ដើម្បីអោយសិទ្ធិកុមារ ត្រូវបានមនុស្សទូទៅទទួលស្គាល់ និងយកចិត្តទុកដាក់ យើងទាំងអស់គ្នាត្រូវតែរួមចំណែកយ៉ាងសកម្មធ្វើឲ្យ អនុសញ្ញស្តីពីសិទ្ធិកុមារនេះបានពិតប្រាកដ ដែលក្នុងនោះអនុសញ្ញាបានចែងពីសិទ្ធិកុមារធំៗចំនួន៥ : • សិទ្ធិមានជីវិត • សិទ្ធិមានសេចក្តីថ្លៃថ្នូរ • សិទ្ធិទទួលការអប់រំ • សិទិ្ធមានសុខុមាលភាពល្អ • សិទ្ធិមានសន្តិសុខ ទោះក្នុងកាលៈទេសៈណាក៏ដោយកិច្ចការទាំងនេះហើយ ដែលតម្រូវឲ្យជនគ្រប់រូបគ្រូសារស្ថាប័ន-សង្គម សា្ថប័នរដ្ឋ ចូលរួនធ្វើឲ្យបានសម្រេចជាកំហិត។
vrean.com Latest Questions
លទ្ធិប្រជាធិបតេយ្យជាទម្រង់នៃការ គ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ។
ថ្ងៃទី ១ ខែកញ្ញាឆ្នាំ ១៩៤៦ នាំចូលមកដោយព្រះអង្គម្ចាស់ ស៊ីសុវត្តិ យុទ្ធវង្ស។
សិទ្ធិមនុស្សណែនាំមនុស្សឲ្យរស់ក្នុងសេចក្តីស្រលាញ់រាប់អានគ្នាជាបងប្អូន ពុទ្ធសាសនាហៅថា “ត្រូវមានមេត្តា”។ សិទ្ធិមនុស្សណែនាំឲ្យចេះអាណិតអាសូរគ្នាពុទ្ធសាសនាហៅថា “មានករុណា” ។ សិទ្ធិមនុស្សណែនាំកុំឲ្យមនុស្សប្រើអំពើព្រៃផ្សៃ ចេះអត់ឳន ពុទ្ធសាសនាហៅថា “អហិង្សា”។ នេះជាផ្នែកមួយនៃសីលធម៏ពុទ្ធសាសនា។
មនុស្សប្រកបដោយសីលធម៏ • មិនធ្វើអំពើអាក្រក់គ្រប់យ៉ាង ដោយកាយ វាចា ចិត្ត • ធ្វើតែអំពើល្អគ្រប់យ៉ាង ដោយកាយ វាចា ចិត្ត • ធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ ដោយប្រាជ្ញាគំនិតត្រូវនិងត្រឹះរិះត្រូវ។
លក្ខណសម្បត្តិមាន៤ប្រការនោះ គឺៈ • អំពើ និងសកម្មភាពប្រកបដោយកុសល “កម្ម” • មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការងារប្រចាំថ្ងៃ ”វិជ្ជា” • មានឆន្ទះគោរពច្បាប់របស់ប្រទេសជាតិ “ធម្ម” • មោះមុតខាងសីលធម៏ និងមនុស្សធម៏ “បញ្ចសីល”
មនុស្សណាបានរំដោះខ្លួនឲ្យរួចផុតពីសេចក្តីលោភលន់មួយ រួចផុតពីសេចក្តីក្រេវក្រោធ ដែលខ្វះមនសិការពិចារណាមួយ និងរួចផុតពីការវង្វេងមួហ្មងនាំទៅរកសេចក្តីវិនាសមួយ មនុស្សនោះឈ្មោះថាចេះប្រើប្រាស់សិទ្ធិ សេរីភាពផ្ទាស់ខ្លួនផង ជាអ្នកបានគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃផង។
ប្រៀបធៀបសិទ្ធិមនុស្សអន្តរជាតិ និងសីល៥តាមទស្សនៈរបស់ខ្មែរ • មិនសម្លាប់ជីវិតសត្វលោក គឺគោរពសិទ្ធិរស់រានមានជីវិត • មិនលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ គឺគោរពសិទ្ធិមានកម្មសិទ្ធិ • មិនប្រព្រឹត្តខុសក្នុងកាម គឺគោរពសិទ្ធិបុគ្គលល និងសិទ្ធិសង្គម • និងផឹកគ្រឿងស្រវឹង គឺគោរពសិទ្ធិមានសន្តិសុខផ្ទាស់ខ្លួន និងគោរពសិទ្ធិមានសន្តិសុខសង្គម • មិននិយាយកុហក ឬបង្កាច់បង្ខូច គឺគោរពសិទ្ធិមានសេចក្តីថ្លៃថ្នូររបស់មនុស្ស
ក្រមប្រតិបត្តិទាំង១០យ៉ាងនោះគឺៈ • ទានៈ (Charity) ចេះធ្វើអំណោយ (គឺចេះចែកគ្នារស់) • សីលៈ (Morality) ចេះធ្វើកាយ វាចា ចិត្ត ឲ្យសុចរិត ទៀងត្រង់ យុត្តិធម៏ និងវៀរបង់អំពើអាក្រក់គ្រប់យ៉ាង (មិនធ្វើអាក្រក់) • ចាគៈ (Sacrifice) ចេះលះបង់សេចក្តីកំណាញ់ហើយបរិច្ចាគទ្រព្យសម្បត្តិ កសាងប្រយោជន៏សង្គម ប្រយោជន៏សាធារណៈ (គឺមិនអាត្មានិយម)។ • អាជ្ជវៈ (Honesty) មានចិត្តត្រង់ ប្រកាន់សច្ចធម៏ ...
តាមគោលការណ៏ ច្បាប់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវកំណត់បែងចែកជាខេត្ត-ក្រុងដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ អភិបាលខេត្ត-ក្រុង ក្រោមការគ្រប់គ្រង និងដឹកនាំផ្ទាស់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការគ្រប់គ្រងដែនដី គ្រប់គ្រងមនុស្ស ទ្រព្យសម្បត្តិ សាធារណៈ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជំរុញការអភិវឌ្ឍន៏លើគ្រប់វិស័យ ដើម្បីលើកតម្កើងជីវភាពរស់នៅរបស់ប្រជារាស្រ្ត។ អភិបាលខេត្ត-ក្រុងជាតំណាងនៃផលប្រយោជន៏ជាតិ ក្នុងដែនដីរបស់ខេត្ត-ក្រុង។ អភិបាលខេត្ត-ក្រុង ត្រូវទទួលខុសត្រូវនិងធានាការគ្រប់គ្រង និងដឹកនាំ វិស័យការងាររដ្ឋបាល និងនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងការងារសំខាន់ៗនៅក្នុងខេត្ត-ក្រុងរបស់ខ្លួនរួមមានៈ • ប្រមូលពត៏មានទូទៅជូនរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ • ផ្សព្វផ្សាយអនុវត្ត ...