ប្រភេទនៃអត្ថបទច្បាប់រួមមានៈ ច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល បន្ទាប់មកមានច្បាប់ធម្មតាក្រឹត្យច្បាប់ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ សេចក្តីប្រកាស ។ ល។
vrean.com Latest Questions
រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់រដ្ឋ ច្បាប់ដទៃទៀតត្រូវចំនុះទៅនឹងច្បាប់ធម្មនុញ្ញ។ ច្បាប់ឯទៀតៗ មិនអាចផ្ទុយ ឬបដិសេធអត្ថន័យនៃច្បាប់រដ្ឋធម្មនុញ្ញឡើយ។ ចំណែកឯរដ្ឋធម្មនុញ្ញត្រូវចំណុះទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ឬក្នុងឯកសារច្បាប់អន្តរជាតិ។ ដូច្នោះរដ្ឋធម្មនុញ្ញមានអានុភាពគ្របដណ្តប់ទៅលើច្បាប់រដ្ឋទាំងនោះ។
គ្រប់ការសម្រេច វិធានការ និងសកម្មភាពរបស់រដ្ឋាភិបាល ត្រូវតែផ្អែកទៅលើច្បាប់ជានិច្ច។
នៅឆ្នាំ ២០១៣ ឆ្នាំនេះ ការប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ជាការរំលឹកខួបលើកទី ៦៤ ។
នៅឆ្នាំ ២០១២ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២ មិថុនាឆ្នាំនេះជាការរំលឹកខួបលើកទី១១ ។ ក្រោមប្រធានបទ “រួមគ្នាលុបបំបាត់ពលកម្មកុមារដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៍សង្គម” ។
នៅឆ្នាំ ២០១៣ ទិវាពិភពលោកប្រឆាំងនឹងពលកម្ម កុមារ ១២មិថុនា ឆ្នាំនេះជាការរំលឹកខួបលើកទី១២ ។
ការរើសអើងប្រឆាំងនារីភេទគឺបានចែក ការផាត់ចេញឬ ការកំហិតណាមួយដែលធ្វើឡើងលើមូលដ្ឋានភេទហើយដែលបង្កឡើង ឬ ដែលមានទិសដៅធ្វើឪ្យស្រ្ដីខូចខាត ឬ បាត់បង់ នូវការទទួល ស្គាល់ ការទទួលបានឬ ការប្រើប្រាស់សិទ្ធិនឹងសេរីភាពជាគ្រឹះរបស់ស្រ្ដីរបស់នៅក្នុងវិស័យនយោបាយ វិស័យ សេដ្ឋកិច្ច វប្បធម៌ពលរដ្ឋ ឬ ក្នុងវិស័យផ្សេងៗទៀតលើមូលដ្ឋានស្មើភាពរវាងបុរស និង ស្រ្ដី ។
ទំនាក់ទំនងរវាងសិទ្ធី សេរីភាព និងច្បាប់ត្រូវមានសិទ្ធិនឹងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ ។ រីឯច្បាប់ជានិយាមជាកាតព្វកិច្ចសំខាន់បំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិ និងសេរីភាពដែលធម្មជាតិ បានសម្អិតសម្អាងឡើងដើម្បីជិវិតរស់នៅក្នុងសង្គម ។ ដូចនេះហើយការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូរឪ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ គឺត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
ប្រវត្តិនៃការកំណត់អនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយមានព្រឹត្តិការណ៍ឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ និងសោកនាដកម្មនៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ ១៩៤២ ដែលពួកហ្វាស៊ីស បានសម្លាប់ប្រជាជនជាពិសេស កុមារក្នុងអំឡុងសង្រ្គាមលោកលើកទី២ បានធ្វើឱ្យមនុស្សជាតិស្លុតរន្ធត់និងចងចាំជានិច្ច ហើយត្រូវបានសាធារណមតិទូទាំងសកលលោកថ្កោលទោស និងមូលមតិគ្នាបង្កើតអនុសញ្ញាស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាស្តីពីសិទ្ធិកុមារឡើង ។
អនុសញ្ញាស្តីពីសិទ្ធិកុមារ ជាកិច្ចព្រមព្រៀងមួយរបស់អង្គការសហប្រជាតិដែលបាន កំណត់ពីសិទ្ធិនានារបស់កុមារ ហើយកុមារនៅគ្រប់ទិសទីមានឱកាសទទួលបានសិទ្ធិទាំងនោះគ្រប់ៗគ្នានិងស្មើៗគ្នា ។