បណ្តាប្រទេសនៅអាមេរិកឡាទីនធ្លាប់ស្ថិតនៅក្រោមការត្រួត្រារបស់ សហរដ្ឋអាមេរិក ។ ក្រោយសង្គ្រាមលោកលើកទី២ ចលនារំដោះជាតិរបស់ប្រទេសទាំងនោះមាន ៖ • នៅឆ្នាំ១៩៥៩ ប្រទេសគុយបា បានទទួលឯករាជ្យពីអាណានិគមនិយម ។ • នៅនីការ៉ាគ័របានបង្កើតរណសិរ្សសង់ឌីណូ ដឹកនាំដោយលោកអូគូស្កូសង់ឌីណូ ។ ដោយមានមេដឹកនាំត្រឹមត្រូវ និងមានប្រជាជននីការ៉ាគ័រចូលរួមនៅឆ្នាំ១៩៥៩ បានធ្វើឲ្យបដិវត្តន៍ និងសំទុះកាន់តែខ្លាំងក្លា ។ នៅខែកក្កដា ១៩៧៩ បដិវត្តន៍បានផ្តួលរលំរបបផ្តាច់ការប្រតិកិរិយាសូម៉ូសា ដែលរណបសហរដ្ឋអាមេរិក ។ នៅថ្ងៃទី២០ ខែកក្កដា ...
vrean.com Latest Questions
ចាប់ពីចុងសតវត្សទី១៩ ដល់ពាក់កណ្តាល ស.វទី២០ ប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ដែលស្ថិតនៅក្រោមនីមអាណានិគមនិយមបារាំង មាន • កម្ពុជា ទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ ដោយព្រះរាជនូជីយកិច្ចទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ។ • វៀតណាម ទទួលឯករាជ្យនៅឆ្នាំ ១៩៥៤ ដោយសន្និសីទក្រុងសឺណែវ ។ • ឡាវ ទទួលឯករាជ្យនៅឆ្នាំ ១៩៥៤ ដោយសន្និសីទក្រុងសឺណែវ ។
ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៥ ។
គណៈកម្មការនៃក្រុមប្រឹក្សាសន្តិសុខមានសមាជិកអចិន្ត្រៃយ៏ចំនួន៥ គឺ បារាំង អង់ភ្លេស ចិន រូស៊ី និងសហរដ្ឋអាមេរិក ។ ចាប់តាំងពីប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិរហូតមកដល់សព្វថ្ងៃអង្គការនេះដោះស្រាយវិបត្តិកម្ពុជា ២លើក គឺ • ដោះស្រាយជម្លោះប្រាសាទព្រះវិហារ ឆ្នាំ ១៩៦២ ។ • ជួយប្រឹងប្រែងឲ្យមានការបោះឆ្នោតថ្ងៃទី២៣ ខែឩសភា ឆ្នាំ១៩៩៣ ដើម្បីនាំសន្តិភាពជូនប្រទេសកម្ពុជា ។
ប្រទេសកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៥ នៅពេលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិមានឈ្មោះ ដាក់ហាំម៉ាសូល ។
ប្រទេសឥណ្ឌាបានទទួលឯករាជ្យពីចក្រភពអង់ភ្លេសនៅឆ្នាំ ១៩៤៧ មេដឹកនាំចលនានេះគឺ លោកមហាត្មះ គន្ធី ។ ឯករាជ្យដ៏ពិសិដ្ឋនេះ មិនសមស្របតាមឆន្ទៈរបស់អ្នកដឹកនាំ និងប្រជារាស្ត្រឥណ្ឌាទាំងស្រុងទេ ពីព្រោះអង់ភ្លេសបានបន្សល់ទុកបញ្ហាធំមួយឲ្យឥណ្ឌា និងប៉ាគីស្ថានដោះស្រាយ គឺ “បញ្ហារដ្ឋកាស្មៀ” ។
