ដើម្បីកាត់បន្ថាយទៅនឹងអតិផរណាតើរារដ្ឋាភិបាលរបស់លោកស្រី ម៉ាការ៉េ ថាត់ឆឺ បានបន្ថយទៅលើការចំណាយមុខងារសាធារណៈដូចជា៖ • កាត់បន្ថយលើការចំណាយក្រសួងអប់រំ៦% • កាត់បន្ថយលើការចំណាយក្រសួងបិស្ថាន៩% • កាត់បន្ថយលើការចំណាយក្រសួងអភិវឌ្ឍន៍៤៥%(កាត់បន្ថយលើការសាងសង់នំនៅដ្ឋាន) • តម្លើងទៅលើកកងកម្លាំងសណ្ដាប់ធ្នាប់៣០% • តម្លើងទៅលើសេវាសុខភាព២១%
vrean.com Latest Questions
លោកស្រី ម៉ាការ៉េត ថាត់ឆឺ បានកាន់តំណែងជានាយករដ្ឋមន្ដ្រី ៣លើកគឺ៖ • លើកទី១នៅឆ្នាំ១៩៧៩ • លើកទី២នៅឆ្នាំ១៩៨៣ • លើទី៣នៅឆ្នាំ១៩៨៧។
ប្រទេសដែល ជាដៃគូពាណិជ្ជកម្មជាមួយប្រទេសនៅអង់គ្លេសក្នុងក្នុងអង្កការកុំមុនវីល រួមមានប្រទេស អូស្រ្ដាលី ណូវ៉ែលសេឡង់ កាណាដា ព្រមទាំងប្រទេសនៅអាស៊ីមួយចំនួនដូចជាហុងកុងម៉ាឡេស៊ីស្រីលង្កានិងសិង្ហបុរីជាដើម។
បានជាប្រទេសអង់គ្លេសបានដាក់ឈ្មោះសុំចូលជាសមាជិកទីផ្សាររួមអឺរ៉ុប ពីព្រោះរាជរដ្ឋាភិបាលរបស់ លោក ឌួក្លាសហូម បានយល់ឃើញថាការចូលជាសមាជិកផ្សាររួមអឺរ៉ុបអាចឲ្យប្រទេសអង់គ្លេស មានផលចំណេញច្រើនខាងសេដ្ឋកិច្ចជាពិសេសវិស័យពាណិជ្ជកម្ម ប៉ុន្ដែជាលទ្ធផលគឺត្រូវបានទទួលបរជ័យ។នេះគឺដោយដោយសារតែលោកប្រធានាធិបតីបារាំងដឺហ្កោលបានប្រើសិទ្ធិវ៉េតូនៅថ្ងៃទី១៤ខែមករាឆ្នាំ១៩៦៣។
នៅក្រោយសង្រ្គាមលោកលើកទី២ បានជាប្រទេសអង់គ្លេសដែលធ្លាប់តែរុងរឿងត្រូវបានចុះអត់ថយវិញ គឺដោយសារតែប្រទេសក្រោមអាណានិគមនៃទ្វីបផ្សេងៗបានងើបបះបោរឡើងដើម្បីទាមទារឯករាជ្យជាបន្ដបន្ទាប់។
បានជាសហរដ្ឋអមេរិកបានប្រកាសសង្រ្គាមជាមួយអាឡឹម៉ង់ពីព្រោះនៅថ្ងៃទី០៧ខែធ្នូឆ្នាំ១៩៤១កងទ័ព ជើងអាកាសជប៉ុនបានវាយប្រហារលើមូលដ្ឋានសឹកដ៏ធំរបស់សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វីកនៅកំពង់ផែ ពាលហាប័រ នៅរដ្ឋហាវ៉ៃ។ ពេលនោះសង្រ្គាមលោកលើកទី២បានរីករាលដាលយ៉ាងខ្លាំងនៅតំបន់ ប៉ាស៊ីហ្វីករវាងសហរដ្ឋអាមេរិកនិងជប៉ុនហើយក្រោយមកទៀតសហរដ្ឋអាមេរិកក៏ បានប្រកាសសង្រ្គាមជាមួយអាឡឹម៉ងដែលជាដៃរបស់ ជប៉ុន។
សង្រ្គាមលោកលើកទី២បានចាប់ផ្ដើមឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ ដោយសារតែអាឡឹម៉ង់បានចូលលុកលុយ ប្រទេសប៉ូឡូញ។
នៅមុនសម័យសង្រ្គាមលោកលើកទី១ ប្រទេសអង់គ្លេសជាប្រទេមហាអំណាចអាណានិគមធំជាងគេនិងជាប្រទេសរៀមច្បងខាងបដិវត្តន៍ឧស្សាហកម្ម។
ដើម្បីកាត់បន្ថាយភាពតានតឹង នៅលើពិភពលោកតើលោកប្រធានាធិបតី សហភាពសូវៀតកូបាឆូវ បានធ្វើដូចតទៅ៖ • កាត់បន្ថាយការចំណាយរបស់សហភាពសូវៀតលើប្រទេសខ្លះនៅបរទេស • ដកកងទ័ពសហភាពសូវៀតចេញពីប្រទេសអាហ្គានីស្ថាន • បដិសេធឈប់ផ្ដល់ជំនួយដល់រដ្ឋាផិបាលសម្ព័ន្ធភាពលើពិភពលោក • ប្រើនយោបាយសម្រួលជាមួយលោកខាងលិចបញ្ចប់ភាពតានតឹង • កាត់បន្ថយគ្រឿងសញ្វាវុធទាំងសងខាងឲ្យអស់ពីអ៊ីរ៉ុបតាមរយៈសន្ធិសញ្ញាវ៉ាស៊ីនតោនឆ្នាំ១៩៨៧ • កាត់បន្ថាយអាវុធនុយក្លេអ៊ែររវាងអូតង់និងវ៉ាសូវីតាមរយៈការចរចចារនៅទីក្រុងប៉ារីសឆ្នាំ១៩៩០។
ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាចតើលោកប្រធានាធិតី រ៉ូណាល់ រីហ្គេន បានធ្វើដូចតទៅ៖ • រៀបចំគម្រោងបង្កើតសង្រ្គាមផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថវិកាច្រើនឥតគណនានិងទាមទារនូវបច្ចេកវិទ្យាខ្ពស់។ • ដាក់ពង្រាយកាំជ្រួចធុនភើស៊ីង២(PersingII)នៅទ្វីបអឺរ៉ុប ដើម្បីប្រឆាំងនឹងកាំជ្រួចទំនើបធុន អេស អេស ២០(SS 20) របស់សហសូវៀត។