សិទ្ធិជាមូលដ្ឋាន៤ប្រការរបស់ជនជាតិភាគតិចមាន ៖ • ជនជាតិភាគតិចមានសិទ្ធិត្រូវបានការពារដោយច្បាប់ និងវិធានការសង្គម ដើម្បីទទួលបាននូវសេចក្តីត្រូវការចាំបាច់សម្រាប់រស់នៅក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស ។ • ជនជាតិភាគតិចមានសិទ្ធិស្មើគ្នា ស្របច្បាប់ក្នុងដំណើរការនយោបាយសេដ្ឋកិច្ចនិងវប្បធម៌ ។ ជនជាតិភាគតិចមានសិទ្ធិស្មើគ្នាស្របច្បាប់ក្នុងដំណើរការនយោបាយសេដ្ឋកិច្ច និងវប្បធម៌ ។ • ស្រ្តីជនជាតិ មានសិទ្ធិទទួលបាននូវកិច្ចការពារទប់ទល់នឹងអំពើហិង្សា និងការរំលោភបំពានខាងផ្លូវភេទ ។ • ជនជាតិភាគតិច មានសិទ្ធិមានតំណាងក្នុងការធ្វើសេចក្តីសម្រេចនិងចូលរួមក្នុងនយោបាយជាតិ ។
vrean.com Latest Questions
បានជាគេត្រូវយកចិត្តទុកដាក់ចំពោះជនជាតិខ្មែរលើព្រោះ ដោយហេតុថា ជនជាតិភាគតិចក៏ជាមនុស្សដូចជនជាតិភាគច្រើនដែរ ។ ដោយអ្នកទាំងនោះសុទ្ធតែមានទេពកោសល្យ ចំណេះដឹងដោយឡែកៗ ដែលមានប្រយោជន៍ដល់សង្គម ហើយពួកគេចង់ឱ្យសង្គមយកចិត្តទុកដាក់ជួយអភិវឌ្ឍន៍តំបន់របស់ពួកគេ ។ ដូចនេះសង្គមត្រូវតែជួយអភិវឌ្ឍន៍តំបន់ដែលជនជាតិទាំងនោះរស់នៅជាចាំបាច់ បើពុំដូច្នេះទេ ជនជាតិទាំងនោះនៅតែរស់នៅសម្របទៅនឹងធម្មជាតិ ។
ក. ទំនៀមទម្លាប់ប្រពៃណីល្អរបស់ជនជាតិភាគតិចគឺ ៖ • ការគោរពចាស់ទុំ “ចាស់ស្រុក” គោរពដូនតាជំនាន់មុខ • មានសាមគ្គីភាពរវាងគ្នា និងគ្នា • មានពិធីអាពាហ៍ពិពាហ៍ត្រឹមត្រូវដែលបន្សល់ទុកពីដូនតា • ភាពស្មោះត្រង់ចំពោះសមាជិកក្រុមនីមួយៗ • សិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ • មិនចេះនិយាយកុហក់ ឬលួច (ពួកស្អូច) • គ្មានការផិតក្បត់ ។ អាស្រ័យដោយទំនៀមទម្លាក់នេះហើយបានជាពួកគេមានសាមគ្គីភាពទូលាយ មិនចេះឈ្លោះទាស់ទែងគ្នា និងចេះជួយគ្នា ។ ខ. ទំនៀមទម្លាក់ប្រពៃណីដែលអន់ថយ • កសិកម្មព្រៃដុត • មានជំនឿលើអារក្សអ្នកតា • គ្មានសាសនាធំៗ
ខ្មែរលើ គឺជាអ្នកជំនាន់ក្រោយនៃពួកកុលសម្ព័ន្ធជនជាតិដើមឬពួកម្ចាស់ស្រុក ។ ពួកគេរស់នៅយ៉ាងលំបាកលំបិនតាមបែបធម្មជាតិសុទ្ធសាធ ពោលគឺ រស់នៅឆ្ងាយពីអរិយធម៌សម័យថ្មី ។
ដែលហៅថាជាតិសាសន៍និយម គឺជាគំនិតរបស់មនុស្សមួយពួកដែលយល់ថាជាតិសាសន៍របស់ខ្លួនមានតម្លៃថ្លៃថ្នូរ និងខ្ពង់ខ្ពស់ជាងជាតិសាសន៍ដទៃ ។ឧទាហរណរបបអាប៉ាថេតនៅប្រទេសអាព្រិចខាងត្បូងលើកតំកើងតែជនជាតិស្បែកសបន្ទាបបន្ថោកបំបិទសិទ្ធិសេរីភាពជនជាតិស្បែកខ្មៅ ។
