មង្គល គឺជាសេចក្តីចម្រើនប្រកបដោយសេចក្តីសុខសួស្តីដែលមនុស្សទាំងអស់ក្នុងលោកចង់បាន។ មង្គល៣៨ប្រការ គឺជាមង្គលដ៏ឧត្តមដែលនាំឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរ និងមានសុភមង្គល។
vrean.com Latest Questions
អបាយមុខ៤ដែលត្រូវវៀចាកនោះគឺ៖ • ជាអ្នកប្រព្រឹត្តល្បែងស្រី • ជាអ្នកប្រព្រឹត្តល្បែងស្រា • ជាអ្នកប្រព្រឹត្តល្បែងស៊ីសង • ជាអ្នកប្រព្រឹត្ត ឬសេពគប់មនុស្សអាក្រក់ មិនចេះកែខ្លួន។
រៀបរាប់ពីរបបសាធារណរដ្ឋទី៤ និងទី៥ ៖ របបសាធារណរដ្ឋទី៤ • នៅឆ្នាំ ១៩៤៧ សភាបានតែងតាំងប្រធានាធិបតីមកពីគណបក្សសង្គមនិយមវាំងសង់អូរីយ៉ូល ។ ដូចនេះសាធារណរដ្ឋទី៤ បានត្រូវបង្កើតឡើង ។ • របបសាធារណរដ្ឋទី៤ មានរដ្ឋធម្មនុញ្ញបង្កើតឡើងនៅឆ្នាំ១៩៤៦ ដែលប្រគល់អំណាចទៅឪ្យសភាជាអ្នកជ្រើសរើសនាយករដ្ឋមន្ដ្រីដែលមានអាណត្តិ ៥ ឆ្នាំ និងត្រួតពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដោយសភាហើយសភាអាចដកហូតំណែងគ្រប់ពេលវេលាបើសិនជាមានកំហុសឆ្លង • របបនេះប្រគល់អំណាចធំធេងដល់ក្នុងការកំណត់អំណាចនីតិប្រតិបត្តិចំណែកប្រធានាធិបតីជ្រើសតាំងដោយសភាដែរសម្រាប់អាណត្តិ ៧ ឆ្នាំ ។ របបសាធារណទី៥ • របបសាធារណរដ្ឋទី៥ ...
ក្រោយពីធ្វើកំណែទម្រង់រួចជប៉ុនបានបង្ហាញខ្លួនឱ្យពិភពលោកស្ងប់ស្ងែងតាមរយៈព្រឹត្តការណ៍សំខាន់ៗមាន ៖ នៅមុនសង្គ្រាមលោកលើកទី១ជប៉ុនបានពង្រីកទឹកដីអាណានិគមទៅលើប្រទេសជិតខាងជាពិសេសទៅលើប្រទេសចិន ។ នៅក្នុងកិច្ចចរចារជប៉ុន រូស៊ីឆ្នាំ ១៩០៤ ដើម្បីចែកតំបន់ត្រួតត្រាបានទទួលវបរាជ័យ ធ្វើឱ្យមានការប្រកាសសង្គ្រាមជើងទឹករវាងជប៉ុន រូស៊ី ដើម្បីត្រួតត្រាតំបន់ម៉ាន់ជូរី នៅខែមិថុនា ឆ្នាំ១៩០៤ ។ នៅពេលនោះកងទ័ពជប៉ុនបានយកជ័យជំនះយ៉ាងងាយលើកងទ័ពជប៉ុនបានយកជ័យជំនះយ៉ាងងាយលើកងទ័ពរូស៊ី ក្នុងដែនទឹកចន្លោះប្រទេសកូរ៉េ និងជប៉ុន ។ ការបញ្ជប់សង្រ្គាមនេះធ្វើឡើងតាមរយៈសន្ធិសញ្ញាជប៉ុន រូស៊ី នៅទីក្រុងផតម៉ាវ រដ្ឋញូហាមស័រសហរដ្ឋអាមេរិក ។ តាមរយៈសន្ធិសញ្ញានេះជប៉ុនមានសិទ្ធិកាន់កាប់តំបន់ម៉ាន់ជូរីនិងចំនួនពាក់កណ្តាលនៃទីប្រជុំកោះសាខាលីនប៉ែកខាងត្បូង ។