កំណែទម្រង់ប៉េរេស្រ្តយកាជះឥទ្ធិពលយ៉ាងដូចម្តេចដល់សហភាពសូវៀត និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើតដូចជា ៖ • ២៨ មិថុនា ១៩៩១ អង្គការកូមេកុងត្រូវបានបញ្ចប់ • ០១ កក្កដា ១៩៩១ កតិកាសញ្ញាវ៉ាសូរីត្រូវបានរំសាយ • អតីតសហភាពសូវៀតបានបាត់ឈ្មោះពីឆាកអន្តរជាតិ • លទ្ធិផ្តាច់ការកុំមុយនីស្ត នឹងសេដ្ឋកិច្ចសហភាពសូវៀតត្រូវជំនួសដោយរបបដឹកនាំតាមបែបទីផ្សារសេរី ប៉ុន្តែដើម្បីកែទម្រង់សេដ្ឋកិច្ច គេត្រូវខ្ចីទុនវិនិយោគយ៉ាងច្រើនពីប្រទេសលោកខាងលិច • នៅឩបទ្វីបបាល់កង់ភាពតាបតឹងរវាងជនជាតិស៊ែប និងក្រូអាត ដែលតស៊ូដណ្តើមឯករាជ្យ នាំឲ្យសហព័ន្ធយូហ្គោស្លាវីរលំរលាយនៅឆ្នាំ ១៩៩២ ។ • ប្រទេសបីនៅមាត់សមុទ្របាល់ទិច ប្រកាសឯករាជ្យ ។
ចំពោះសមាជិកដែលមិនព្រមអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប មានវិធានការដូចជា ៖ ដាក់ទណ្ឌកម្មមិនប្រើកម្លាំង : • ធ្វើការពិភាក្សាតាមផ្លូវទូក • ដាក់ទណ្ឌកម្មសេដ្ឋកិច្ច (កាត់ផ្តាច់ទំនាក់ទំនងអន្តរជាតិ បិទផ្លូវគោក ឬផ្លូវអាកាស នាំឲ្យប្រទេសនោះមានវិបត្តិសេដ្ឋកិច្ច និងសង្គម ) ដាក់ទណ្ឌកម្មដោយប្រើកម្លាំង : • បញ្ជូនទ័ពមួកខៀវទៅហ៊ុមព័ន្ធ ដើម្បីគាបសង្កត់ឲ្យប្រទេសនោះទទួលលក្ខខ័ណ្ឌដែលក្រុមប្រឹក្សាបានដាក់ឲ្យអនុវត្តន៍តាម ។
នៅក្រោយសង្គ្រាមលោកលើកទី២ សាធារណរដ្ឋប្រជាមានិតចិន បានស្តារសេដ្ឋកិច្ចជាថ្មីឡើងវិញដោយពឹងផ្អែកលើវិស័យ ឩស្សាហកម្ម កសិកម្ម និង ពាណិជ្ជកម្ម ។
ចលនាតស៊ូទាមទារឯករាជ្យពីអាណានិគមនិយមអឺរ៉ុប របស់ប្រជាជននៅទ្វីបអាស៊ី និងទ្វីបអាព្រិចទទួលបានជោគជ័យនៅក្រោយសង្គ្រាមលោកលើកទី២ ដោយសារ ៖ • ប្រជាជនទាំងអស់មានមនសិការ និងមានរីរភាពជាពិសេសកម្មករ និងកសិករនៅោបណ្តាប្រទេសនៅទ្វីបអាស៊ី អាព្រិច និងអាមេរិកឡាទីនបានរួមដៃសាមគ្គីគ្នា ។ • ឥទ្ធិពល និងជំនួយឩបត្ថម្ភពីបណ្តាប្រទេសសង្គមនិយមនានា ពិសេសសហភាពសូវៀត • ការរីកចម្រើននៃលទិ្ធកុំមុយនីស្តនៅពិភពលោក • ការចុះខ្សោយ និងការជួបវិបត្តិសង្គម សេដ្ឋកិច្ច របស់ពួកអាណានិគមក្រោយសង្គ្រាមលោកលើកទី២ • ការសន្យារបស់ប្រទេសមហាអំណាចអាណានិគមនៅក្នុងសង្គ្រាមលោកលើកទី២ • ការជួយឩបត្ថម្ភគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក • មានមគ្គុទេសដឹកនាំចលនាជាតិនិយមត្រឹមត្រូវ និងសាមគ្គីភាពជាតិ និងអន្តរជាតិ ...