vrean.com Latest Questions
យុត្តិធម៌អាចចែកចេញជា ៣សណ្ឋានគឺ ៖ • យុត្តិធម៌ក្នុងការប្តូរ: គឺភាពត្រឹមត្រូវឥតល្អៀងក្នុងការប្តូរ ។ គេអាចពោលថា ការប្តូរមានយុត្តិធម៌បានកាលណាអ្នកប្តូរយករបស់ពីរដេលមានតម្លសស្មើរគ្នាមកដូរ គឺយុត្តធម៌ស្ថិតនៅលើសមមូលនសតម្លៃវត្ថុដែលប្តូរនោះឯង ។ • យុត្តិធម៌ក្នុងការចែកៈ គឺយុត្តិធម៌ដែលមនុស្សទាំងឡាយទទួលស្គាល់ថា ត្រឹមត្រូវនៅពេលដេលខ្លួនបានទទួលរង្វាន់ជាថ្នូរនៃកម្លាំងស្នាដៃ និងតម្រូវការរបស់ខ្លួន ។ វាគឺជាចំណែក ដែលគេបានទទួលអំពីស្នាដៃ មនុស្សយុត្តិធម៌ឬពីច្បាប់នៃសង្គមរបស់ខ្លួន ។ • យុត្តិធម៌ក្នុងការបង្រា្កបៈ គឺជាយុត្តិធម៌ដេលមានសណ្ឋានជាសមភាពសមាមាត្រ ។ ជាការបង្រ្កាបមួយបែបដេលចាប់អ្នកដែលមានពិរុទ្ធឲ្យទទួលកំហុស ឬសង់ជំងឺចិត្តនៃជនរង់គ្រោះឲ្យស្មើទម្ងន់នៃកំហូចខាត ។
ប្រៀបធៀបការធ្វើជំរឿន និងការចុះឈ្មោះបោះឆ្នោត ៖ ក. លក្ខណៈខុស ការធ្វើជំរឿន • រយៈពេល ១០ឆ្នាំម្ដង • សមត្ថភាព ជាសមត្ថភាពក្រសួងផែនការ • វត្ថុបំណង បំរើការងារសិ្ថតិផែនការប្រមូលទិន្នន័យ • សកម្មភាព + ធ្វើនៅតាមមូលដ្ឋានទូទាំងប្រទេសចំពោះពលររដ្ឋទូទៅគ្រប់វ័យគ្រប់ភេទ + មន្រ្ដីជំរឿនអាចជួបជាមួយមេគ្រួសារឬ តំណាងគ្រួសារ ដើម្បីស្រង់ព័ត៌មាន • ទីកន្លែង មន្ដ្រីជំរឿនចុះផ្ទាល់តាមលំនៅស្ថានប្រជាជន • ព័ត៌មាន សាកសួរព័ត៌មានលំអិតតាំងពីកំរិតវប្បធម៌ស្ថានភាពអាពាហ៍ពិពាហ៍… ការចុះឈ្មោះបោះឆ្នោត • ៥ឆ្នាំម្ដង ...
ធាតុផ្សំនៃវប្បធម៌មានដូចខាងក្រោម ៖ • និមិត្តសញ្ញា ជាអ្វីមួយដែលជានិមិត្តរូបដែលតំណាងឪ្យអ្វីផ្សេងទៀតជាច្រើន ។ • ភាសា ជាមធ្យោបាយដែលធ្វើឪ្យមនុស្សយើងអាចផ្ទេរ និងបង្កើតបាននូវនិមិត្តសញ្ញាណីជំនាន់មួយទៅជំនាន់មួយទៀត ហើយភាសាក៏ធ្វើឪ្យមនុស្សមានការផ្លាស់ប្ដូរទស្សនៈ គំនិត ការព្រួយបារម្ភ បំណងប្រាថ្នា និងបទេពិសោធន៍ជាមួយគ្នា ។ • តម្លៃ ជាស្ដង់ដាទាំងឡាយណា ដែលក្រុមឬ សង្គមមួយកំណត់ពីអ្វីមួយដែលសង្គមមួយចាត់ទុកថាសមរម្យ និងល្អ ។ • បទដ្ឋាន ជាវិធានដែលរួមចំណែកក្នុងការដាក់កំរិតចំពោះឥរិយាបថរបស់បុគ្គលឪ្យអនុវត្តតាមខ្នាតគំរូសង្គមអំពីអ្វីដែលសង្គមអាចយកបានឬមិនបាន ហើយបទដ្ឋានបង្កើតឡើងដើម្បីការពារសណ្ដាប់ធ្នាប់សង្គមទាំងមូលឪ្យមានសន្ដិសុខ ។ • Sanctions ...