ការអនុវត្តច្បាប់មិនត្រឹមត្រូវមានន័យថា ជាការរំលោភសិទ្ធិ ។
vrean.com Latest Questions
រាជរដ្ឋាភិបាលកម្ពុជាប្រកាសថ្ងៃកាន់ទុក្ខគោរពព្រះវិញ្ញាណក្ខន្ធ ជាផ្លូវការចំនួន ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១២ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១២ ។
សន្និសីទយ៉ាល់តា ត្រូវបានបង្កើតឡើងក្នុងគោលបំណងមិនឪ្យរបបយោធានិយមអាឡឺម៉ង់រស់នៅឡើងវិញបាន ។
តុលាការអន្តរជាតិចេញបញ្ជាឲ្យថៃដកកងទ័ព និងតម្រួតចេញពីប្រាសាទព្រះវិហារជាបន្ទាន់នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២ ។
នៅក្នុងអាណិតលោកប្រធានាធិតីជីមីកាទ័រ បានឥទ្ធិពលសហរដ្ឋអាមេរិកមានការ ថយចុះនេះបណ្ដាលមកពីកត្ដាមួយចំនួនដូចជា ៖ • នៅឆ្នាំ១៩៧៤មានរឿងអាស្រូវមួយនៅក្នុងប្រទេសអ៊ីរ៉ងគឺមានការឃុំឃាំងបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិករយះពេល៤៤៤ថ្ងៃនៅទីក្រុងតេអេរ៉ង់ ។ • នៅឆ្នាំ១៩៧៩សហភាពសូវៀតបានលើកទ័ពចូលប្រទេសអាហ្គានីស្ថាន ។
ប្រទេសម៉ាឡេស៊ីធ្លាប់នៅក្រោមអាណានិគមប្រទេសព័រទុយហ្កាល់ (ឆ្នាំ ១៥១១) ប្រទេសហូឡង់ (ឆ្នាំ ១៦៤១) និងចក្រភពអង់គ្លេស (ឆ្នាំ ១៨១៥) ។
ព្រះពុទ្ធសាសនាបានរួមចំណែក ក្នុងការកសាងជីវភាពស្មារតីរស់នៅរបស់មនុស្សខ្មែរនៅក្នុងសង្គមមានច្រើនយ៉ាងដូចជា ៖ • ផ្នែកសីលធម៌រស់នៅ : អប់រំឲ្យស្គាល់ខុស ស្គាល់ត្រូវ ស្គាល់គុណ និងទោស ល្អនិង អាក្រក់មិនឲ្យយាយីបៀតបៀនគ្នា ចេះជួយគ្នាទុក្ខធុរៈគ្នាទៅវិញទៅមក បំបាត់ឲ្យអស់់ពីក្នុងខ្លួននូវចិត្តលោភលន់ ទោសៈ និងមោហៈ ។ • ផ្នែកវប្បធម៌ : ជួយបណ្តុះបណ្តាលអក្សរសាស្រ្ត អក្សរសិល្ប៍ដល់កូនខ្មែរ ជួយឃុំគ្រងថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីជាខ្មែរឲ្យគង់់វង្សជាអមតៈ ។ • ផ្នែកស្ថាបត្យកម្ម : បណ្តុះឆន្ទៈជាតិខ្មែរឲ្យបង្កើតស្នាដៃជាច្រើនទុកជាកេរដំណែលដល់មនុស្សខ្មែរជំនាន់ក្រោយដូចជា ...
បុព្វហេតុដែលធ្វើឲ្យជនជាតិចិនចំណាកស្រុក គឺ ៖ • កំណើនប្រជាជានដ៏ច្រើន • សង្គ្រាម និងគ្រោះទុរភិក្ស • ការធ្វើពាណិជ្ជកម្ម • ស្វែងរកសិទ្ធិសេរីភាព ។
ថ្ងៃដែលកំណត់ជាទិវាអាស៊ានគឺថ្ងៃទី០៨ ខែសីហា។
អ៊ីតាលីបានក្លាយជារដ្ឋផាស៊ីលពីឆ្នាំ ១៩២០ ដល់ ១៩៤៣ ក្រោមការដឹកនាំដោយលោក ម៉ូសូលីនី ដែលជាដៃគូជាមួយនិងណាស៊ីអាឡឺម៉ង់ក្នុងសង្រ្គាមលោកលើកទី ២ ។