នៅអ៊ីតាលីបើសិនជាប្រធានាធិបតីអវត្តមាន ឬ មានជំងឺ ឬ ជំងឺ ឬ ក៏ទទួលមរណៈភាពនេះ ត្រូវបន្ដទៅឪ្យប្រធានាព្រឹទ្ធសភាតែបើប្រធានាធិបតីទទួលមរណៈភាពវិញសភាទាំងពីរត្រូវតែបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីមួយទៀត ។
vrean.com Latest Questions
នគរភ្នំមានទីតាំងភូមិសាស្រ្តដូចតទៅ៖ អាណាចក្រភ្នំ ឬហ្វូណន ( Funan ) ស្ថិតនៅភាគអាគ្នេយ៍នៃនគរលីនយី ( ចាម្ប៉ា ) ដែលមានចម្ងាយ ៣០០០លី ( ១លី=៥៧៦ម៉ែត្រ ) ...
បានជារបបកម្ពុជាប្រជាធិបតេយ្យដួលរំលំពីព្រោះ ៖ • ប្រជារាស្រ្តកម្ពុជាស្អប់របបដែលដឹកនាំដោយ ប៉ុល ពត ពោលគឺបានកាប់សម្លាប់និងបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង • វិសុទ្ធកម្ម ខ្មែរក្រហមបានចោទប្រកាន់ប្រជារាស្រ្តពីបទផ្សេងៗ និងកម្មាភិបាលកងទ័ពរបស់ខ្លួនធ្វើឲ្យមាន ការចាប់ដាក់គុក និងសម្លាប់ចោល • ការថ្វើសង្គ្រាមជាមួយវៀតណាម មិនអាចទ្រាំទ្រ និងរបបឃោឃៅធ្វើឲ្យប្រជារាស្រ្ត និងកងទ័ពភៀសខ្លួន ចូលទឹកដីវៀតណាមបានស្ម័គ្រចិត្តចូលបម្រើជួរកងទ័ព ដែលដឹកនាំដោយមេបញ្ជាការវៀតណាម ។ ការបង្កើតរណសិរ្សាមគ្គីសង្គ្រោះជាតិកម្ពុជា គឺដោយមានជំនួយ ពីវៀតណាម បានវាយពួកខ្មែរក្រហមនៅថ្ងៃទី ២៥ ធ្នូ ១៩៧៨ ...
នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ មុនីវង្ស បារាំង បានកសាងសមិទ្ធិផលដូចជា ៖ • កសាងផ្លូវគមនាគមន៍ភាគច្រើនគឺជា ផ្លូវដែលគេបានប្រើប្រាស់នៅសម័យចក្រភពខ្មែរ ។ • នៅឆ្នាំ ១៩២៨ បានកសាងស្ពាសនឆ្លងកាត់ទន្លេបាសាក់គឺ ស្ពានព្រះមុនីរង្សដែលមានប្រវែង២៩២ ម ។ • នៅឆ្នាំ ១៩៣២ បារាំងបានកសាងផ្លូវរថភ្លើងមួយខ្សែប្រវែង ២៧៥ គមដោយភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់អារញ្ញប្រទេសសៀមកាត់តាមប៉ោយប៉ែត ។
សមាគមន៍អាស៊ានមាន ១០ ប្រទេសគឺ ៖ • ព្រះរាជាណាចក្រថៃឡង់ដ៏ • សាធារណរដ្ឋហ្វីលីពីន • សហព័ន្ធម៉ាឡេស៊ី • សាធារណរដ្ឋសឹង្ហបុរី • ប្រុយណេដារុយសាឡឹម • សាធារណរដ្ឋសង្គមនិយមវៀតណាម • សហព័ន្ធមីយ៉ាន់ម៉ា • សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ • ព្រះរាជាណាចក្រកម្ពូជា ។
កំណែទម្រង់ពេរ៉េស្រ្តូយកាបានធ្វើឪ្យប៉ះពាល់ដល់អឺរ៉ុបខាងកើតដូចជា៖ • សហភាពសូវៀតត្រូវដួលរលំ • រដ្ឋមួយចំនួនទទួលបានឯករាជ្យ(ប៉ូឡូញ អាឡឺម៉ង រ៉ូម៉ានី) • រដ្ឋមួយចំនួនក្លាយជាសមាជិកអង្គការណាតូ • បក្សសម្ព័ន្ធវ៉ាសូរីក៏ត្រូវរលាយ។
កំណត់ហេតុ • កំណត់ហេតុ ជាការរៀបរាប់កិច្ចមួយឬច្រើនក្របខណ្ឌបេសកម្មនគរបាលយុត្តិធម៌ • កំណត់ហេតុ មិនមែនសម្រាប់ប្រកាសពន្យល់ទេគឺការពិតពណ៌នា • កំណត់ហេតុត្រូវសរសេរក្នុងបច្ចុប្បន្នកាល និងចុះកាលបរិច្ឆេទ ហត្ថលេចា ម៉ោងជាក់លាស់នៃការចាប់ផ្តើមនិងបញ្ចប់ • អ្នកសរសេរត្រូវតែបុគ្គលមានសមត្ថកិច្ច • កំណត់ហេតុ ពិពណ៌នាដោយគ្មានការបកសស្រាយ • កំណត់ហេតុ ត្រូវគិតអំពីក្របខណ្ឌគតិយុត្តិនៃការស៊ើបអង្កេតហើយស្ថិតក្រោមទម្រង់ការតឹងរ៉ឺង ។ របាយការណ៍ • របាយការណ៍ជម្រាបអង្គហេតុមួយដល់អាជ្ញាធរមួយ ( ឋានុក្រមលើ ឬព្រះរាអាជ្ញាឬចៅក្រម ) • របាយការណ៍ត្រូវបានសរសេរក្នុងអតីតកាលចុះកាលបរិច្ឆេទ និងហត្ថលេខា • របាយការណ៍រំលឹកអំពីរឿងហេតុ និងការសន្និដ្ឋានដែលអាចជាសម្មត្តិកម្ម
អព្ភន្តរញាណ ជាសត្តិមួយនៃបញ្ញា ជាវិធីផ្ទាល់ដើម្បីចាប់យកពុទ្ធិខ្លះៗពុំចាំបាច់ប្រើវិចារជាមធ្យោបាយតែមួយគត់ដើម្បីចាប់យកតថៈជាអ្នកផ្តល់គោលការណ៍ដំបូងឱ្យវិចារ កើតមុនវិចារ និងដើរមុនវិចារ។