លោកប្រធានាធិបតី ហ្រ្វង់ស្វ័រមីតេរ៉ង បានធ្វើកំណែទម្រង់ដូចតទៅ៖ • លុបបំបាត់ទោសប្រហារជិវិត។ • កាត់បន្ថយម៉ោងធ្វើការនៅត្រឹម៣៩ ម៉ោងក្នុង១សប្ដាហ៍។ • កំណត់អាយុចូលនិវត្ដន៍មកត្រឹមអាយុ៦០ឆ្នាំវិញ។
vrean.com Latest Questions
អ្នកទទួលតំណែងប្រធានាធិបតីបន្ដពីលោក ស៊ីស្ដាដេស្ដាំង គឺលោកហ្រ្វង់ស្វ័រ មីតេរ៉ង់។លោកមកពីគណបក្សសង្គមនិយមលើកទី ១ក្នុងសាធារណរដ្ឋទី៥។
នៅក្នុងអាណត្ដិរបស់លោកប្រធានាធិបតី ស៊ីស្ដាដេស្ដាំង មាននាយករដ្ឋមន្រ្ដី២រូប គឺលោកហ្សាក់ស៊ីរ៉ាក់ និងលោក រ៉ាយម៉ុងបា។
ប្រធានាធិបតី ស៊ីស្ដា ដេស្ដាំង បានធ្វើកំណែទម្រង់នយោបាយដូចជា៖ • សិទ្ធិពលរដ្ឋក្នុងការបោះឆ្នោតចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ។ • ផ្ដល់ស្វយ័តភាពដល់ទីក្រុងប៉ារីសក្នុងការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងជាលើកដំបូង។ • ការផ្ដល់ឯករាជ្យភាពដល់ប្រព័ន្ធព័ត៌មានដូចជា វិទ្យុ និងទូរទស្សន៍ជាដើម • ការតម្លើងពន្ធដារទៅលើដីធ្លីនិងអចលនវត្ថុ។ • បើកចំហឲ្យមានការលក់ដូរដោយសេរីនូវថ្នាំឫឪសថពន្យាកំណើត។
លោក ប៉ុមពីឌូ បានទទួលមរណៈភាពនៅថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៧៤។ អ្នកដែលទទួលតំណែងបន្ដពីលោកគឺលោក វ៉ាលេរី ស៊ីស្កាដេស្ដាំង។ លោកជាអតីត រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអាណត្ដិលោក ប៉ុមពីឌូ ...
នៅក្នុងអាណត្ដិលោកប្រធានាធិបតី ប៉ុមពីឌូ មានចលនាមួយចំនួនបានកើតមានឡើងដូចជា៖ • ចលនាស្រ្ដីទាមទារសិទ្ធិសេរីភាពក្នុងការពន្យាកំណើត និងលែងលះ • ចលនាតំបន់និយមសុំឲ្យដកតំបន់មួយចំនួនដូចជា ប្រឹតុងគក និងបាស ដើម្បីបង្កើត ជាតំបន់ស្វយ័តដោយរក្សានូវវប្បធម៌ដើមរបស់ពួកគេ។
ទិសដៅនយោបាយរបស់លោក សាបង់ ដែម៉ាស់ បានធ្វើឲ្យប្រទេសបារាំងក្លាយជាមហាអំណាចទី៤ ផ្នែកនាំចេញផលិតផលទៅកាន់ទីផ្សារពិភព លោកហើយបានលើកស្ទួយកម្រិតជិវភាពកម្មករបារាំងតាមរយៈការតម្លើងប្រាក់ខែ។
លោក សាបង់ដែលម៉ាស់ បានដាក់ចេញទិសដៅនយោបាយលើកស្ទួយវិស័យឧស្សាហកម្មទំនើប ដើម្បីប្រកួតប្រជែងជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចដែលមាន សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អ៊ីតាលី និងអាឡឺម៉ង ខាងលិច។
លោកណាគឺជាអ្នកទទួលតំណែងប្រធានាធិបតីពីលោក ដឺ ហ្គោលគឺ លោកហ្សកប៉ុមពីឌូ លោកគឺជាអ្នកដឺ ហ្គោលនិយម និងជាអតីតនាយករដ្ឋមន្រ្ដី។
តុលាការជាន់ខ្ពស់នៅបារាំងមានសមាជិក៩រូប មានអាណត្ដិ៩ឆ្នាំ ត្រូវបានជ្រើសតាំងដោយប្រធានាធិបតី និងប្រធានសភាទាំង២។