ដើម្បីកាត់បន្ថយអតិផរណាពីឆ្នាំ ១៩៧៩ ដល់ ១៩៨៤ រដ្ឋភិបាលលោកស្រីម៉ាការេថាត់ឆឺបានអនុវត្តដូចជា៖ កាត់បន្ថយចំណាយលើមុខងារសាធារណដូចជា ក្រសួងអប់រំបន្ថយ ៦% ក្រសួងបរិស្ថានបន្ថយ ៩% ក្រសួងអភិវឌ្ឍបន្ថយ ៤៥%។ ប៉ុន្ដែ ៣០% លើកម្លាំងសណ្ដាប់ធ្នាប់ និង ២១% សម្រាប់សេវាសុខភាព។
vrean.com Latest Questions
នៅដើមឆ្នាំ ១៩២០ សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងនេះបណ្ដាលមកពីមូលហេតុ ៖ • ក្រោយសង្រ្គាមលលោកលើកទី ២ ប្រទេសអឺរ៉ុបមួយចំនួនបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន ១០ ពាន់លានដុល្លារ ។ • ទំនិញសហរដ្ឋអាមេរិកបានហូរចូលទៅក្នុងទ្វីបអឺរ៉ុបក្នុងមួយឆ្នាំៗ មានចំនួន ៧ ពាន់លានដុល្លារ ។
នៅក្នុងរជ្ជកាលព្រះអង្គឌួងខេត្តខ្មែរមានទាំងអស់ចំនួន ៤០ បែងចែកជាពីរប្រភេទ គឺតូចនិងធំ ដែលខេត្តធំគ្រប់គ្រងដោយចៅហ្វាស្រុក (ខេត្ត) ដែលជ្រើសតាំងដោយព្រះរាជា ចំណែកខេត្តតូចគ្រប់គ្រងដោយចៅមឿង ជ្រើសតាំងដោយចៅហ្វាយស្រុក ។ ប៉ុន្តែស្រុកខ្លះមានទឹកដីធំពេកនាំឱ្យពិបាកក្នុងការគ្រប់គ្រង ទើបព្រះរាជាទ្រង់ត្រាស់បង្គាប់ឱ្យបែងចែកប្រទេសជា ៥២ ស្រុកវិញ ដែលមានទំហំប្រហាក់ប្រហែលគ្នា ហើយចាប់ពីពេលនោះមកងារចៅមឿងត្រូវចោលល្បែងប្រើ ។
នៅប្រទេសអ៉ីតាលីក្រោយពីបញ្ចប់ការសិក្សានៅមធ្យមសិក្សា សិស្សត្រូវតែបន្តការសិក្សានៅសាលា មុខរបរដែលភាគច្រើនចាប់យកជំនាញបច្ចេកទេស ។
ក្រោយសង្រ្គាមលោកលើកទី២ សហភាពសូវៀតបានផ្ដើមកសាងប្រទេសដោយពឹងផ្អែកលើការកសាងផែនការសេដ្ឋកិច្ច ដោយបានអនុវត្តផែនការ ៥ ឆ្នាំ លើកទី ៤ និងទី ៥ ដើម្បីស្ដារភាព យឺតយ៉ាវនៅក្នុងសង្រ្គាមដែលមានការលុកលុយពីអាឡឺម៉ង់ ។
ពួកភេវរកម្មអន្តរជាតិគឺសំដៅពួកឧក្រិដ្ឋជនដែលធ្វើសកម្មភាពដោយគ្មាន ព្រំដែន ។
លោកស្រីម៉ាការេត ថាច់ឆឺ ជាប់ឆ្នោតជានាយករដ្ឋមន្ដ្រីអង់គ្លេសពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៩០។ គាត់បានដោះស្រាយបញ្ហាដូចជា៖ • វិបត្តិប្រេងទៀតថ្លៃ • ធ្វើឪ្យមានការគាំទ្រពីគណបក្សប្រឆាំង • វិបត្តិសេដ្ឋកិច្ច • អតិថរណា។
ប្រទេសកម្ពុជាត្រូវបានបែងចែកជាភូមិសាស្រ្ដរដ្ឋបាល គឹភូមិភាគ តំបន់ ស្រុក ឃុំ និងសហករណ៍។
ដើម្បីកាត់បន្ថយឪនភាពជញ្ជីងពាណិជ្ជកម្ម ហើយជម្រុញលំនាំចេញឲ្យបានច្រើនយើងត្រូវ ៖ • ពង្រីកផលិតកម្មក្នុងស្រុកទាំងកសិកម្ម ឧស្សាហកម្មព្រមទាំងផលិតផលដែរ • កាត់បន្ថយលំនាំចូល សម្ភាៈប្រណិតៗគ្រឿងឧបភោគមិនចាំបាច់ • រកទីផ្សារក្នុងនិងក្រៅប្រទេស ។
កសិដ្ឋានរដ្ឋនៅសាធារណៈរដ្ឋប្រជាធិបតេយ្យងអាឡឺម៉ង ឬ អាឡឺម៉ងខាងកើត មាន៤៧១ ចែកចេញជា ៣៩០០ សហករណ៍បើគិតជាផ្ទៃដីកសិកម្មវិញស្មើនឹង ៥៩ % នៃផ្ទៃប្រទេសទាំងមូល ។