ដើម្បីការពារនិងថែរក្សាសម្បត្តិវប្បធម៌ខ្មែរយើងឲ្យនៅគង់វង្ស ក្នុងនាមយើងជាមនុស្សខ្មែរមួយរូបយើងត្រូវធ្វើ ៖ • បណ្តុះគំនិតស្នេហាវប្បធម៌ជាតិ និងទទួលស្គាល់វប្បធម៌ណាដែលល្អ • ជួយផ្សព្វផ្សាយវប្បធម៌ជាតិ • ថែរក្សាការពារព្រៃឈើ សត្វព្រៃកុំឲ្យវិនាស • បញ្ចាប់សង្រ្គាមស៊ីវិល • ចេះរាយការណ៍ឲ្យអជ្ញាធរដែនដីដែលមានការពាក់ព័ន្ធដឹងឭពីចំណែកវប្បធម៌ ដែលខ្លួនបានឃើញនិងចោរលួច ។
vrean.com Latest Questions
ទីក្រុងកែបមានចំនួន ២ខ័ណ្ឌ ៥សង្កាត់ និង ១៥ភូមិ។
ព្រះបាទនរោត្តមសីហនុមានស្នាព្រះហស្ថសំខាន់ៗដូចតទៅ៖ • ទាមទារឯករាជពីពួកអាណានិគមបារាំងជូនជាតិនិងប្រជាជនខ្មែរ។ • បង្កើតនិងធ្វើឲ្យមានការរីកចម្រើននៅសម័យសង្គមរាស្រ្ដនិយម។ • ទាមទារប្រាសាទព្រះវិហារពីថៃដែលបានចូលទៅកាន់កាប់ដោយខុសច្បាប់នៅឆ្នាំ១៩៥៤ • បង្កើតសមិទ្ធិផលនៃហេដ្ឋារចនាសម្ព័ន្ធសង្គមសម័យសង្គមរាស្រ្ដនិយម។
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាចែកជា២ផ្នែកគឺ៖ • ការតស៊ូដោយអាវុធដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈដែលមានការជួយគាំទ្រពសំណាក់កងកម្លាំងវៀតមិញ • ការតស៊ូដោយសន្តិលវិធីដឹកនាំដោយសម្តេចព្រះនរោត្តមសីហនុ ( នយោបាយការទូត ) ។
វាយភាពដី គឺជាសមាមាត្រធៀបនៃចុណ្ណភាគខ្សាច់ ល្បាប់ម៉ដ្ឋនិងដីឥដ្ឋ។ ឧទាហរណ៏ ដីខ្សាច់មានរន្ធប្រហោងធំៗដែលអាចអោយទឹកជ្រាបឆ្លងកាត់រហ័សជាងដីឥដ្ឋ។ ដីខ្សាច់មានសភាពគ្រោតគ្រាត និងមិន…
កត្តាដែលធ្វើឲ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀតធ្លាក់ចុះនិងបាត់ជំនឿមាន ៖ • វិបត្តិខាងកសិកម្ម ដោយការប្រើជីគីមីនិងថ្នាំពុលហូសប្រមាណដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍ កសិកម្ម ។ • វិបត្ដិខាងសង្គម ដូចជាការធា្លក់ទឹកចិត្ត ការប្រមឹកស្រាបញ្ហាពុករលួយចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ ការថយចុះអាយុ និងកំណើនអត្រាមរណៈកុមារ ។
ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៥ នៅពេលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិមានឈ្មោះ ដាក់ហាំម៉ាសូល ។
កំណែទម្រង់នេះមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសនៅទ្វីបអឺរ៉ុប ៖ • សហភាពសូវៀតដួលរលំ • ប្រទេសនៅទ្វីបអឺរ៉ុប ទទួលបានឯករាជ្យពីសហភាពសូវៀត • ផ្លាស់ប្តូររបបនយោបាយ ផ្លាស់ប្តូរនូវរបបសេដ្ឋកិច្ច • ប្រទេសមួយចំនួននៅឧបទ្វីបបាល់កង់ កើតសង្គ្រាមទាមទារឯករាជ្យ • ប្រទេសមួយចំនួន នៅឧបទ្វីបបាល់កង់ខ្វះទុនវិនិយោគ ។
ការប្រណាំងប្រជែងបច្ចេកវិជ្ជា និងសព្វាវុធរវាងប្លុកសេរីនិងកុំមុយនីស្ត • ការរីកសាយភាយនៃឥទ្ធិពលកុំមុយនីសក្នុងពិភពលោក • បញ្ហាបែងចែកប្រទេសអាឡឺម៉ង • វិបត្តិនៅមជ្ឈឹមបូព៌ា ( រវាងពិភពអារ៉ាប់ និងអ៊ីស្រាអែល ) • វិបត្តិគុយបានៅឆ្នាំ១៩៦២ • វិបត្តិចំណាប់ខ្មាំងនៅអ៊ីរ៉ង់ ( ១៩៧៤ ) • សូវៀតលុកលុយប្រទេសអាហ្កានីស្ថាន ( ១៩៧៩ ) • គម្រោងសង្គ្រាមផ្កាយ… ។