៧ នាសម័យប្រជុំសភាលើកទី៨នីតិកាលទី ១ ។ ច្បាប់នេះបានអនុញ្ញាតឱ្យមានការរំលូតកូនពីគ្រូពេទ្យ ដែលមានវិជ្ជាជីវៈត្រឹមត្រូវក្នុងករណី ៖ • ទារកក្នុងផ្ទៃមានអាយុក្រោម១២អាទិត្យ • ទារកក្នុងផ្ទៃលូតលាស់ធំមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយ • ទារកក្នុងផ្ទៃមានជំងឺមិនអាចព្យាបាល នៅពេលកើត • សុខភាពម្តាយមិនធានាថានឹងអាចឱ្យមានកូនបាន ។ ឩទាហរណ៍ ម្តាយមានជំងឺខ្សោយបេះដូង ។
ករណីដែលចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សនិងសិទ្ធិនៃការបន្តពូជដូចជា ៖ • ការសម្លាប់ទារក ការសំរាំងភេទ • ការវះកាត់បំផ្លាញអវយវៈ បង្កើតកូនរបស់ស្រ្តី • ការរំលោភផ្លូវភេទលើក្មេងស្រី និងក្មេងប្រុស • ការជួញដូរក្មេងស្រីក្នុងគ្រួសារក្រីក្រ • ការបោកបញ្ឆោតក្មេងស្រីឱ្យទៅបម្រើការនៅបនស្រី កន្លែងកំសាន្តធ្វើស្រីពេស្យា • ការបង្ខំឱ្យរៀបការនៅវ័យក្មេងពេក • ការបង្ខំឱ្យរួមភេទ • ការរំលូតកូន • ការរំលោភបំពាន មិនយកចិត្តទុកដាក់ចំពោះសុខភាពស្រ្តីពេលជិតអស់រដូវ និងក្រោយពេលអស់រដូវ ។
ដោយសារតែជីវភាពរបស់ប្រជាជនមានការលំបាកមានមនុស្សមួយចំនួនបានប្រើពន្យាកំណើតដោយរំលូតកូនចោល ។ ការរំលូតកូន (ឬពន្លូតកូន) គឺជាការបំផ្លាញដោយចេតនានូវជីវិតកូនក្នុងផ្ទៃពោះស្រ្តីឬការធ្វើឱ្យគភ៌របូតចេញពីផ្ទៃពោះមុនពេលវេលាប្រសូតដោយចេតនា ។ អ្នកប្រព្រឹត្តត្រូវមានទោសព្រហ្មទណ្ឌ ។ ប្រសិនបើការរំលូតកូនធ្វើឡើងដើម្បីសង្រ្គោះជីវិតម្តាយដោយគ្រូពេទ្យនោះពុំមានទោសជាអជ្ញាទេ ។
ចំពោះអំពើផិតក្បត់សង្គមខ្មែរយើងច្រើនដាក់ទោសធ្ងន់លើសកម្មភាពផិតក្បត់របស់នារីចំណែកអំពើផិតក្បត់របស់ជាប្តីសង្គមខ្មែរយើងមិនចាត់ទុកជាទោសកំហុលធ្ងន់ធ្ងរទេ គឺដូចជាគ្មានកំហុសថែមទៀត ។ ចំពោះច្បាប់វិញអំពើផិតក្បត់ដែលនារីប្រព្រឹត្តទោះជានៅលើផ្ទះឬក្រៅផ្ទះត្រូវទទួលទោសមជ្ឈិម ។ ចំណែកបុរសបើប្រព្រឹត្តនៅក្រៅផ្ទះគឺគ្មានទោសប៉ុន្តែបើបុរសនោះនាំស្រីសាហាយមកប្រព្រឹត្តអំពើផិតក្បត់នៅលើផ្ទះជាលំនៅស្វាមីភរិយានោះទើបទទួលទោសមជ្ឈិម ។
មាត្រា ១៥ នៃច្បាប់អាពាហ៍ពិពាហ៍បានចែងថាឪពុកម្តាយត្រូវ ៖ • ស្រឡាញ់ថ្នាក់ថ្នម និងយោគយល់ដល់កូនទាំងអស់ស្មើៗគ្នា • ពង្រីកការអប់រំខាងស្មារតី សីលធម៌វិន័យផ្ទាល់ខ្លួន និងសាសនា • ត្រួតពិនិត្យរាល់សកម្មភាព និងការកំសាន្តរបស់កូន • អប់រំកូនឱ្យឩស្សាហ៍ព្យាយាមអត់ធ្មត់ សន្សំសំចៃ និងមានជំនឿលើខ្លួនឯង • អប់រំកូនឱ្យពួកគេមានគំនិតស្នេហាមាតុភូមិ មានស្មារតីសាមគ្គីអន្តរជាតិ ស្រឡាញ់ពលកម្ម • ជួយជំរុញ លើកទឹកចិត្តធ្វើកិច្ចការផ្ទះ កិច្ចការសាលារៀននិងកិច្ចការសង្គម • បង្រៀនគេពីភារកិច្ចជាពលរដ្ឋ • ផ្តល់ដំបូន្មានល្អៗ ចំពោះការអិភវឌ្ឍ និងសុខុមាលភាព • ធ្វើជាគំរូល្អដល់ពួកគេ