ការប្រកាសឯករាជ្យលើកទី១របស់ឥណ្ឌនេស៊ីមិនបានសម្រេច ដោយសារ ៖ • ជប៉ុនទម្លាប់អាវុធចុះចាញ់សង្គ្រាមលោកលើកទី២ • អាណានិគមហូឡង់វិលត្រឡប់មកធ្វើជាម្ចាស់អាណានិគមលើកទី២លើឥណ្ឌនេស៊ី ។
vrean.com Latest Questions
អាណានិគមហូឡង់បានគាបសង្កត់ទៅលើចលនាជាតិនិយមដូចជា ៖ • ចាប់អ្នកជាតិយមដាក់គុក • បង្គ្រាបចលនាជាតិនិយមរបស់យុវជនឥណ្ឌនេស៊ីយ៉ាងព្រៃផ្សៃ • បំបាត់វប្បធម៍ ប្រពៃណី ផ្សព្វផ្សាយសាសនាគ្រិស្ត រើសអើងពណ៍សម្បូរ ។
ឯករាជ្យឥណ្ឌនេស៊ីទទួលបានពេញលេញដោយសារ ៖ • មានមគ្គុទេសក៏ដឹកនាំឈ្លាសវៃ មានមាគ៍ានយោបាយត្រឹមត្រូវ គឺលោកស៊ូកាណូ • ប្រជាជនចូលរួមយ៉ាងផុសផុលក្នុងនយោបាយទាមទារឯករាជ្យ • ហូឡង់ ព្រមប្រគល់ឯករាជ្យអោយឥណ្ឌនេស៊ី ដោយសារការគំរាមកំហែងដាក់លក្ខខណ្ឌរបស់សហរដ្ឋអាមេរិកហូឡង់ ។ ទទួលបានឯករាជ្យនៅថ្ងៃ ១៧ សីហា ១៩៥០ (សៀវភៅចាស់ ១៩៤៩) ។
បានជាមានបាតុកម្មរបស់និស្សិតទាមទារអោយលោកនេវិនចុះចេញពីដំណែងព្រោះ ៖ • លោកនេវិនកាន់អំណាចផ្តាច់ការ (យោធានិយម) • បង្កើតភាពអយុត្តិធម៍នៅក្នុងសង្គម • សេដ្ឋកិច្ចស្រុតចុះ ពោរពេញដោយអំពើពុករលួយ ។
បានជាប្រទេសទាំងឡាយនៅតំបន់មជ្ឈិមបូព៌ាកើតមានសង្គ្រាមជាញឹកញាប់ ព្រោះ ៖ • សាសនាចម្រុះ • ជនជាតិចម្រុះ • ទឹកដី និងព្រំដែន • រ៉ែប្រេងកាត ។ • ការជ្រៀតជ្រែករបស់មហាអំណាច ។
ក្រោយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ មានវត្ដមានអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជាដើម្បី ៖ • ដកអាវុធពីកងទ័ពរដ្ឋកម្ពុជា កងទ័ពភាគីខ្មែរក្រហម រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (FLLPK) និងកងទ័ពរាជានិយមរបស់សម្តេច នរោត្តម សីហនុ ។ • បញ្ចូលរដ្ឋអំណាចទាំងសងខាងឲ្យរួមគ្នា( រដ្ឋកម្ពុជា និងរដ្ឋាភិបាលត្រីភាគី) • រៀបចំការបោះឆ្នោតដោយសេរី • នាំជនភៀសខ្លួន ប្រហែល ៣៥០ ០០០នាក់ ត្រឡប់មកមាតុភូមិវិញ។
នៅសហរដ្ឋអាមេរិកមានបញ្ហាកើតឡើង គឺ ៖ • ប្រជាជនកាត់បន្ថយតម្រូវការសម្ភារៈ • រោងចក្រកាត់បន្ថយបរិមាណទំនិញ • ចំនួនអ្នកគ្មានការងារធ្វើកើនឡើង • គ្មានប្រាក់សម្រាប់តម្រូវការទិញទំនិញ • សេដ្ឋកិច្ចធ្លាក់ចុះបានជះឥទ្ធិពលមិនល្អដល់កសិករ កសិកម្ម • មានធានាគារចំនួន ៧០០ បានបិទទ្វារនៅឆ្នាំ ១៩២៩ • នៅចន្លោះឆ្នាំ ១៩២៩-១៩៣៣ មានពាណិជ្ជករជាង ១០០នាក់ត្រូវក្ស័យធន និងកម្មករចំនួន ៣លាននាក់គ្មានការងារធ្វើ ។
ក្នុងការអនុវត្តវិធានការថ្មី ដើម្បីព្យាបាលវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩-១៩៣៣លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កើតភ្នាក់ងារ និងមានទិសដៅដូចជា ៖ • ភ្នាក់ងាររដ្ឋបាលស៊ីវិល មានទិសដៅបង្កើតមុខរបរឲ្យបានច្រើន បង្កើតការងារ បង្កើតផ្លូវ សាលារៀន អាកាសយានដ្ឋាន ស្ពាន មន្ទីរពេទ្យ ។ • ភ្នាក់ងារកិច្ចការរដ្ឋបាលសាធារណៈ សម្រាប់ជួយប្រាក់ដល់ប្រជាជន ដើម្បីមានប្រាក់បង់ការម្ចាស់បំណុល ដើម្បីជៀសវាងបាត់បង់ផ្ទះសម្បែង ។ • ភ្នាក់ងារយុវជន មានទិសដៅ ដើម្បីជួយប្រជាជននៅចន្លោះអាយុ ១៨-២៥ឆ្នាំ ។
សេដ្ឋកិច្ចប្រទេសសិង្ហបុរីពឹងផ្អែកលើវិស័យ ៖ • ឩស្សាហកម្ម • ពាណិជ្ជកម្ម • ទេសចរណ៍ ។
របបកម្ពុជាប្រជាធិបតេយ្យបានបែងចែក ប្រជាជនជាពីរ វណ្ណៈ គឺ ប្រជាជនចាស់ (មូលដ្ឋាន) និង ប្រជាជនថ្មី (១៧ មេសា) ។