ក. មុខនាទីរបស់ចាស់ស្រុក រួមមាន ៖ • ចាត់ចែងពិធីធ្វើបុណ្យសាសនា ពិធីការនៅក្នុងវាលស្រែ ការបន់ស្រន់ដល់បុព្វបុរស ឬពិធីបួងសួងសុំសេចក្តីសុខដល់សមាជិកគ្រួសារទាំងអស់ ។ • ជាមេដឹកនាំចាត់ចែងដំណើរការនៃពិធី ដែលបានរៀបរាប់ខាងលើ • ជាអ្នកសម្របសម្រួលជម្លោះរវាងគ្រួសារនានា • ជាអ្នកក្រើនរំលឹកឱ្យគ្រួសារទាំងអស់បំពេញនាទីចំពោះដូនតា • ជាអ្នកថែរក្សាប្រវត្តិរបស់គ្រួសារ ។ ខ. ប្រសិនបើគ្មានចាស់ស្រុកទេនោះ ជនជាតិភាគតិច និងអាចកើតមានបញ្ហាមួយចំនួនដូចតទៅ ៖ • អាចបាត់បង់ប្រពៃណី ទំនៀមទម្លាប់ ភាសា ដែលជាមូលហេតុធ្វើឱ្យកូនចៅជំនាន់ក្រោយមិនអាចដឹង និងស្គាល់ប្រវត្តិក្រុមរបស់ពួកគេ
និយោជកអាចឱ្យកុមារម្នាក់ដែលអាយុ១៥ឆ្នាំធ្វើការងារនៅក្នុងសិប្បកម្មរោងឬចក្ររបស់ខ្លួននូវការងារណាដែលមិនប៉ះពាល់ដល់សុខភាព និងការសិក្សាឡើយ ។
ការបោះបង់គ្រួសារមិនព្រមបង់អាហារកិច្ចតាមសាលាក្រមតុលាការការប៉ះពាល់ដល់ការថែរក្សាអនីតិជនការបោះបង់អនីតិជនការប៉ះពាល់ដល់បុគ្គលភាពការបង្អត់ការថែទាំឬអាហារដល់អនីតិជនអំពើអាសអាភាសប្រព្រឹត្តលើអនីតិជនការមិនបញ្ជូនកូនឱ្យទៅសាលារៀនការជម្រុញឱ្យអនីតិជនប្រើគ្រឿងញៀនដឹកជញ្ជូនថែរក្សាគ្រឿងញៀនការឱ្យប្រើប្រាស់ជាប្រចាំនិងយ៉ាងច្រើននូវគ្រឿងស្រវឹងការជម្រុញឱ្យដើរសុំទានការឱ្យប្រព្រឹត្តបទឩក្រិដ្ឋឬមជ្ឈិមការចុះអាពាហ៍ពិពាហ៍ទី២មុនរំលាយអាពាហ៍ពិពាហ៍ទី១ការប៉ះពាល់ផ្លូវភេទរវាងសាច់លោហិត៣កម្រិតត្រូវមានទោសមជ្ឈិមនៃក្រមព្រហ្មទណ្ឌ ។ ការប៉ះពាល់ផ្លូវភេទដោយបុព្វញាតិ មានទោសឩក្រិដ្ឋ ។
អ្នកត្រូវនិយាយប្រាក់គេពីទោសនៃការប្រើប្រាស់ថ្នាំញៀននិងប្រាប់គេថាការប្រើប្រាស់គ្រឿងញៀនគឺខុសច្បាប់ហើយអាចជាគឺខុសច្បាប់ហើយអាចជាប់ពន្ធនគារពី១ខែទៅ១ឆ្នាំបើរំលោភសេពសន្ថវៈវិញនឹងត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅ១៥ ឆ្នាំ ។
សំបុត្រអាពាហ៍ពិពាហ៍មានប្រយោជន៍ជាអាទិ៍គឺ • បានទទួលសិទ្ធិប្រពន្ធមានខាន់ស្លាពេញច្បាប់មិនអាចលែងលះគ្នាតាមទំនើងចិត្តដូចអនីតិសង្វាសឡើយ • ប្តីប្រពន្ធមានសិទ្ធិជ្រើសដោយសេរីនូវវិជ្ជាជីវៈសកម្មភាព នយោបាយ វប្បធម៌ និងសង្គម • ធ្វើប្លង់កម្មសិទ្ធិទ្រព្យសម្បត្តិរួម • ប្តីប្រពន្ធមានសិទ្ធិស្មើគ្នាលើទ្រព្យសម្បត្តិរូម • មានសិទ្ធិទទួលបានអត្តាធិនភាព ចំពោះគូស្វាមីអនីតិជន • មានសិទ្ធិទទួលអាហារកិច្ចនៅពេលលែងលះ ។