ព្រះហិររក្សារាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គ ព្រះបាទអង្គអេង។ • សោយរាជ្យពីឆ្នាំ ១៨៤០-១៨៦០ • រាជវាំង “វាំងស្បែក” (ពញាលី)។
vrean.com Latest Questions
រចនាសម្ព័ន្ធមជ្ឈិមបក្សិ និងរចនាសម្ព័ន្ធរដ្ឋបាលរបស់កម្ពុជាប្រជាធិតេយ្យ៖ រចនាសម្ព័ន្ធមជ្ឈមបក្ស • ប៉ុល ពត ជាលេខាបក្ស • នួន ជា អនុលេខាបក្ស • សមាជិកមាន សោភឹម ,ញឹម រស់, អៀង សារី, សុន សេន, ខៀវ សំផន, វន រ៉េត, ឈិន ជឿន,កែ ពក។ រចនាសម្ព័ន្ធរដ្ឋបាល
អ្នកដែលបានបំផ្លាញភូមិករ និងជីវិតនៃជនដើម ។
ពណ៌នាពីភាពចាំបាច់នៃសីលធម៌សកលក្នុងការកសាងសណ្តាប់ធ្នាប់សកល មានដូចតទៅ៖ • យើងទាំងអស់គ្នាមានទំនួលខុសត្រូវចំពោះសណ្តាប់ធ្នាប់សកលមួយដ៏ល្អប្រសើរ។ • ការចូលរួមរបស់យើងគឺជាភារៈចាំបាច់បំផុតសម្រាប់រកផលប្រយោជន៍នៃសិទ្ធិមនុស្ស សេរីភាព យុត្តិធម សន្តិភាព និងអភិរក្សភពផែនដី។ • ប្រពៃណីប្លែកៗគ្នាខាងសាសនានឹងវប្បធម៌បស់យើងប្រាកដជាមិនរារាំងយើងក្នុងការចូលរួមប្រឆាំងនៃរាល់ទម្រង់នៃអំពើអមនុស្សធម៌ និងក៏គ្មានអ្វីមកទប់ស្គាត់យើងមិនឱ្យបំពេញការងាររបស់មនុស្សធម៌ដែរ។ • គោរការណ៍នានាដែលបានបង្ហាញនៅក្នុងសីលធម៌សកលពិតជាអាចយកជាការបានដោយមនុស្សមានជំនឿលើសីលធម៌។
សង្គ្រាមអាភៀនលើកទី១ផ្ទុះឡើងនៅព្រះចៅអធិរាជចិនហាមឃាត់មិនឱ្យអង់គ្លេសនាំអាភៀនចូលក្នុងទឹកដីចិន ។ ពិសេសគឺព្រះចៅអធិរាជ ដាវក្វាង បានបញ្ជាថែមទៀតឱ្យបិទកំពង់ផែក្វាងស៊ូ ព្រមទាំងដេញចាប់កប៉ាល់អាភៀនរបស់អង់គ្លេស ប៉ុន្តែកប៉ាល់អង់គ្លេសបានគេចរួច ព្រោះមានល្បឿនលឿន ។ ព្រឹត្តការណ៍នៅកំពង់ផែក្វាងស៊ូ នេះនាំឱ្យផ្ទុះសង្រ្គាមរវាងចិន និងអង់គ្លេស លើកដំបូកដែលមានឈ្មោះថា សង្គ្រាមអាភៀនលើកទី១ ។ ដំណើរប្រព្រឹត្តទៅនៃសង្គ្រាមគឺពួកអង់គ្លេសបានបើកឆាកប្រយុទ្ធហើយកាន់កាប់ទីក្រុងក្វាងស៊ូនៅថ្ងៃទី២៤ខែមិថុនាឆ្នាំ១៨៤២ប៉ុន្តែត្រូវខូចខាតជាដំណំដោយសារពួកអ្នកភូមិសានីយន់លីដែលនៅក្បែរនោះប្រដាប់ដោយលំពែងនិងចបបានប្រយុទ្ធខ្លួបទល់នឹងខ្លួននៅក្រោមដំណក់ទឹកកភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទ័ពអង់គ្លេសប្រើកាំភ្លើងមិនកើត ។ ក្រោយពីបរាជ័យ អង់គ្លេសបានបញ្ជូនទ័ពបន្ថែមដណ្តើមយកទីក្រុង ស៊ីយ៉ាមិន ឌឹងហៃ និងនីងបូ ។ ទ័ពអធិរាជបានបញ្ជូនរំដោះទីក្រុងនីងបូ ...
មូសូលីនីបានឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាលនៃប្រទេសអ៊ីតាលីដោយគាត់បង្កើតគណបក្សមួយថ្មីហៅថា “គណបក្សផាស៊ីស” ។ ក្រោយមកបក្សពួកមូសូលីនីបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលប្រកបដោយជោគជ័យ ។
រដ្ឋធម្មនុញ្ញអាស៊ានមាន ៖ ១៣ជំពូក ៥៥ មាត្រា និង ៤ ឧបសម្ព័ន្ធ។
ដំណោះស្រាយនៃផែនការញូឌៀលមាន៦ ចំណុចគឺ៖ • ភ្នាក់ងាររដ្ឋបាលសហព័ន្ធ • ភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល • ភ្នាក់ងារកិច្ចរដ្ឋបាលសាធារណៈ • ភ្នាក់ងារមូលនិធិសាជីវកម្មសិទ្ធិ • ភ្នាក់ងារជួយយុវជន • ផែនការបើកធនាគារឡើងវិញ។
វិបត្តិសេដ្ឋកិច្ចនៃប្រទេសមួយចំនួន ក្រោយមហាសង្រ្គាម ៖ • ចក្រភពអង់គ្លេសប្រទេសបារាំងដែលពីដើមធ្លាប់តែឱ្យគេខ្ចីបានធ្លាក់ខ្លួនក្លាយទៅជាកូនបំណុលរបស់សហរដ្ឋអាមេរិកទាំងអស់ • អាឡឺម៉ង់និងប្រទេសរូស៊ីដែលធ្លាក់ខ្លួនក្រីក្រខ្លាំងពេកគ្មានលទ្ធភាពទិញផលិតផលពីបរទេសបានបង្ខំចិត្តរស់ដោយខ្លួនឯងដោយផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសផ្សេងៗទាំងអស់ • សហរដ្ឋអាមេរិកនិងអឺរ៉ុបមានមនុស្សគ្មានការធ្វើចំនួនជាង៣០លាននាក់ជាហេតុធ្វើឱ្យមានចលាចលខាងនយោបាយនិងសង្គមដែលជាសម្ពាធបង្ខំរដ្ឋាភិបាលនានាឱ្យធ្វើអន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ច ចាប់ពីពេលនោះមក ។