នៅលើសកលលលោកយើងនេះរចនាសម្ព័ន្ធគ្រួសារនីមួយៗមិនដូចគ្នាទេ ។ គ្រួសារខ្លះជឿថាម្តាយអ្នកបង្កើតវង្សត្រកូល ។ ពួកគេបានគោរពម្តាយដូចជា អាទិទេពព្រមទាំងបានប្រគល់អំណោយត្រួតត្រាក្នុងគ្រួសារ ដោយម្តាយគ្រប់គ្រង់ ។ បន្ទាប់មក គេសាងរូបម្តាយរបស់គេជានិមិត្តរូបនៃព្រះអាទិទេពដែលគេហៅថា «តូតឹម« ។ ហើយគ្រួសារប្រភេទនេះគេហៅថា គ្រួសាររបបម្តាយ ។ គ្រួសារប្រភេទខ្លះជឿថាឪពុកជាអ្នកបង្កើតវង្សត្រកូល ។ គេបានសាងរូបឪពុកទុកជាតូតឹមព្រមទាំងទុកឪពុកជាធំនៅក្នុងគ្រួសារ ហើយគេហៅថា គ្រួសាររបបឪពុក ។ នៅក្នុងគ្រួសារដែលគេនិយមឪពុកជាធំ គេឃើញមានគ្រួសាររ៉ូមុំាគ្រួសារអាឡឺម៉ង ។ល។
vrean.com Latest Questions
សភាតំណាងប្រជាជនមានចំនូន ២៥០ អាសនៈ ។ អាសនៈនីមួយៗតំណាងឪ្យក្រុម ៖ • ចំនួន ១៥០ អាសនៈ តំណាងឪ្យក្រុមកសិករ • ចំនួន ១៥០ អាសនៈ តំណាងឪ្យវណ្ណៈពលករ និង កសិករ • ចំនួន ៥០ អាសនៈទៀតតំណាងឪ្យកងទ័ពបដិវត្ដន៍កម្ពុជា ។
ចំពោះបញ្ហាជនផ្លាស់ទីលំនៅក្នុងប្រទេសនិង ជនភៀសខ្លួន ដូចជា ៖ • មានការព្រួយបារម្ភភ័យខ្លាចពីបញ្ហាសន្តិសុខ • គ្រួសារខ្វះទីជំរក ខ្វះសាលារៀន ខ្វះម្ហូបអាហារ ខ្វះទឹកស្អាត ខ្វះសំលៀក • ជនទាំងនោះបាត់បង់អស់សេចក្តីថ្លៃថ្នូរជាមនុស្ស • ព្រោះទ្រព្យសម្បត្តិ ទីលំនៅរបស់ខ្លួនត្រូវរលាយអស់ ។
សហរដ្ឋអាមរិកជាទឹកដីនៃជនជាតិ ឥណ្ឌាស្បែកក្រហម ។ អ្នកដែលបានបំផ្លាញភូមិករ និងជីវិតនៃជនដើម ។
មនុស្សខ្វាក់ពីកំណើតក៏មានយល់សប្តិដែរ ព្រោះថាមនុស្សខ្វាក់ពីកំណើតបាត់បង់សេរីរាង្គឥន្រ្ទីយ៍តែមួយប៉ុណ្ណោះគឺ ចក្ខុវិញ្ញាណ ហើយសរីរាង្គឥន្រ្ទីយ៍ផ្សេងទៀតនៅដំណើរការធម្មតាដដែល ធ្លាប់មានឥន្រ្ទីយារម្មណ៍ធម្មតា និងធ្លាប់មានរូបភាព និងលំនឹកធម្មតា ។
លោក ដឺ ហ្គោលបានធ្លាក់ចេញពីតំណែង នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៩៦៨ ដោយសារតែរដ្ឋាភិបាលរបស់លោកមិនអាចដោះស្រាយបាននូវវិបត្តិឥតការងារធ្វើពួកកម្មកររាប់សែននាក់នៅក្រុងប៉ារីស ។
តាមការសិក្សាស្រាវជ្រាវរបស់ភាសាវិទូបានបញ្ចាក់ថា ភាសានៃជាតិសាសន៍នីមួយៗមានកំណើតឡើងដំណាលគ្នា និងកំណើននៃជាតិសាសន៍នោះដែរ ហើយបានវិវត្តិប្រែប្រួលចម្រើនលូតលាស់ ឬអន់ថយទៅតាមសង្គមមនុស្សនោះថែមទៀត ។ យ៉ាងណាមិញប្រវត្តិសាស្រ្តខ្មែរបានចែងថាចាតិសាសន៍ខ្មែរមាននយូរយារណាស់មកហើយ ( ប្រមាណ៣០០ឆ្នាំ មុនគ.ស ) គឺជាចាតិសាសន៍ធា្លប់មានអរិយធម៌រុងរឿងក្នុងចំណោមជាតិសាសន៍ដទៃ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។ ដូចនេះភាសាខ្មែរដែលមានប្រភពចាប់ជាប់គ្នានិងជាតិកំណើតមនុស្សខ្មែរក៏កើតមានតាំងពីយូរណាស់មកហើយដែរ ។ ក្រោយដែលបានសិក្សាស្រាវជ្រាវ អំពីភាសាខ្មែរអស់រយៈពេលយូរមកភាសាវិទូបរទេស បានបញ្ចូលភាសានេះទៅក្នុងអម្បូរភាសាធំមួយក្នុងចំណោមអម្បូរភាសានៅទ្វីបអាស៊ីអាគ្នេយ៍គឺ អម្បូរខ្មែរមន ឬមន ខ្មែរនេះឯង ។ ...
ក្រោយសង្រ្គាមលោកលើកទី ២ បានជាគេថាសហភាពសូវៀតបាន ក្លាយជាមហាសអំណាចមួយថ្មីព្រោះសហភាពសូវៀតបានទទួលជ័យជម្នះយ៉ាងធំធេងហើយសូម្បីតែប្រទេសនៅអឺរ៉ុបខាងលិចក៏បានលើកសរសើរនិងជំនឿជឿយ៉ាងខ្លាំងលើសហភាពសូវៀតផងដែរ ។
និមិត្តរូបារម្មណ៍ គឺជារូបារម្មណ៏ដែលអ្នកនិពន្ធបង្កើតឡើងដើម្បីធ្វើការដំណាងធ្វីមួយទៅនឹងអ្វីមួយផ្សេងទៀតដើម្បីសម្រេចបាននូវទស្សនះបែបណាមួយ។ ឧទាហរណ៍៖ • ព្រាបស តំណាងឲ្យសន្តិភាព • ទន្សាយ តំណាងឲ្យជនមានប្រាជ្ញា • យក្យ ...
ប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដចំនួន៦លើករួចមកហើយគឺ ៖ • អាណត្តិទី១ គឺថ្ងៃទី ២៣-២៨ ខែ ឧសភា ឆ្នាំ ១៩៩៣ • អាណត្តិទី២ គឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ១៩៩៨ • អាណត្តិទី៣ គឺថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០៣ • អាណត្តិទី៤ គឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០០៨