សភានៅក្នុងរបបសាធារណរដ្ឋទី៤មានអំណាចជ្រើសរើសនាយករដ្ឋមន្រ្ដីដែលមានអាណត្ដិ ៥ឆ្នាំ និងត្រួតពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដោយសភា ហើយសភាអាចដកហូតតំណែងគ្រប់ពេលវេលា បើសិនជាមានកំហុសឆ្គង ។ ដូច្នេះរបប នេះប្រគល់អំណាចធំធេងដល់សភាក្នុងការកំណត់អំណាចនីតិប្រតិបត្ដិ ចំណែកឯប្រធានាធិបតិវិញ ក៏ជ្រើសតាំងដោយសភាដែរសម្រាប់អាណត្ដិ ៧ឆ្នាំ ។
vrean.com Latest Questions
ក្រៅពីសាសនាដែលប្រជាជនអ៊ីតាលីគោរព មានសាសនាមួយចំនួនទៀត ដែលប្រជាជនគោរព និងមានជំនឿដូចជា គ្រឹស្ដសាសនានិកាយប្រូតេស្ដង់ ឥស្លាម និងជ្វីស…។
បានជាសហភាពសូវៀតបាក្លាយជាទីផ្សារដ៏ធំរបស់អឺរ៉ុបខាងលិច ពីព្រោះសហភាពសូវៀត បានជួយនឹងវិបត្តិកសិកម្មយ៉ាងធ្ងន់ ពោលគឺ ផលិតផលមិនឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដូចជា ស្រូវសាឡឺ ទឹកដោះសាច់ បន្លែ និងផ្លែឈើ ។
ការទុកដាក់សំណល់រឹង និងរាវនៅកម្ពុជាសព្វថ្ងៃ៖ • មិនទាន់មានកន្លែងទុកដាក់កាកសំណល់ • ខ្វះខាតបច្ចេកទេសគ្រប់គ្រងកាកសំណល់ • មិនបានធ្វើប្រព្រឹត្តកម្មទឹកសំអុយ មុនបង្ហូរចូលទន្លេ ស្ទឹង បឹង។
សីលញាណ គឺជាសញ្ចេតនានៃចិត្តដែលវិនិច្ឆ័យលើតម្លៃនៃសញ្ចេតនានិងអំពើរបស់យើង និងអ្នកដទៃហើយថែមទាំងជាអ្នកណែនាំយើងឱ្យធ្វើអ្វីៗដែលគួរធ្វើ។ សីលញាណធ្វើឱ្យយើងដឹងនិងជំរុញឱ្យយើងស្រលាញ់និងប្រតិបត្តិអំពើល្អ។
ទំនាក់ទំនងសេដ្ឋកិច្ចគឺជាដំណើរនៃការទាក់ទងសេដ្ឋកិច្ចជាតិជាមួយសេដ្ឋកិច្ចអន្តរជាតិជាពិសេសជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ ប្រទេសនានាលើពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀត។
បានជាបារាំងការពារកម្ពុជាឆ្នាំ ១៨៦៣ មានចរិតលក្ខណៈជាការជាក់ក្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំង ព្រោះ ៖ • បារាំងការពារផលប្រយោជន៍ឪ្យកម្ពុជា ដូចជាការពារប្រទេសកម្ពុជាពីការឈ្លានពានរបស់សៀមនិងយួន • ការពារស្ដេចខ្មែរ និងគ្រឿងសម្រាប់សោយរាជ្យ • បារាំងមានសិទ្ធិរកស៊ីលើទឹកដីខ្មែរ រីឯខ្មែរមានសិទ្ធិរកស៊ីលើទឹកដីសាំងស៊ីនរបស់បារាំង • ស្ដេចខ្មែរមានសិទ្ធិប្រើអំណាចនិងថរិកាក្នុងការចំណាយទូទៅ • មន្ដ្រីខ្មែរមានសិទ្ធិកាន់កាប់រដ្ឋបាលរាជធានីខេត្តក្រុង • ប្រជារាស្រ្ដខ្មែរមិនបង់ពន្ធសព្វសារពើឡើយ • សន្ធិសញ្ញាថ្ងៃទី១១ ខែ សីហា ឆ្នាំ ១៨៦៣ បារាំង កម្ពុជា ជាសន្ធិសញ្ញាសមភាព ។
វឌ្ឍនភាព តាមបែបសហរដ្ឋអាមេរិកមានឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន ដូចជា៖ ក. ឥទ្ធិពលវិជ្ជមាន ៖ • ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន • ប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នាៗ • ជីវភាពប្រជាជនមានភាពធូរធារ • ការរស់នៅប្រកបដោយផាសុកភាព • មានសម្ភារៈប្រើប្រាស់ទំនើបៗ • វិទ្យាសាស្រ្តមានភាពជឿនលឿន • មានសេវាកម្មល្អ • អាចធ្វើឱ្យគេពង្រីកឥទ្ធិពលទៅលើប្រទេសដទៃទៀត ។ ខ. ផលអវិជ្ជមាន • ប្រជាជនឥតការងារធ្វើ • មានគំលាតរស់នៅរវាងប្រជាជនអ្នកមាន និងប្រជាជនក្រដែលរស់នៅដោយស៊ីឈ្នួលគេ • សហគ្រាសតូចតាចមិនអាចឈរជើងបានព្រោះសហគ្រាសធំៗលេបត្របាក់ • ការរីកចម្រើននាំឱ្យសហរដ្ឋអាមេរិកវាទទីលើប្រទេសដទៃ • នាំឱ្យមានកំណើនប្រជាជនយ៉ាងឆាប់រហ័សមានការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមជាច្រើនទៀត ។
លោកស៊ូកាណូបានបង្កើតគណបក្សជាតិនិយមឥណ្ឌូនេស៊ីនៅឆ្នាំ ១៩២៧ ។