នយោបាយរដ្ឋឩបត្ថម្ភ ជានយោបាយដែលរដ្ឋជាអ្នកជួយដោះស្រាយផ្នែកសង្គមដល់ប្រជាជនចាប់តាំងពីអ្នកអត់មានការងារធ្វើ អ្នកឥតផ្ទះសម្បែង បំប៉នសុខភាព និងព្យាបាលជំងឺស្រ្តីមេម៉ាយ អ្នកចូលនិវត្តន៏ និងចាស់ជរា។
vrean.com Latest Questions
ជនជាតិដែលរុករកស្រាវជ្រាវអង្គរវត្តមុនគេបង្អស់គឺ ជនជាតិព័រទុយកាល់ លោកឌីហ្គោដូគូតូ ដែលបានមករុករកស្រាវជ្រាវក្នុងឆ្នាំ ១៩៥១ ។
សង្គមប្រជាជាតិ គឺជាអង្គការអន្តរជាតិដែលបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី១ ។ ខ្ញុំពេញចិត្តចំពោះការបង្កើតអង្គការអន្តរជាតិនេះ ព្រោះអង្គការនេះបង្កើតឡើងដើម្បីោរក្សាសន្តិភាព ភាពរីកចម្រើនរបស់មនុស្សជាតិលើពិភពលោក ។
គោលដៅបង្កើតអាស៊ានគឺធ្វើសហប្រតិបត្ដិការក្នុងតំបន់ដោយឈរលើស្មារតីភាពលើវិស័យើ៖ • សេដ្ឋកិច្ច (កសិកម្មឧស្សាហកម្មគមនាមន៍ទេសចេណ៍ពាណិជ្ជកម្ម)។ • វិទ្យាសាស្រ្ដ បច្ចេកទេស វប្បាធម៍ និងការងាររដ្ឋបាល។ • តំហែរក្សាសន្ដិភាពសន្ដិសុខក្នុងតំបន់ តាមរយៈការគោរពដ៏ខ្ជាប់ខ្ជួននូវយុត្តិធម៍និងគោលការណ៍ច្បាប់ទំាងឡាយក្នុងទំនាក់ទំនងរវាងប្រទេសក្នុងតំបន់និងប្រកាន់ខ្ជាប់ខ្ជួននូវធម្មនុញ្ញសហប្រជាជាតិ។ • តំហែរក្សាកិច្ច សហប្រតិបត្តិការជិតសិទ្ធិ និងមានផលប្រយោជន៍ជាមួយអង្កការ ក្នុងតំបន់ដែលមានស្រាប់។
ប្រៀបធៀបសិទ្ធិមនុស្សអន្តរជាតិ និងសីល៥តាមទស្សនៈរបស់ខ្មែរ • មិនសម្លាប់ជីវិតសត្វលោក គឺគោរពសិទ្ធិរស់រានមានជីវិត • មិនលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ គឺគោរពសិទ្ធិមានកម្មសិទ្ធិ • មិនប្រព្រឹត្តខុសក្នុងកាម គឺគោរពសិទ្ធិបុគ្គលល និងសិទ្ធិសង្គម • និងផឹកគ្រឿងស្រវឹង គឺគោរពសិទ្ធិមានសន្តិសុខផ្ទាស់ខ្លួន និងគោរពសិទ្ធិមានសន្តិសុខសង្គម • មិននិយាយកុហក ឬបង្កាច់បង្ខូច គឺគោរពសិទ្ធិមានសេចក្តីថ្លៃថ្នូររបស់មនុស្ស
សម្តេចនរោត្ត សីហនុ បង្កើតអង្គការសង្គមរាស្រ្តនិយមនៅថ្ងៃ ២៣ មីនា ១៩៥៥ ដោយមូលហេតុៈ • ដើម្បីបង្រួបបង្រួមជាតិ ឲ្យមានឯកភាព • ដើម្បីឲ្យប្រទេសមានសន្តិភាព • ដើម្បីកសាងជាតិឲ្យមានការរីកចម្រើន • ដើម្បីឲ្យព្រះអង្គ មានអំណាចក្នុងការដឹកនាំប្រទេសជាតិ • ដើម្បីចូលរួមក្នុងការបោះឆ្នោតខែកញ្ញា ១៩៥៥ ។
សម្តេចនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា នៅថ្ងៃ០៣ ខែមីនា ឆ្នាំ១៩៥៥ ។ មូលហេតុដោយសារ ៖ • រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ បានបញ្ញត្តិក្រឹត្យអំណាចនៃព្រះមហាក្សត្រ ( មិនអនុញ្ញាតឲ្យព្រះអង្គនៅជាស្តេចដឹកនាំរដ្ឋាភិបាល ) • បង្កើតអង្គការសង្គមរាស្រ្តនិយម ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសកលនៅខែកញ្ញា ១៩៥៥ ដែលជាមធ្យោបាយតែមួយគត់ ក្នុងការដឹកនាំរដ្ឋាភិបាលដើមប្បីប្រជែងអំណាចជាមួយគណបក្សនយោបាយផ្សេងៗ • បម្រើប្រជារាស្រ្តដោយផ្ទាល់ដើម្បិកសាងប្រទេសជាតិ ឲ្យមានភាពរីកចម្រើនរុងរឿងថ្កុំថ្កើងឡើងវិញ…។