សភានៅបារាំងមាន ២ គឺសភាតំណាងរាស្រ្ដនិងព្រឹទ្ធសភា ។ សភាតំណាងរាស្រ្ដមានអាណត្តិ ៥ ឆ្នាំរីឯព្រឹទ្ធសភា វិញមានអាណត្តិ៩ឆ្នាំ ។
vrean.com Latest Questions
លោកខុនរ៉ាតអាដេណូអឺបានលែងពីតំណែងនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៦៣ ហើយត្រូវបានលោកលូវឺងអឺហាតចូលមកជំនួស ។ លោកគឺរដ្ឋមន្ដ្រីក្រសួងហរិញ្ញវត្ថុ ។
នៅក្នុងវិស័យអប់រំ រដ្ឋាភិបាលសាធារណៈប្រជាធិបតេយ្យអាឡឺម៉ង ឬ អាឡឺម៉ង់ខាងកើត មានគោលនយោបាយដូចជា ៖ • កុមារត្រូវចូលរៀនអាយុ ៦ឆ្នាំ ។ • សម្រាប់សិស្សថ្នាក់ទី ៧-១០ ត្រូវចំណាយក្នុងមួយសប្ដាហ៍ ១ ថ្ងៃ ដើម្បីធ្វើកម្មសិក្សា ក្នុងសាលាពហុបច្ចេកទេសខាងមុខជំនាញនៅក្នុងរោងចក្រ ឬ កសិដ្ឋាន ។ • សិស្សចាប់ពីថ្នាក់ទី ១០ ឡើងទៅត្រូវរៀនបន្ថែម ២ឆ្នាំ សម្រាប់ថ្នាក់ហ្វឹកហ្វឺននៅ មធ្យមសិក្សា ...
វិភាគពីព្រះរាជណាចក្រកម្ពុជាទី២ និងការកសាងកម្ពុជាឡើងវិញ ៖ វិភាគពិព្រះរាជណាចក្រទី២ • កើតឡើងនៅថ្ងៃទី ២៤ កញ្ញា ១៩៩៨ ដែលមានព្រះមហាក្សត្រសោយរាជ្យគឺសម្ដេចព្រះនរោត្ត សីហនុ • មានរដ្ឋធម្មនុញ្ញថ្មី សេរីពហុបក្ស • មានរដ្ឋាភិបាលស្របច្បាប់មួយ • ព្រះរាជារណាចក្រទី២ កើនឡើង តាមរយៈបោះឆ្នោតនៅថ្ងៃទី២៣-២៨ ឧសភា ១៩៩៣ រៀបចំដោយអង្គការសហភាពប្រជាជាតិ • ព្រះរាជាណាចក្រទី២ ចាប់ពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបោះឆ្នោតជាសកលដោយសេរីជ្រើសតាំងតំណាងរាស្រ្ដបាន៥ អាណត្តិនៃរដ្ឋសភាដែលប្រមុខរដ្ឋាភិបាលគឺសម្ដេចហ៊ុន ...
