សារធាពុលបរិយាកាស បានបង្កឪ្យមានការ កខ្វក់អាកាស ភ្លៀងអាស៊ីត បំពុលរុក្ខជាតិ ជីវិតមនុស្ស និងសត្វនៅលើភពផែនដីទាំងមូល ។
vrean.com Latest Questions
បានជាគេពោលថា វប្បធម៌លូតលាស់ដោយសារការអប់រំបញ្ញាពីព្រោះ ៖ • បញ្ញាស្ថិតនៅត្រង់ខួរក្បាល ដែលក្លាយទៅជាទីបញ្ជាការគ្រប់គ្រង់សកម្មភាពរបស់មនុស្ស ។ • ការអប់រំ ការបណ្តុះបណ្តាលចំណេះដឹង បញ្ញានិងគុណធម៌ជាមូលដ្ឋានគ្រឹះនៃការលូតលាស់លើគ្រប់វិស័យ ។ • ការអប់រំបញ្ញាធ្វើឲ្យមនុស្សចេះគិត ត្រិះរិះពិចារណាវែកញែក វិភាគ ថ្លឹងថ្លែង ដើម្បីឈានទៅរកគំនិតច្នៃប្រឌិតប្រកបដោយវិចារណញាណ ។
ដើម្បីឱ្យមង្គលទាំង៣៨ប្រការមានប្រយោជន៍ដល់សហគមន៍ យើងត្រូវ៖ • រួមគ្នាផ្សព្វផ្សាយដល់សហគមន៍ • និយាយពីគុណសម្បត្តិឱ្យពួកគេបានយល់ • ត្រូវប្រត្តិបត្តិឱ្យបានខ្ជាប់ខ្ជួន • ចងក្រងជាឯកសារទុកសម្រាប់ជំនាន់ក្រោយៗ។
រៀបរាប់អំពីបំណាក់ស្រុកនិងពំនើងផ្នត់ ៖ • បំនាក់ស្រុកគឺជាបំនាក់នៃសំបកផែនដី សងខាងបំនាក់នេះជាផ្ទៃដីដែលនៅជាប់គ្នាពីមុនស្រាប់តែម្ខាងផុសឡើងម្ខាងស្រុតចុះក្រោមមណ្តាលឲ្យកើតកម្ពស់ធៀបនៅលើសណ្ធានដី ហៅថាមុខចំណោត។បំណាក់ស្រុក បង្កើតឲ្យមានសណ្ធានដីរាងគម្លាំងឬជាជ្រុងហើយមានកម្ពស់ធៀប ពីកន្លែងមួយទៅទៅកន្លែងមួយទៀត។ • ពំនើងផ្នត់កម្លាំងធ្វើឲ្យផ្ទាំងសិលាដែលជាសំបកផែនដីកោងតែមិនអាចបាក់បាន។
នៅក្នុងអង្កការសហប្រជាជាតិ មានប្រើភាសាជាផ្លូវការចំនួន៦គឺភាសាអង់គ្លេសបារាំង អេស្ប៉ាញ អារ៉ាប់ រុស្សី ចិន ។
ចិត្តញាណ គឺជាសញ្ជេតនានៃចិត្តដែលវិនិច្ឆ័យតាមតថភាព ពោលគឺជាអ្នកប្រាប់យើងនូវអ្វីៗដែលជាការពិតជាក់ស្តែងនៅក្នុងសញ្ចេតនានិងអំពើរបស់យើង និងអ្នកដទៃ។ ចិត្តញាណគ្រាន់តែឱ្យយើងដឹង។
សមាហរណ៍កម្មអាស៊ានគឺជាការបើកចំហរនៃសេដ្ឋកិច្ចមួយសម្រាប់បណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់។ ហើយប្រជាជនអាស៊ានធ្វើដំណើរទៅបន្ដការសិក្សា ឬធ្វើជំនួញបានយ៉ាងងាយស្រួលនៅក្នុងបណ្ដាប្រទេសអាស៊ានទាំងអស់។ ហើយមានលំហូរដោយសេរីចំនួន០៥ គឺមាន ៖ • លំហូរទំនិញដោយសេរី • លំហូរសេវាកម្មដោយសេរី • លំហូរកំលាំងពលកម្មដោយសេរី • លំហូរវិនិយោគទុនដោយសេរី • លំហូរមូលធនដោយសេរី។
យើងប្រជារាខ្មែរ ដែលធ្លាប់មានអារ្យធម៍ឩត្តុង្គឩត្តមប្រទេសជាតិស្តុកស្កម្កធំទូលាយថ្កុំថ្កើងរុងរឿងកិត្យានុភាពខ្ពង់ខ្ពស់ភឺ្លចែងចាំងដូចពេជ្រពណ្ណរាយ។ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោមអន់ថយមហាសោកស្តាយ។ បានភា្ញក់រលឹកក្រោកឈរឡើង ចងបាច់ឆន្ទះមោះមុត ប្តូរផ្តាច់ រូបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លានិងអារ្យធម៏អង្គដ៏បវរ កសាងប្រទេសជាតិឲ្យទៅជា”កោះសន្តិភាព”ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្សគោរពច្បាប់ ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិ ឲ្យបានឈានឡើងរីកចំរើនលូតលាស់ សម្បូររុងរឿងជានិច្ច។
អាឡឺម៉ងទាំង ២ គឺខាងលិចនិងខាងកើតបានប្រឈមមុខដាក់គ្នាខ្លាំងនៅឆ្នាំ ១៩៥០ គឺដោយសារតែមហាអំណាចលោកខាងលិចបានចាប់ផ្តើមបំពាក់អាវុធដល់កងទ័ពអាឡឺម៉ង់ និងការបញ្ចូលប្រទេសនេះជាសមាជិកទី ១៥ នៃអង្គការអូតង់ ឬ ណាតូ នៅឆ្នាំ ១៩៥៥ ។