បឹងទន្លេសាបមានទំហំ៣.០០០ គ.ម២
vrean.com Latest Questions
តុលាការជាន់តុលាខ្ពស់នៅបារាំង មានសមាជិក៩ រូប មានអាណត្តិ៩ឆ្នាំត្រូវបានជ្រើសរើសតាំងដោយប្រធានាធិបតីនិងប្រធានសភាទាំង ២ ។
អំពើហិង្សាក្នុងគ្រួសារ គឺជាអំពើទាំងឡាយណាដែលកើតមានទៅលើប្តី ឬប្រពន្ធកូនក្នុងបន្ទុក ឬជនទាំងឡាយដែលរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ។
ការរីចម្រើនខាងវិស័យកិច្ចនៅអាឡឺម៉ង់ខាងលិចអាស្រ័យលើកត្តាអនុគ្រោះមួយចំនួនដូចជា ៖ • តំបន់រួមជាតំបន់ធ្យូងថ្មមដ៏ធំរបស់ប្រទេសអាឡឺម៉ង់ហើយក៏ជាប្រភពថាមពលសម្រាប់រោងចក្រធំៗដូចជារោងចក្រស្លដែកជាដើម ។ • ការសម្បូរហត្ថករដែលមានប្រាក់កំរ៉ៃថាកជាពិសេសជនភៀសខ្លួនមកពីអាឡឺម៉ង់ខាងកើតនិងអឺរ៉ុបប៉ែកខាងត្បូង ដែលមានក្រិក យូហ្គោលស្លាវី និងតួកគី ជាដើម ។
ការសិក្សាពីវប្បធម៌ទូទៅ ចំណេះដឹងទូទៅរួមមានចំណេះដឹងទូលំទូលាយលើគ្រប់សកម្មភាពសង្គមដែលរួមមានដូចខាងក្រោម : • ចំណេះដឹង ជំនឿសាសនា ចំណេះវិជ្ជា វិទ្យាសាស្រ្ត បច្ចេកទេស ភាសាអក្សរ សញ្ញា អក្សរសាស្រ្ត អក្សរសិល្បិ៍ សិល្បះព័ត៌មាន ទំនៀមទំលាប់ប្រពៃណី ការសិក្សា ការអប់រំសីលធម៌ គុណធម៌ ចរិយាធម៌ ច្បាប់ទូន្មានកីឡា ល្បែងកម្សាន្ត មធ្យោបាយបច្ចេកទេស ទំនើបៗ ការបង្កបបង្កើនផល ការដើរហើរ មុខរបរ ...
ក្រោយសង្រ្គាមលោកលើកទី២ បានជាគេថាសហភាពសូរៀតក្លាយជាមហាអំណាចមួយថ្មីពីព្រោះសហភាពសូវៀតបានទទួលជ័យជម្នះយ៉ាងធំធេងហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងលិចក៏បានលើកសរសើរនិងជំនឿជឿជាក់យ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ ។
ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍កុំឲ្យកើតមានជាថ្មីម្តងទៀត គឺត្រូវ ៖ • ផ្សព្វផ្សាយឲ្យយល់ច្បាស់អំពើវិនាសកម្មដល់មនុស្សគ្រប់ជំនាន់ ដែលបណ្តាលមកអំពើនេះ ។ • ត្រូវរកយុត្តិធម៌ឲ្យជនរងគ្រោះដោយរៀបចំតុលារការ ដើម្បីកាត់ទោសអ្នកទទួលខុសត្រូវនសតបបនេះ ។ • អប់រំមនុស្សកុំឲ្យមានចរិត សាហាវព្រៃផ្សៃ ប្រើអំពើហឹង្សា ។ • ផ្សព្វផ្សាយពីព្រហ្មវិហារធម៌ចំពោះមនុស្សផងគ្នា ។
អាឡឹម៉ង់ខាងកើត បានក្លាយជាសមាឃជិកទីផ្សាររួមអឺរ៉ុប នៅឆ្នាំ ១៩៥០ និងជាសមាជីកបក្សសម្ព័ន្ធវ៉ាសូវូនៅឆ្នាំ ១៩៥៥ ។
ការប្រតិបត្តិធម៌អហឹង្សាផ្តល់ផលប្រយោជន៍ដល់បុគ្គល និងសង្គមដូចតទៅ ៖ ចំពោះបុគ្គល • អាចគ្រប់គ្រង់ខ្លួនឯង និងធ្វើជាម្ចាស់លើខ្លួនឯង • អាចយកឈ្នះលើចិត្តខ្លួនឯង • ទទួលបានការគោរពពីអ្នកដទៃ • រស់នៅបានសុខស្រួល គ្មានទំនាស់លើអ្នកដទៃ • រស់នៅបានសុខស្រួល គ្មានទំនាស់និងអ្នកដទៃគ្មានសត្រូវ • សង្គមគ្រួសារជួបនិងសុភមង្គល ចំពោះសង្គម • សង្គមគ្មានទំនាស់ ប្រទេសជាតិគ្មានទំនាស់ គ្មានជម្លោះដណ្តើមអំណាច ឬដណ្តើមផលប្រយោជន៍គ្នា • សង្គមមនុស្សក្នុងការគោរពសិទ្ធិ និងផលប្រយោជន៍គ្នាទៅវិញទៅមក ព្រមទាំងគោរពតម្លៃនិងជីវិតមនុស្សផងដែរ • គ្រួសារនីមួយៗមានសុភមង្គល សភាពស្ងប់មានសន្តិភាពផ្លូវចិត្ត សង្គមជាតិទាំងមូលមានសាមគ្គីភាព និងមានភាពរីកចម្រើន ...
ប្រទេសឆេកូស្លូវ៉ាកី មានរដ្ឋធានីឈ្មោះប្រាក ហើយប្រទេសនេះរួមបញ្ចូលដោយទឹកដីឆេក និងស្លូវ៉ាគី ។