ក្រោយថ្ងៃទី០៧មេសា១៥៧៥កងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជាបានអនុវត្តតាមបញ្ជាបក្សកុំមុយនីសកម្ពុជាប្រជាធិបតេយ្យ ៨ ប្រការគឺ ៖ • ជំលៀសប្រជាជនចេញពីទីក្រុងទាំងអស់ • លុបបំបាត់ផ្សារ • លុបបំបាត់រូបិយប័ណ្ណរបស់របប លន់ នល់ ហើយដកទុករូបិប័ណ្ណបដិវត្ថដែលបានបោះពុម្ភរួចហើយ • ផ្សឹកលោកសង្ឃកាន់ព្រះពុទ្ធសាសនាទាំងអស់ហើយអោយទៅធ្វើស្រែចម្ភារតាមទិសដែលពួកគេទៅដល់តាមមូលដ្ឋាននីមួយៗ • ប្រហារជីវិតមេដឹកនាំរបស់របប លន់ នល់ • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេសដោយបង្កើតអោយមានរោងបាយរួមម • បណ្តេញជនជាតិភាគតិចវៀតណាមអោយចេញទាំងអស់ • បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម ។
vrean.com Latest Questions
នៅមុនព្រឹត្តិការណ៍ថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០ សេដ្ឋកិច្ចប្រទេសកម្ពុជាមានស្ថានភាពដូចជា៖ • ឈប់ទទួលយកជំនួយយោធាសហរដ្ឋអាមេរិក • ទទួលយកជំនួយយោធាពីចិនវិញ តែមិនអាចស្តារស្ថានភាពកងទ័ពបានទេ • ធ្វើជាតូបនីយកម្មក្នុងវិស័យពាណិជ្ជកម្ម • បិទធានាគារឯកជន • បាត់បង់ចំណូលលើការនាំចេញ • ការរត់ពន្ធ បង្កើតឱ្យមានពាណិជ្ជកម្មលួចលាក់ • ពាណិជ្ជកម្មក្រៅប្រទេសជួបការអាក់រអួល ដោយសារការបាត់បង់ជំនាញគ្រប់គ្រង និងកង្វះបច្ចេកទេសជំនាញ • សេដ្ឋកិច្ចរាំងស្ទះដោយសារបាត់បង់ប្រាក់ចំណូល (ការរត់ពន្ធ) • ការគ្រប់គ្រងឧស្សាហកម្មមិនបានល្អ និងការចំណាយខ្វះតុល្យភាព • កសិកម្មជួបវិបត្តិ ដោយសារប្រព័ន្ធធារាសាស្ត្រគ្មានប្រសិទ្ធភាព ។
កត្តាដែលជាប្រភពជំរុញឱ្យមានការកសាងប្រព័ន្ធដឹកនាំពិភពលោកតែមួយ (សកលភាវូបនីយកម្ម ) គឺ ៖ • កម្លាំងចលករនៃប្រព័ន្ធសេដ្ឋកិច្ចសកលលោកដែលជម្រុញឱ្យកាន់តែលចឡើងនូវអស្តុរភាព និង ផលវិបាកចំពោះបញ្ជាផ្ទៃក្នុងប្រទេស និងទំនាក់ទំនងរវាងប្រទេសលើសកលលោក។ នេះជាសញ្ញាមួយទាមទារឱ្យរិះរកការបង្កើតប្រព័ន្ធថ្មីមួយប្រកបដោយប្រសិទ្ធភាព។ • កំណើនយ៉ាងខ្លាំងនូវបំលាស់ប្តូរទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋនៅលើសកលលោក។ • ការរីកចម្រើនយ៉ាងខ្លាំងនូវប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍អន្តរជាតិ។ • ការរីកសាយភាយយ៉ាងខ្លាំងនូវបច្ចេកវិទ្យារយោធាទំនើបដែលជានិច្ចជាកាលបាន ក្លាយជាឧបករណ៍នយោបាយ • បញ្ហារួមជាច្រើនបានកើតឡើងដែលទាមទារឱ្យមាន ការសម្រេចចិត្តដោះស្រាយបញ្ហាទាំងនេះតាមរយៈថ្នាក់ដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ សហគមន៍អន្តរជាតិជាដើម។
