ការធ្លាក់ចុះនៃបរិស្ថានធម្មជាតិទាក់ទងនឹងធាតុសំខាន់ៗគឺបរិកាស ធនធានទឹក និងមហាសមុទ្រ ដីស្រទាប់ផែនដី(សម្រាប់ដំណាំនិងព្រៃឈើ)រុក្ខជាតិនិងសត្វ។
vrean.com Latest Questions
• មនុស្សបានបង្កមហន្ដរាយនៃបរិស្ថាននៃបរិស្ថានឡើងគឺកាលណាមនុស្សមានកំណើនកាន់តែខ្លាំង • សេចក្ដីត្រូវការសម្ភារៈក៏កាន់តែច្រើនដែរ។ ដូច្នេះដើម្បីបម្រើសេចក្ដីត្រូវការខ្លួនមនុស្ស បានកែច្នៃទាញយកប្រយោជន៍ពីប្រភពធម្មជាតិកាន់តែខ្លាំង។
បាតុភូតធម្មជាតិអ្វីដែលកំពុងតែគំរាមកំហែងពិភពលោកសព្វថ្ងៃនេះរួមមានការរំញ្ជូយដីដោយសារកម្លាំងធម្មជាតិហើយវាអាស្រ័យនឹងសកម្មភាពរបស់មនុស្សដែលបានបំផ្លាញធម្មជាតិ។
បញ្ហាដែលពិភពលោកកំពុងតែមានការយកចិត្តទុកដាក់ខ្លាំងសព្វថ្ងៃ គឺមហន្ដរាយនៃបរិស្ថាន។
ដែលគេចាត់ទុកថាគឺជបញ្ហារួមនៅលើសកលលោកមានដូចជា៖ • បញ្ហាបរិស្ថាន • បញ្ហាកំណើនប្រជាជន • បញ្ហាជនអន្ដោប្រវេសន៍ • បញ្ហាសន្ដិសុខស្បៀង • បញ្ហាសង្រ្គាម • បញ្ហាអស្ថេរភពសន្ដិសុខសង្គម • បញ្ហាភេវរកម្មអន្ដរជាតិ។
នៅក្នុងសង្រ្គាមលោកលើកទី២ ប្រទេសប៉ូឡូញបានរងវិនាសកម្មដូចតទៅ៖ • ប្រជាជនប៉ូឡូញ៦លាននាក់បានស្លាប់ • ប្រជាជន២លាន៥សែននាក់ត្រូវបានជម្រុញឲ្យធ្វើការជាទម្ងន់នៅប្រទេសអាឡឺម៉ង់ • ប្រជាជនជិត ១លាននាក់ត្រូ វបានសម្លាប់នៅក្នុងជំរំប្រមូលផ្ដុំនៅ អូសិច ប្លាំងការនិងម៉ាសេដាណែក។ • ទ្រព្យសម្បតិ្ដប្រមាណ៥០កោដិដិល្លារបានត្រូវខូចខាត។
នៅឆ្នាំ១៩៦៥ អាឡឺម៉ង់ខាងកើតមានកំណើនប្រជាជនយឺត ដូច្នេះ រដ្ឋភិបាលបានប្រើកោលនយោបាយដូចជា៖ • បើកសិទ្ធិឲ្យបុរសនិងស្រ្ដីមានសិទ្ធិស្មើគ្នា • លើទឺកចិត្តស្រ្ដីដែលចង់បានកូនច្រើនដោយរដ្ឋផ្ដល់ថវិការ១០០០ម៉ាកចំពោះស្រ្ដីមានកូនដំបូងព្រមទាំងទទួលសិទ្ធិសម្រាករយៈពេល៦ខែដោយមិនកាត់ប្រាក់ខែទៀតផង។បើស្រ្ដីមានកូនទី២ ត្រូវមានច្បាប់ឈប់សម្រាកមួយឆ្នាំនិងកូនទី៣ចំនួន១៨ខែដោយរក្សាប្រាក់បៀវត្សពី៧០% ទៅ៩០%។
ជញ្ជាំងក្រុងប៊ែកឡាំងត្រូវបានសាងសងឡើងពីបេតុងយ៉ាងក្រាសនិងរាយលួសបន្លាខាងលើហើយមានមានចំងាយ៤៣គម។ ជញ្ជាំងនេះត្រូវបានសាងសង់ឡើងដើម្បីទប់ស្ដាត់ជនភាសខ្លួនមកពីអាឡឺម់ង់ខាងកើត។
សន្និសិទយ៉ាល់តាមានទិសដៅដូចជា៖ • រៀបចំប្រទេសអាឡឺម៉ង់ជាបួនតំបន់សម្រាប់ត្រួនត្រា • នៅភាគខាងកើតសហភាពសូវៀតត្រួតត្រាលើតំបន់បាល់ទិចនិងរំកិលព្រំដែន ចូលប្រទេសប៉ូឡូញ ចំនែកប្រទេសប៉ូឡូវិញបានបង្ខិតព្រំដែនបន្ដចូលប្រទេសអាឡឺម៉ង់។ • សហភាពសូវៀតបានសន្យានិងជួយវាយពួកជប៉ុនឲ្យបរាជ័យនៅក្រោយពេលដែលអាឡឺម៉ង់ចុះចាញ់ចំនួន៣ខែ។
នៅក្នុងវិស័យសង្គមតើរដ្ឋភិបាលអាឡឺម៉ង់ខាងលិចបានយកចិត្តទុកដាក់លើ៖ • ប្រាក់ធានារ៉ាប់រងខាងការងារអ្នកគ្មានការងារធ្វើនិងមនុស្សចាស់ជរា • ផ្ដល់សិទ្ធិឲ្យស្រ្ដីស្មើគ្នានិងបុរស • ស្រ្ដីមានផ្ទៃពោះត្រូវបានឈប់សម្រាក់រយៈពេល៦ខែក្រោយពីឆ្លងទន្លេរួច • រដ្ឋាភិបាលសង់ផ្ទះថ្មីចំនួន១២លានខខ្នងបន្ថែម។