សង្គ្រាមត្រជាក់កើតឡើងនៅឆ្នាំ១៩៤៥ និងបញ្ចប់នៅឆ្នាំ១៩៩១ ។
vrean.com Latest Questions
ព្រឹត្តិការណ៍ធំៗក្នុងពេលមានសង្គ្រាមត្រជាក់ឲ្យបានបួនយ៉ាងតិចដូចជា : • ការបែងចែករូបីយប័ណ្ណ ពីម៉ាកមកជាន់ម៉ាក • ការបង្កើតបក្សសម្ព័ន្ធអូតង់និងវ៉ាសូវី • ការរត់ប្រណាំង បច្ចេកវិទ្យា និងសព្វាវុធ • សង្គ្រាមនៅឩបទ្វីបកូរ៉េ ។
បញ្ហាចម្រុះជាតិសាសន៍នៅបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូពា៍មានដូចជា : • បញ្ហាសាសនា និកាយផ្សេងគ្នា • ការដណ្តើមអត្តសញ្ញាណ នៃជនជាតិនីមួយៗ នាំឲ្យកើតមានសង្គ្រាម ផ្ទៃក្នុង • ការបែងចែកអំណាច • សង្គ្រាមអ៊ីស្រាអែល និងពួកអារ៉ាប់ ។
បានជាប្រទេសមហាអំណាចក្រកួតប្រជែងគ្នា ដើម្បីគ្រប់គ្រងតំបន់មជ្ឈិមបូពា៍ គឺសំបូរធនធានធម្មជាតិ (ប្រេងកាត ) ។
ការតស៊ូដើម្បីឯករាជ្យជាតិមានលក្ខណៈដូចជា : • មានលក្ខណៈជាតិនិយម • ការតស៊ូប្រឆាំងមូលធន សក្តិភូមិ ។
កម្លាំងស្នូលនៅក្នុងការដឹកនាំចលនាតស៊ូ ដើម្បីឯករាជ្យជាតិ គឺបញ្ញាវ័ន្ត ទាហាន រាជការ កូនចៅអភិជន គហបតីពាណិជ្ជកម្មករ ។
មន្ទីរសន្តិសុខមាននៅថ្នាក់ ឃុំ ស្រុក តំបន់ និងភូមិភាគ ។
ខ្មាំងសត្រូវរបស់អង្គការ ៖ • សត្រូវខាងក្នុង : មាន អ្នករដ្ឋការក្នុងរបបលន់ នល់ ជនជាតិភាគតិច ខ្មែរឥស្លាម ជនជាតិវៀតណាម បញ្ញវ័ន្ត ។ • សត្រូវខាងក្រៅ: មាន សហរដ្ឋអាមេរិក C.I.A ថៃ វៀតណាម និងសហភាពសូវៀត K.G.B ។
បារាំងបានចូលមកគ្រប់គ្រងប្រទេសកម្ពុជានៅពេលមានគំនាបពីសៀម និងយួន ក្នុងឆ្នាំ១៨៦៣ ។
ហេតុដែលសន្ធិសញ្ញាបារាំង-ខ្មែរ ដាក់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលគឺ ៖ • បារាំងជួយការពារប្រទេសកម្ពុជាមិនឲ្យមានការបាត់បង់ទឹកដីជាបន្តទៀត ។ • កម្ពុជាផ្តល់បុព្វសិទ្ធិដល់បារាំងក្នុងការបោះទីតាំង និងបង្កើតសាលាក្តី ព្រមទាំងបង្កើតរេស៊ីដង់អមមហាក្សត្រ ។