កម្ពុជាដែលនាំឪ្យរលាសិរ្ស (៧ មករា ១៩៧៩ ) ទទួលបានជ័យជំនះគឺ ៖ • ចន្ទៈប្រជាជនកម្ពុជាចូលរួមមោះមុត • កងទ័ពបដិវត្តន៍មានសេចក្ដីក្លាហាន • វីរភាពនៃអ្នកដឹកនាំទ័ព • ការគ្រាំទ្រ និងទំនុកបម្រុងពីប្រទេសជិតខាង • ប្រជាជននិងកងទ័ពអស់ជំនឿលើរបបប៉ុលពត ។
ដើម្បីស្ដារប្រទេសនៅក្រោយសង្រ្គាមលោកលើកទី២ នាយករដ្ឋមន្ដ្រីរូបនេះ បានអនុវត្តគោលបនយោបាយរដ្ឋឧបត្ដម្ភ ដើម្បីជួយសង្រ្គោះប្រជាជន ២៥ លាននាក់ អ្នកដែលគ្មានការងារធ្វើ អ្នកជម្ងឺ ស្រ្ដីមេម៉ាយ មន្ដ្រីចូលនិវត្ត និងចាស់ជរា។ ដោយបង្កើតសេវាសុខភាពមាន មន្ទីរពេទ្យជាច្រើនដើម្បីផ្ដល់សេវាថែទាំសុខភាព ព្យាបាលជម្ងឺ និងចែកចាយថ្នាំដោយឥតគិតថ្លៃ។ បញ្ហាលំនៅស្ថានបានសាងសង់លំនៅស្ថាន និងជួលជុលផ្ទះបាក់បែក។ ធ្វើជាតូបនីយកម្ម ចាប់ពីរោងចក្រ ធនាគារ ផ្លូវដែក កំពង់ផែ រ៉ែ និងធ្យូងថ្ម។
សិទ្ធិក្នុងការអភិវឌ្ឃរបសមនុស្សរួមមាន៖ ក.សិទ្ធិ ដើម្បីមានចំណេះដឹងមាត្រាទី២៦ បានចែងថាមនុស្សគ្រប់រូបមានសិទ្ធិទទួលការអប់រំ ការអប់រំត្រូវរៀបចំឡើងដោយឥតបង់ថ្លៃនៅថ្នាក់បឋមសិក្សា និងមានការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវតែរៀបចំឱ្យមានជាទូទៅ។ ខ.សិទ្ធិនយោបាយ • សិទ្ធិបញ្ចេញមតិដោយសេរី • សិទ្ធិប្រជុំដោយសេរី • សិទ្ធិបង្កើតសមាគមដោយសេរី • សិទ្ធិមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ • សិទ្ធិចូលរួមក្នុងឆាកនយោបាយ • សិទ្ធិបោះឆ្នោតដោយសេរី គ.សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ • សិទ្ធិមានការងារធ្វើ • សិទ្ធិជ្រើសរើសការងារ • សិទ្ធិមានរបស់កម្មសិទ្ធិ • សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ • សិទ្ធិមានការធានារ៉ាប់រង • សិទ្ធិមានលទ្ធភាពក្នុងការសិក្សា • សិទ្ធិបង្កើតគ្រួសារ • សិទ្ធិមានសន្តិសុខសង្គម។
ភាពលូតលាស់នៃសេដ្ឋកិច្ចបានជំរុញឱ្យប្រទេសនេះមានការរីកចម្រើន ដែលនាំមុខគេនៅលើពិភពលោក • សាច់ និងទឹកដោះគឺជាចំណីអាហារដ៏សម្បូរហូរហៀរសម្រាប់ជនជាតិញូសេឡែន ។ ផលិតផលលើសពីតម្រូវការក្នុងស្រុក គេបាននាំចេញជ្រើនជាងគេទៅកាន់ទីផ្សារពិភពលោក ។ • ស្រូវសាលី និងពោតគ្រប់ប្រភេទ • ក្រៅពីសាច់សត្វគេនាំចេញ ទឹកដោះ សាច់ត្រី ក្តារបន្ទះក្រាស ។
បានជាភាគរយនៃប្រជាជនបទនៅអឺរ៉ុបមានចំនួនថថយចុះ ព្រោះដោយសារការរីកចម្រើនកសិកម្មនិងគ្រឿងយន្ដនាំឪ្យមានចំណាកជនបទយ៉ាងច្រើន ។ ចលនានេះមានរួចមកហើយនៅក្នុងរបបចាស់ ។ ចលនាកើនឡើង បន្ទាប់ពីឆ្នាំ ១៨៥០ និងបញ្ចប់ដោយការកម្មករតាមរដូវនិងសិប្បកម្មមកពីជនបទទេ ។ មនុស្សមួយចំនួនចាកចេញពីតំបន់កសិកម្មក្រីក្រ ដើម្បីទៅកាន់ទ្វីបអាមេរិច ឬ ទៅទីក្រុងរបស់ពួកគេ ដែលក្រោយមកពួកគេក្លាយទៅជាកម្មករឧស្សាហកម្ម ។
នៅឆ្នាំ១៩៤២ កងទ័ពជប៉ុនក៏បានចូលលុកលុយ ពាសពេញទ្ធិបអាស៊ីទាំងមូល ។