ជនជាតិអៀកឡង់ភាគច្រើនគោរពប្រតិបត្ដិសាសនាគ្រិស្ដនិកាយ កាតូលិក ហើយបានតស៊ូដើម្បីការពារអត្ដសញ្ញាណជាតិប្រឆាំងនឹងអង់គ្លេស ដែលជាសត្រូវប្រឆាំងនិងអង់គ្លេសដែលជាសត្រូវ ។
បញ្ហាដែលប្រទេសអង់គ្លេសបានបង្កើតឡើងនូវអស្ថេរភាពនយោបាយនិងសង្គមរវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន គឺបញ្ហាស្មៀដែលម្ខាងនីប្រទេសឥណ្ឌានិងម្ខាងទៀតនីប្រទេសប៉ាគឺស្ថាន ។
បានជាប្រទេសអង់គ្លេសបានដាក់ឈ្មោះសុំចូលជាសមាជិកទីផ្សាររួមអឺរ៉ុប ពីព្រោះរាជរដ្ឋាភិបាលរបស់លោកឌូក្លាសហូម បានយល់ឃើញថាការចូលជាសមាជិកទីផ្សាររួមអឺរ៉ុបអាចឪ្យប្រទេសអង់គ្លេសមានផលចំណេញច្រើនខាងសេដ្ឋកិច្ច ជាពិសេស វិស័យពាណិជ្ជកម្ម ប៉ុន្ដែជាលទ្ធផលគឺត្រូវ បានទទួលបរាជ័យ ។ នេះគឺដោយសារតែលោកប្រធានធិបតីបារាំង ដឺហ្គោល បានប្រើសិទ្ធិវ៉េតូ នៅថ្ងៃសិទ្ធិវ៉េតូ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ១៩៦៣ ។
នៅសាធារណៈរដ្ឋទី ៥ ប្រធានាធិតីអាចឈរឈ្មោះបាន ២ អាណត្តិ ក្នុងមួយអាណត្តិមានរយៈពេល ៧ ឆ្នាំ ហើយប្រធានាធិបតីមានសិទ្ធិ ៖ • មានសិទ្ធិរំលាយសភា • មានសិទ្ធិរុះរើគណៈរដ្ឋមន្ដ្រី • ជាអគ្គបទបញ្ជាការលើកងទ័ពជាតិ • ជាអ្នកជ្រើសតាំងនារដ្ឋមន្ដ្រី និងមន្ដ្រីផ្សេងៗ តាមការស្នើរសុំពីនាយករដ្ឋមន្ដ្រី • មានសិទ្ធិទទួលសារតាំងចុះហត្ថលេខាលើសន្ធិសញ្ញា ក្រឹត្យ និងចេញបទបញ្ជាផ្សេងៗ ។
នៅអ៊ីតាលីប្រធានាធិបតីមានសិទ្ធិដូចជា ៖ • តែងតាំងនាយករដ្ឋមន្ដ្រី • រំលាយសភាហើយរៀលចំការបោះឆ្នោតជាថ្មីឡើងវិញ ។ • ជាមេបញ្ជាការជាន់ខ្ពស់កងទ័ពាជាតិព្រមទាំងប្រកាសសង្រ្គាម ។
សាធារណៈរដ្ឋប្រជាធិបតេយ្យ អាឡឹម៉ង់ខាងកើតមានបន្ទាត់នយោបាយ តាមបែបសហភាពសូវៀតដែលដឹកនាំដោយគណបក្សកុំមុយនីស្ដ ។ រដ្ឋាភិបាលត្រូវបានបង្កើតឡើងតាមទម្រង់រដ្ឋធម្មនុញ្ញថ្ងៃទី០៦ ខែមេសា ឆ្នាំ ១៩៦៨ ដែលជំនួសរដ្ឋធម្មនុញ្ញថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ១៩៤៩ ។