ការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានអត្ដន័យដូចតទៅ៖ • រក្សាបូរណភាពទឹកដី • ពិភពលោកជួយការពារនិងទទួលស្គាល់ • បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរនិងសិល្បៈ • បង្ហាញពីអំណាចនិងវិសាលភាពរបស់ព្រះរាជាសម័យមុន • បង្ហាញពីអត្តសញ្ញានជាតិខ្មែរ • បង្ហាញពីទេព្យកោសល្យព្រះរាជានិងអាទិទេព។ • ជាអត្តន័យប្រវត្ដិសាស្រ្ដធ្វើឪ្យជាតិល្បីរន្ទីពេញពិភពលោកប្រកបដោយមោទនភាព • បណ្ដុះស្មារតីកូនខ្មែរជំនាន់ក្រោយឪ្យចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិយើង។
vrean.com Latest Questions
អំពើអមនុស្សធម៌របស់ពួកខ្មែរក្រហមមកលើកម្ពុជារួមមាន៖ • ឪ្យធ្វើការជាទម្ងន់ទី១២ទៅ១៥ម៉ោងក្នុងមួយថ្ងៃ • ហូបមិនគ្រប់គ្រាន់គ្មានថ្នាំព្យាបាល • បំបិទសេរីភាពក្នុងជីវភាពរសនៅ • ចាប់ដាក់គុកធ្វើទារុណកម្មកាប់សម្លាប់ដោយការជំនះជំរះក្ដី • កំទេចវត្ដអារាមនិងវប្បធម៌ • ប្រជាជនរស់នៅក្នុងគុកឥតជញ្ជាំង។
មកដល់បច្ចុប្បន្នអង្កការសហប្រជាជាតិបានជួយដោះស្រាយបញ្ហា ដល់កម្ពុជាដូចជា៖ • ១៥មិថុនា១៩៥២ ជួយដើស្រាយរឿងក្ដីប្រាសាទព្រះវិហារ • ២៣តុលា១៩៩៣ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស • ០៧កក្ដដា២០០៨ បញ្ជូនប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក • ១៨តុលា២០១១ តុលាការអន្ដជាតិបានបញ្ជាឪ្យកងទ័ពថៃ និងកម្ពុជាដកចេញពីតបន់ប្រាសាទព្រះវិហារ។
ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្កការសហប្រជាជាតិនៅឆ្នាំ១៩៥៥។
ក្នុងកំឡុងទសត្សឆ្នាំ៦០រដ្ឋភាភិបាលកម្ពុជាបានផ្ដាច់ទំនាក់ទំនងការទូតជាមួយ សហរដ្ឋអាមេរិច ថៃនិង វៀតណាមខាងត្បូងព្រោះ៖ • ប្រទេសកម្ពុជាជាប្រទេសអព្យាក្រិត • សហរដ្ឋអាមេរិចគាបសង្កាត់ផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្តុដោយផ្ដាច់ជំនួយ • សហរដ្ឋអាមេរិករិះរកគ្រប់មធ្យោបាយអូសទាញកម្ពុជាចូលប្លុកសេរី • ថៃឈ្លានពានកម្ពុជា៦លើក • វៀតណាមឈ្លានពានកម្ពុជា៦លើក។
• ក្រោយថ្ងៃ១៧មេសា១៩៧៥ កងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជា បានអនុវត្តតា បទបញ្ហារបស់លេខបក្សកុំមុយនីស៨ ប្រកាសគឺ៖ ១. ជម្លៀសប្រជាជនចេញពីទីក្រុងទាំងអស់ ២. លុបបំបាត់ផ្សារ ៣. លុបបំបាត់រូបិយបណ្ណរបស់លន់ណុល ៤. ផ្សិកលោកសង្សកាន់ព្រះពុទ្ធសាសនាទាំងអស់ហើយបញ្ជូនឪ្យទៅធ្វើស្រែចម្ការ ៥. ប្រហារជិវិតមេដឹកនាំរបបលន់ណុល ៦. បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេសដោយបង្កើតឪ្យមានរោងបាយរូម ៧. បណ្ដេញជនជាតិភាគតិចវៀតណាមឪ្យចេញទាំងអស់ ៨. បញ្ចូនទ័ពទៅតាមព្រំប្រទល់ជាពិសេសព្រំប្រទល់វៀតណាម។
នៅទសវត្សរ៍ទី៦០កម្ពុជាប្រកាន់យករបបនយោបាយរាជានិយម។
រាជរដ្ឋាបាលកម្ពុជាប្រកាសថ្ងៃកាន់ទុក្ខគោរពព្រះវិញ្ញាណក្ខន្ធជាផ្លូវការចំនូន០៧ថ្ងៃគិតចាប់ពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១២ដល់ថ្ងៃទី២៣ខែតុលាឆ្នាំ២០១២។
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហុន សោយទីវង្គតក្នុង ព្រះជន្មាយុ៩០ព្រះវស្សា។
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហុនពព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃទី១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ វេលាម៉ោង០១:២០ រំលងអាធ្រាត(ម៉ោងនៅរាជធានីភ្នំពេញ)។ព្រះអង្គសោយទីវង្គតនៅទីក្រុងប៉េកាំងប្រទេសចិន។