vrean.com Latest Questions
រណសិរ្ស “ខ្មែរឥស្សរៈ” បានកសាងមូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នៅចន្លោះឆ្នាំ ១៩៤៧/១៩៤៨ ដោយទទួលការគាំទ្រពីកម្លាំងទ័ពវៀតណាម ។
ព្រះបាទនរោត្តម សីហនុ មានស្នាព្រះហស្ថសំខាន់ៗដូចតទៅ៖ • ទាមទារឯករាជ្យពីពួកអាណានិគមបារាំង ជួនជាតិនិងប្រជាជនខ្មែរ។ • បង្កើតនិងធ្វើអោយមានការរីកចម្រើន នៅសម័យសង្គមរាស្រ្តនិយម។ • ទាមទារប្រាសាទព្រះវិហារពីថៃ ដែលបានចូលមកកាន់កាប់ដោយខុសច្បាប់នៅឆ្នាំ១៩៥៤។ • បង្កើតសមិទ្ធិផលនៃហេដ្ឋារចនាសម្ព័ន្ធសម័យសង្គមរាស្រ្តនិយម។
ក្រោយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ មានវត្ដមានអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជាដើម្បី ៖ • ដកអាវុធពីកងទ័ពរដ្ឋកម្ពុជា កងទ័ពភាគីខ្មែរក្រហម រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (FLLPK) និងកងទ័ពរាជានិយមរបស់សម្តេច នរោត្តម សីហនុ ។ • បញ្ចូលរដ្ឋអំណាចទាំងសងខាងឲ្យរួមគ្នា( រដ្ឋកម្ពុជា និងរដ្ឋាភិបាលត្រីភាគី) • រៀបចំការបោះឆ្នោតដោយសេរី • នាំជនភៀសខ្លួន ប្រហែល ៣៥០ ០០០នាក់ ត្រឡប់មកមាតុភូមិវិញ។
ទំនាក់ទំនងរវាងសិទ្ធិ សេរីភាព និងច្បាប់មនុស្សត្រូវមានសិទ្ធិ និងសេរីភាពស្មើគ្នា ដោយឥតប្រកាន់ពូជសាសន៍ពណ៍សម្បុរ ភេទ ភាសា ជំនឿនិន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។ រីឯ ច្បាប់ ជានិយាមជាកាតព្វកិច្ចបំផុតរបស់មនុស្សសម្រាប់ការពារសិទ្ធិនិងសេរីភាពដែលធម្មជាតិបានសម្អិតសម្អាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម ។ ដូច្នេះការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលិកម្នាក់ៗមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយគឺ ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ ។
ឈ្មោះប្រទេសក្រោមនឹមអាណានិគម នឹងឈ្មោះម្ចាស់អាណានិគមនៃប្រទេសទាំងនោះ ៖ • កម្ពុជា វៀតណាម ឡាវ ( បារាំង ) • ឥណ្ឌាណេស៊ី ( ហូឡង់ ) • មីយ៉ាន់ម៉ា ម៉ាលេស្សា ( អង់គ្លេស ) • ភីលីពីន ( អាមេរិក និងជប៉ុន ) ។
កំណែទម្រង់ឆ្នាំ ១៨៧៧ មានកម្មវិធីដូចជា ៖ • កម្មវិធីនយោបាយថ្មីមួយដើម្បីកាត់បន្ថយអំណាចស្តេចត្រាញ់ មន្ត្រីសក្តិ ភូមិ • លុបបំបាត់វណ្ណៈខ្ញុំគេ • បង្កើតចំនួនម្ចាស់កម្មសិទ្ធិ ដែលជាកម្លាំងចលករជួយជំរុញកម្មវិធី កំណែទម្រង់បារាំងឲ្យបានជោគជ័យ • ដាក់ចុះនូវកម្មវិធីបង្កើតតុលាការជាន់ខ្ពស់គ្រប់គ្រងលើតុលាការមូលដ្ឋាន • បង្កើតប្រព័ន្ធពន្ធដារថ្មី ។
ផែនដី ៤ឆ្នាំ បានដាក់អនុវត្តពីឆ្នាំ ១៩៧៧ ដល់ ១៩៨០ ហើយផែនការនេះតម្រូវឪ្យប្រមូលផ្ដុំនូវទ្រព្យសម្បតិ្តឯកជនទាំងអស់ និងដាក់អាទិភាពរបស់ជាតិទៅលើការដាំដុះស្រូវ ។
ដែលហៅថាកម្មិទ្ធិឯកជន គឺកម្មសិទ្ធិដែលបុគ្គលម្នាក់ៗមានសិទ្ធដាច់មុខក្នុងការប្រើប្រាស់ ចាយវាយ ឬទាញផល ប្រយោជន៍ផ្សេងៗពីវត្ថុទាំងឡាយណាដែលខ្លួនមាន។
ប្រទេសឡាវ ប្រទេសថៃ និងប្រទេសវៀតណាម