លោកអ៊ីត្លែបានរៀបចំនយោបាយវាតទីរបស់ខ្លួនក្នុងដំណាក់កាលពីឆ្នាំ ១៩៣៣-១៩៣៩ ដោយលោកបានអនុវត្តនយោបាយឈ្លានពាន និងធ្វើអាណានិគមលើប្រទេសទន់ខ្សោយបន្តបន្ទាប់ ។ • ខែកុម្ភៈ ឆ្នាំ ១៩៣៨ លោកអ៊ីត្លែបានយកប្រទេសអូទ្រីសមកភ្ជាប់និងរដ្ឋរបស់ខ្លួន • ប៉ុន្មានខែក្រោយមកលោកអ៊ីត្លែ បានបែរទៅរកប្រទេសឆេកូស្លូវ៉ាគីម្តងវិញ ។ ក្នុងសន្និសីទមយយនៅទីក្រុងមុយនិច ( ថ្ងៃទី២៩-៣០ ខែកញ្ញាឆ្នាំ ១៩៣៨) ប្រទេសអ៊ីតាលី បារាំង អង់គ្លេស បានសម្រេចយកតំបន់ស៊ុយដែកនៃប្រទេសឆេកូស្លូវ៉ាគីទៅឱ្យលោកអ៊ីត្លែ • បន្ទាប់ពី យកតំបន់ស៊ុយដែតបានហើយ កងទ័ពអាឡឺម៉ង់មិនអើពើនឹងអ្វីទាំងអស់ បានចូលកាន់កាប់ប្រទេសឆេកូស្លូវ៉ាគីទាំងស្រុងនៅថ្ងៃទី ...
vrean.com Latest Questions
បានជាមានឈ្មោះថាខេត្តសៀមរាប ព្រោះដោយសារដោយសារសៀមលើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរ ព្រះបាទចន្ទរាជាបានកេណ្ឌទ័ពទៅទប់ទល់នឹងទ័ពសៀមនៅស្ទឹងអង្គរ និងវាយបកសៀមឱ្យបាក់ទ័ពចាប់ជាឈ្លើយស្វឹងរាបពាន់នាក់ ។ ត្រង់កន្លែងនោះហៅភូមិសៀមរាប ឃុំសៀមរាប និងស្រុកសៀមរាប ក្លាយទៅជាខេត្តសៀមរាបរហូតដល់សព្វថ្ងៃ (សៀមចាញ់ខែ្មររាប) ។
ប្រទេសឥណ្ឌូនេស៊ីធ្លាប់នៅក្រោមអាណានិគមរបស់ប្រទេសហូឡង់ ជប៉ុន ។
មូលហេតុនែវិវត្តិគ្រឿងយន្ដ ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មគឺ ការប្រើម៉ាស៊ីនដើរដោយចំហាយទឹក អាចផ្ដល់ថាមពលដ៏សម្បូរថាមពលដ៏សម្បូរបែបនឹងមានតម្លៃថោក ។ នៅរវាងឆ្នាំ ១៨០០ ប្រទេសអង់គ្លេសមានធ្យូងថ្ម កម្លាំង ពលកម្មធន និងម៉ាស៊ីន វាយនភ័ណ្ឌទី ១ ដែលអាចឪ្យគេទទួលនាមផលទុនយ៉ាងច្រើនសម្បើមលើផលទុនដែលនៅសេសសល់ ។ ចំណែកប្រទេសដទៃទៀតកាន់តែច្រើនជាលំដាប់ អាស្រ័យដោយការអភិវឌ្ឍន័បច្ចេកទេសនោះគឺ “បដិវត្តន៍ឧស្សាហកម្ម “ ។ ឧស្សហកម្មប្រមូលផ្ដុំជំវិញតំបន់ស្រទាប់ធ្យូថ្ម ឬ ស្រទាប់រ៉ែដែក កំពង់ផែ ...
មូលហេតុដែលធ្វើឪ្យពួកគេជ្វាចូលត្រួតត្រាចេនឡាទឹកលិច គឺ ៖ • ចេនឡាលិចមិនអាចរក្សាឯកភាពជាតិបាននយូរអង្វេង ក៏បែកខ្ញែកជារដ្ឋបុរីតូចៗយ៉ាងតិចចំនួន ៥ ទៀតដុចជា សម្ភុបុរៈ អនិនិ្ទត្យបុរៈ ពាលាទិត្យបុរៈ សក្រានកាបុរៈ អាមូហបុរៈ …។ រាជធានីរបស់ចេនឡាទឹកលិចនៅសម្ភុបុរៈ ( ក្រចេះ ) ។ ព្រះរាជាដែលត្រូវគ្រប់រាជ្យនៅចេនឡាទឹកលិចគឺព្រះបាទបុស្ករាក្ស ដែលជាប់ញាតិវវង្សនឹងព្រះបាទហ៊ុន ទៀន ព្រះនាងលីវយី ។ • នៅស.វទី ៨ ...
កងទ័ពសម្ព័ន្ធមិត្តបានដកចេញអស់ពីប្រទេសអាឡឺម៉ង់នៅខែកញ្ញា ឆ្នាំ១៩៩៤ ។
លោកឧត្ដមសេនីយ៍ ដឺ ហ្កោល ចង់បានរបបនយោបាយមួយ ដែលប្រគល់តួនាទីដល់ប្រធានាធិបតី។ រដ្ឋធម្មនុញ្ញទី៣ ទុកប្រធានាធិបតីជាតំណែងកិត្ដិយសចំពោះការដឹកនាំនយោបាយរដ្ឋគឺ ជាតួនាទីនាយករដ្ឋមន្រ្ដីដែលជ្រើសតាំងដោយ សភា ។ ការដឹកនាំប្រទេស គឺជាតួនាទីរបស់គណបក្សកុំមុយនីស្ក គណបក្សសង្គមនិយម និងគណបក្សចលនាសាធារណរដ្ឋប្រជាជន ។
គិតជាផលទុនសរុបក្នុងស្រុក ប្រទេសអង់គ្លេសមានចំណាត់លេខ៦បន្ទាប់ពីសហរដ្ឋអាមេរិកជប៉ុន អាឡឺម៉ង់ អ៉ីតាលី និងបារាំង ។
លោក ចន កេណ្ណឌី បានទទួលមរណៈភាពនៅថ្ងៃ២២ខែវិឆ្ឆិកាឆ្នាំ១៩៦៣នៅទីក្រុងដាឡាសហើយអ្នកកាន់អំណាចបន្ដពីលោក ចន កេណ្ណឌី លោកអនុប្រធានាធិបតី ចន សុន ។
រមណីដ្ឋានសំបូរព្រៃគុកគេចែកចេញជា ៤ ក្រុមធំៗគឺ ៖ ១. ក្រុមប្រាសាទខាងជើង ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗគ្នា ។ ២. ប្រាសាទកណ្តាល ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសចាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត ។ នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា ។ នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត ។