ការធ្វើកូដកម្ម និងបាតុកម្មអហិង្សាជាសិទ្ធិនយោបាយ ។ បានចាំបាច់ត្រូវមានច្បាប់អនុញ្ញាតក្នុងការធ្វើ បាតុកម្មអហិង្សា បាតុកម្មអហិង្សា ព្រោះ ៖ • ដើម្បីបង្ហាញពីសេរីភាពខាងផ្នែកនយោបាយរបស់ប្រទេស • ដើម្បីបង្ហាញពីលទ្ធិប្រជាធិបតេយ្យ ។
vrean.com Latest Questions
មេដឹកនាំអាឡឺម៉ងនៅក្នុងសង្គ្រាមលើកលើកទី២ គឺលោកអ៊ីត្លែរ ។ ចុងបញ្ចប់អាឡឺម៉ងជាអ្នកចាញ់ព្រោះ៖ • នៅសមរភូមិប៉ែកខាងកើតកងទ័ពសូវៀតវាយបំបាក់ទ័ពអាឡឺម៉ងឲ្យបរាជ័យជាបន្តបន្ទាប់ • នៅសមរភូមិប៉ែខាងលិចកងទ័ពសហរដ្ឋអាមេរិកបានវាយឡើងច្រាំងនីន័រម៉ង់ឌី (១៩៤៤) • កងទ័ពសម្ព័ន្ធមិត្តបានវាយបកលើកងទ័ពអាឡឺម៉ងគ្រប់ទិសឆ្ពោះទៅរដ្ឋធានីប៊ែរឡាំង • ទីបំផុតលោកអ៊ីត្លែរបានធ្វើអត្តឃាតនៅថ្ងៃ ៣០ មេសា ១៩៤៥ ។
១ អភិបាលស្រុក-ខ័ណ្ឌក៏ដូចមេឃុំ ចៅសង្គាត់ដែរត្រូវមានបញ្ជីសិ្ថតិប្រជាជន និងគ្រប់គ្រងឲ្យច្បាស់លាស់អំពីការ ៖ • ស្នាក់នៅជាអចិន្ត្រៃយ ក្នុងឃុំ-សង្គាត់ • ស្នាក់នៅបណ្តោះអាសន្ន • និងការផ្លាស់ប្តូរទីលំនៅ ពីឃុំមួយទៅឃុំមួយបញ្ហានេះនិងធ្វើបានល្អ លុះណាតែការគ្រប់គ្រងត្រូវប្រព្រឹត្តិឡើងតាមរយៈនៃការ • ប្រើប្រាស់ និងចុះឈ្មោះ ក្នុងបញ្ជីអត្រា ២ អភិបាលស្រុក-ខ័ណ្ឌ ឃុំ-សង្កាត់ ត្រូវធ្វើសហការជាមួយភូមិបាលស្រុក-ខ័ណ្ឌ និងអង្គភាពពាក់ព័ន្ធ ធ្វើគំរោងប្លង់គោលឲបានច្បាស់លាស់ដីក្នុង ស្រុក-ខ័ណ្ឌ ឃុំ-សង្កាត់នីមួយៗ ដើម្បីងាយស្រួយ ក្នុងការកំណត់ព្រំប្រទល់រដ្ឋបាលព្រំប្រទល់ដីសំរាប់ប្រើប្រាស់ដូចជា ៖
មកដល់ទសវត្សឆ្នាំ ៨០ នៃសតវត្សទី២០ គេបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារ បញ្ហារួមលើសកលលោកបានលេចឡើងជាច្រើនទៀតដែលគំរាមកំហែងដល់ការរស់នៅរបស់ប្រជាជនលើសកលលោកទាំងមូល។
សង្គ្រាមត្រជាក់ គឺជាការប្រណាំប្រជែងខាងការអភិវឌ្ឍន៏គ្រឿងសព្វាវុធនិងបច្ចេកវិទ្យាខាងប្លុកកុំមុយនីស្ត និងប្លុកសេរី ពោលគឺការកាច់បំបាក់គ្នារវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ។
បានជាព្រះបាទពញាយ៉ាតប្តូររាជធានីពីអង្គរមកចុតមុខ ព្រោះដើម្បី • ការពារខ្លួនពីសំណាក់សត្រូវសៀម • នៅចតុមុខមានទីតាំងល្អ សម្រាប់ស្តារជីវភាពប្រជារាស្រ្តដែលបានធ្លាក់ចុះយ៉ាងគំហុកដោយសារសៀមចូលឈ្លានពានជាច្រើនសា • នៅតំបន់អង្គរចំនួនប្រជាជនចុះខ្សោយ ចំណែកភាគខាងត្បូងមានចំនួនប្រជាជនច្រើនជាងដែលងាយស្រួលក្នុងការប្រមូលកម្លាំងប្រជាជន និងកសាងប្រទេសជាតិ • ដីមានជីជាតិងាយស្រួលក្នុងការបង្កបង្កើនផល • នៅតំបន់ចុតមុខងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មទាំងផ្លូវគោក និងផ្លូវទឹក ។ រីឯតំបន់អង្គរត្រូវពួកសៀមបំផ្លិចបំផ្លាញអស់នូវប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធ។
មូលហេតុចម្បងដែលបណ្តាលឲ្យសហភាពសូវៀតដួលរលំ៖ • មានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ការប្រណាំងប្រជែងសព្វាវុធ និងបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិកដែលធ្វើឲ្យសហភាពសូវៀតចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់រហូត់ដល់មានវិបត្តិ។ • ជាប្រទេសទី១ក្នុងពិភពលោកដែលប្រកាន់របបសង្គមនិយម • ប្រទេសដែលរណបសហភាពសូវៀតបានប្រកាសឯករាជ្យលែងដើរតាមសហភាពសូវៀត • សហភាពសូវៀតហ៊ុំព័ទ្ធដោយប្រទេសសេដ្ឋកិច្ចទីផ្សារសេរី។
អាល្លឺម៉ង់បានប្រកាសចុះចាញ់សង្រ្គាមនៅថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ១៩៤៥ ។
ខេត្តដែលប្រឈមមុខនឹងឆ្លងជំងឺគ្រុនចាញ់ច្រើនជាងគេគឺរតនៈគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ បាត់ដំបូង ប៉ៃលិន កោះកុង ពោធិ៍សាត់ ។ ដោយសារតែខេត្តទាំងនោះជាតំបន់ភ្នំ សំបូរព្រៃឈើ ក្រាស់ស្តុក និងការយល់ដឹងពីការឆ្លងជំងឺគ្រុនចាញ់របស់ប្រជាជននៅមានកម្រិត ។
ការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយផ្ទាល់និងដោយប្រយោលៈ ប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយផ្ទាល់ៈ រួមមាន ការវិនាសបាត់បង់នៃសត្វនិងរុក្ខជាតិដែលបណ្តាលមកពីសកម្មភាពជីកយករ៉ែ ឬការប៉ះនឹងដីពុល ឬទឹកពុលពីអណ្តូងរ៉ែ។ ប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយប្រយោលៈ រួមមាន ការប្រែប្រួលនៅក្នុងរដ្តអាហារ ជីវម៉ាសសរុប នានាភាពប្រភេទ និងក្នុងលំនឹងស្ថានប្រព័ន្ធ ដោយសារការផ្លាស់ប្តូរបរិមាណ ឬគុណភាពទឹកក្នុងដី ឬទឹកលើផ្ទៃដី។