ប្រទេសដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាមាន ៖ តួកគី ស៊ីរី អ៊ីរ៉ង អ៊ីរ៉ាក់ លីបង់ ហ្សកដានី អ៊ីស្រាអែល អារ៉ាប់ប៊ីសាអ៊ូឌីត យេមែន អេស៊ីប ស៊ូដង់ លីប៊ី
សាសនា ដែលចាប់កំណើតនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺ សាសនាឥស្លាម និងសាសនាគ្រិស្ត ។
ធានធម្មជាតិ ដែលសម្បូរនៅក្នុងមជ្ឈិមបូព៌ា គឺ រ៉ែប្រេងកាត ។
បានជារបបកម្ពុជាប្រជាធិបតេយ្យដួលរលំនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ គឺ ៖ • ប្រជាជនកម្ពុជាស្អប់របបប៉ុល ពត ៖ ប្រជាជនរងទុក្ខវេទនា សុខភាពទ្រតទ្រោម អត់ឃ្លាន និងការកាប់សម្លាប់ • វិសុទ្ធកម្ម (ការចម្រាញ់យកមនុស្សបដិវត្តន៍បរិសុទ្ធ ) ៖ ការបះបោរប្រឆាំងនឹងថ្នាក់ដឹកនាំបក្សកាន់តែខ្លាំងឡើង • ការធ្វើសង្គ្រាមជាមួយវៀតណាម ៖ ចាប់ពីឆ្នាំ ១៩៧៧ វៀតណាម ចាប់បើកការវាយប្រហារតបតប្រឆាំងនឹងខ្មែរក្រហាម ...
ស្ថានភាពប្រទេសបារាំងក្រោយសង្គ្រាមលោកលើកទី ២ មានលក្ខណៈ ៖ • អ្វីៗត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាមដូចជា ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ..។ • ប្រជាជនបារាំងត្រូវបាត់បង់ជីវិតអស់ ៧៥០ពាន់នាក់ ។ • សេដ្ឋកិច្ចបារាំងជួបឩបសគ្គយ៉ាងធ្ងន់ធ្ងរ ( អតិផរណា) ។ • ជួបប្រទះវិបត្តិសេដ្ឋកិច្ចសង្គមនិងវិបត្តិនយោបាយដោយសារឥទ្ធិពលសហភាពសូវៀតនៅក្នុងសមាជិករដ្ឋាភិបាល ។
ស្ថានភាពប្រទេសអាឡឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ គឺ ៖ • នៅសមរភូមិខាងកើតកងទ័ពសូវៀតបានវាយបំបាក់កងទ័ពអាឡឺម៉ង់ • នៅសមរភូមិខាងលិចកងទ័ពអាមេរិកបានវាយឡើងឆ្នេរណរម៉ង់ឌី នៅថ្ងៃទី ៦ មិថុនា ១៩៤៤ • កងទ័ពសម្ព័ន្ធមិត្តភាពបានវាយចូលអាឡឺម៉ង់ពីខាងលិច ចំណែកកងទ័ពក្រហមវាយចូលពីខាងកើត • ប្រជាជនអាឡឹម៉ង់ត្រូវបានគេសម្លាប់ ចំនែកទីក្រុងធំៗត្រូវបំផ្លាញ • អ៊ីត្លែរបានធ្វើអត្តឃាតនៅពេលកងទ័ពសម្ព័ន្ធមិត្តចូលកាន់កាប់ទីក្រុងប៊ែរឡាំង • នៅថ្ងៃទី ៨ ខែឩសភា ឆ្នាំ ១៩៥៤ អាឡឺម៉ង់បានប្រកាសចាញ់សង្គ្រាម ។
ប្រទេសបារាំងសព្វថ្ងៃស្ថិតនៅក្នុងរបបសាធារណរដ្ឋទី ៥ ។