វិមជ្ឍការ គឺជាការផ្ទេរអំណាច និងការទទួលខុសត្រូវលើមុខងារសារធារណៈពីរដ្ឋបាល កណ្តាលទៅអង្គភាពជំនាញរបស់ក្រសួងនៅអង្គភាពក្រោមបង្គាប់ និងរដ្ឋបាលមូលដ្ឋានដើម្បីធានាគុណភាព ប្រសិទ្ធិភាព នៃប្រព័ន្ធអភិបាលកិច្ច ការកើនឡើងនូវសិទ្ធិអំណាច និងសមត្ថភាពនៃកម្រិត ថ្នាក់ផ្សេងៗរបស់រដ្ឋបាលជាតិ ។ បង្ហាញពីការខុសគ្នារវាងវិមជ្ឍការ និងវិសហមជ្ឍការ ៖ វិមជ្ឍការ • គោលបំណងដើម្បីឲ្យប្រសើរឡើងនូវការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលក្រោមជាតិ • អង្គភាពអនុវត្ត គឺជានិតិបុគ្គលដាច់ដោយឡែក • មានតំណាងកើតចេញពីការបោះឆ្នោតផ្ទាល់តាមបែបប្រជាធិបតេយ្យ • ធ្វើជាតំណាងរបស់អ្នកបោះឆ្នោត • ទទួលខុសត្រូវផ្ទាល់ចំពោះអ្នកបោះឆ្នោត និងប្រយោលចំពោះរដ្ឋាភិបាល • តម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ • មានភាពជាម្ចាស់ក្នុងការអនុវត្តផែនការអភិវឌ្ឍ ...
vrean.com Latest Questions
បានជាប្រទេសនៅក្រោមរណបសហភាពសូវៀតបានប្រកាសជាប្រទេសរាជ្យពីព្រោះ ក្រោយពេលឡើងកាន់អំណាចលោក កូបាឆូវ បានប្រកាសថា លោក នឹង មិនអនុញ្ញាតឪ្យមានអន្តរាគមន៍ខាងវិស័យយោធាទៀតហើយ ។ សម្ដីនេះបានដាស់ស្មារតីដល់ប្រទេសដែលនៅក្រោមរណបសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២ ដែលមានគំនិតដើរតាមលទ្ធប្រជាធិបតេយ្យតាមបែបអឺរូបខាងលិចបានប្រកាសឯករាជ្យ ជាបន្តបន្ទាប់ប្រទេសទាំងនេះរួមមាន អាឡឺម៉ងខាងកើត ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលហ្គារី និងប៉ូឡូញ ។
ដើម្បីឪ្យសាមគ្កីរឹងមាំ ត្រូវប្រកាន់យកវិធីដូចខាងក្រោម ៖ • ការតស៊ូ និងការអត់ធ្មត់ • ការសន្តោស និងការស្មោះត្រង់ • ការមិនប្រកាន់ ឬមិនរើសអើង • ការមិនច្រណែននិន្ទាឈ្នានីស • ការស្មោះត្រង់ទៅវិញទៅមក • ការពិចារណារកហេតុតាមផ្លូវល្អ ។
កសិដ្ឋានរដ្ឋនៅសាធារណៈរដ្ឋប្រជាធិបតេយ្យងអាឡឺម៉ង ឬ អាឡឺម៉ងខាងកើត មាន៤៧១ ចែកចេញជា ៣៩០០ សហករណ៍បើគិតជាផ្ទៃដីកសិកម្មវិញស្មើនឹង ៥៩ % នៃផ្ទៃប្រទេសទាំងមូល ។
ការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌គឺ មានអត្ថន័យដូចតទៅ ៖ ក. ការបោះឆ្នោតដោយសេរីគឺ • គ្មានការបង្ខិតចង្ខំ • គ្មានការបំភិតបំភ័យ ឬគ្មានគំរាមកំហែង • សេរីភាពក្នុងការជ្រើសរើស ឬគូសសន្លឹកឆ្នោត • សេរីភាពចូលរួមគណបក្សនយោបាយ ខ. ការបោះឆ្នោតដោយត្រឹមត្រូវ គឺ • គ្មានក្លែងបន្លំសន្លឹកឆ្នោត • គ្មានការលួចប្តូរសន្លឹកឆ្នោត • គ្មានការលួចប្តូរហិបឆ្នោត • គ្មានការបន្លំឈ្មោះអ្នកបោះឆ្នោត • ការបោះឆ្នោតប្រព្រឹត្តទៅតាមការកំណត់ • ចំនួនសន្លឹកឆ្នោតដែលប្រើប្រាស់ត្រូវបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវជាមួយចំនួនអ្នកទៅបោះឆ្នោត គ. ការបោះឆ្នោតដោយយុត្តិធម៌គឺ ៖ • មានច្បាប់បោះឆ្នោតជាមូលដ្ឋានគ្រឹះ
បង្ហាញអំពីទីតាំងភូមិសាស្រ្តនៃប្រទេសក្រិច ដូចខាងក្រោម ៖ ក្រិចជាប្រទេសមួយនៅជាប់សមុទ្រមេឌីទែរ៉ាណេភាពខាងត្បូងនៃទ្វីបអឺរ៉ុបមានទំហំប្រមាណនិងពួកការីយាង ( Cariens ) ដែលជាបក្សសម្ព័ន្ធប្រកបអាជីវកម្មខាងនេសាទ និងប្រម៉ាញ់ ។ ឯរបរកសិកម្មពុំសូវមានការលូតលាស់ឡើយ ។ ...
តួនាទីរបស់អ្នកដឹកនាំមាន៤យ៉ាងគឺ • ធ្វើផែនការ • ចាត់តាំង • ដឹកនាំ • ត្រួតពិនិត្យ ។
ទាមទារឱ្យមានការបែងចែកអំណាចដាច់ដោយឡែកពីគ្នា ? ក្នុងប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យអំណាចសំខាន់ៗមាន ៣ ។ ការគ្រប់គ្រងរដ្ឋទាមទារឱ្យមានការបែងចែកអំណាចដាច់ពីគ្នា អំណាចទាំង ៣ នោះមានការបែងចែកដាច់ពីគ្នា គឺ ៖ o អំណាចនីតិបញ្ញត្តិ (រដ្ឋសភាព ព្រឹទ្ធសភា) ៖ មាននាទីតាក់តែងច្បាប់ និងអនុម័តច្បាប់ ។ o អំណាចនីតិប្រតិបត្តិ (រដ្ឋាភិបាល) ៖ មាននាទីជាអ្នកអនុវត្តច្បាប់និងក្រិត្យ ។ o អំណាចតុលាការ (អង្គចៅក្រម) ...
ចក្ខុវិស័យមុខងារសាធារណៈកម្ពុជាគឺជាចក្ខុវិស័យនៃស្ថាប័នយុទ្ធសាស្រ្ដ អចិន្រៃ្ដយ៍មួយដែលមានគោលដៅបំរើ ប្រជាពលរដ្ឋកាន់តែប្រសើឡើង ។
ដើម្បីប្រឆាំងនឹងពួកណាស៊ីអាឡឺម៉ង ប្រទេសប៉ូឡូញបានបង្កើតចលនាតស៊ូ ២ ក្រុម ៖ • ក្រុមទី១ មានកងទ័ពចំនួន ២០០០ ពាក់នាក់ ច្បាំងនៅសមរភូមិ ខាងលិច ដើម្បីគាំទ្រដល់រដ្ឋាភិបាលបណ្ដោះអាសន្ន ។ • ក្រុមទី២ មានកងទ័ពចំនួន ៤០០ ពាន់នាក់ ដែលរួមកំលាំង ជាមួយសហភាពសូវៀត ។