វិបត្តិអ៊ុលស្អ័រ ជាវិបត្តិធ្ងន់ធ្ងរសម្រាប់ប្រទេសអង់គ្លេស ហើយអង់គ្លេសដោះស្រាយបញ្ហានេះដោយរដ្ឋាភិបាលអង់គ្លេសបានបើកកិច្ចចរចាជាមួយចលនាកងទ័ពសាធារណៈរដ្ឋអៀរឡង់ដើម្បីបញ្ចាប់ជម្លោះនៅទីក្រុងបែលហ្វាស នៅឆ្នាំ១៩៩៨។ វិបត្តិនេះបញ្ចប់ដោយអង់គ្លេសបានបង្កើតរដ្ឋាភិបាលមួយដែលមានសមាជិកពីនិកាយទាំងពីរួមគ្នាគឺ កាតូលិក និងប្រូតេស្តង់ ទើបវិបត្តិបង្ហូរឈាមនេះបានចុះខ្សោយ ។
vrean.com Latest Questions
ប្រធានាធិបតីមានតួនាទីដូចជា : • ជាមេបញ្ជាការកងទ័ងជាតិ • មានសិទ្ធិផ្តើមច្បាប់អ្វីមួយ • មានអនុប្រធានមួយរូប ដើម្បីធ្វើការជំនួសប្រធាធិបតីនៅពេលប្រធានាធិបតីមានជំងឺ ឬទទួលមរណៈភាព ឬត្រូវ ដកហូតពីតំណែង ។
គណបក្សនយោបាយនៅUSAមានចំនួន២គឺ៖ • គណបក្សសាធារណៈរដ្ឋ : ប្រមូលផ្តុំដោយពួកពាណិជ្ជករធំៗ និងពួកម្ចាស់កសិដ្ឋាននៅប៉ែកខាងលិចប្រទេស។ • គណបក្សប្រជាធិបតេយ្យ : ប្រមូលផ្តុំដោយពួកបញ្ញាវន្ត និយោជិត និងជនជាតិភាគតិចនៅតាមទីក្រុងធំ មានជនជាតិអៀរឡង់ អ៊ីតាលី និងពូកស្បែកខ្មៅ ។
បានជាមានវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩២៩ព្រោះ :ដោយសារប្រធានាធិបតីដែលបន្តវេនពីលោកវិលសិនបាននាំគ្នាកសាងសេដ្ឋកិច្ចតាមទ្រឹស្តីដើម “ ទុកឲ្យគេធ្វើ” បណ្តាលឲ្យផលិតផលកើនច្រើនហួសហេតុពេក នៅពេលដែលតម្រូវការទីផ្សាររួមតូច ។ការអនុវត្តទ្រឹស្តីនេះនាំឲ្យមានបរិមាណទំនិញកើនឡើងមិនធ្លាក់មានពីមុនមក ។
ផែនការញូឌៀលជាផែនការដែលរៀបចំឡើងដើម្បីព្យាបាលវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩ មានន័យថាការជួយសង្គ្រោះសេដ្ឋកិច្ចជាបន្ទាន់តាមកំណែទម្រង់របស់រដ្ឋាភិបាល ។ ផែនការនេះត្រូវបានបង្កើតឡើងដោយសារលោកប្រធានាធិបតីអាមេរិកឈ្មោះ ហ្វ្រង់គ្លីនរូស្វែល ។
បានជាសេដ្ឋកិច្ចអាមេរិករីកចម្រើនខ្លាំងនៅក្រោយសង្គ្រាមលោកលើកទី១ព្រោះ៖ • ប្រទេសនៅអឺរ៉ុបត្រូវស្តារសេដ្ឋកិច្ចខ្លួនឡើងវិញដែលខូតខាតដោយសារសង្គ្រាម ហើយពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ កម្ចីពីសហរដ្ឋអាមេរិក ។ • សហរដ្ឋអាមេរិកបានគេចផុតពីការខ្ទេចខ្ទាំសេដ្ឋកិច្ចដោយសារសង្គ្រាម ។ • នៅដើមឆ្នាំ១៩២០ ប្រទេសនៅអឺរ៉ុបបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន១០ពាន់លានដុល្លារ ។ • ទំនិញអាមេរិកបានហូរចូលទៅក្នុងទ្វីបអឺរ៉ុបគិតជាទឹកប្រាក់៧ពាន់លានដុល្លារក្នុង១ឆ្នាំ។ • ប្រជាជនអាមេរិកប្រឹងប្រែងពង្រឹកវិស័យកសិកម្ម ដើម្បីបំពេញសេចក្តីត្រូវការក្រៅប្រទេស។ • រោងចក្រឩស្សាហកម្មខិតខំផលិតឲ្យទាន់តម្រូវការទីផ្សារដូចជារថយន្តវិទ្យុនិងមុនទំនិញផ្សេងៗ ជាច្រើនទៀត។
ព្រំដែនថ្មី គឺជានយោបាយស្រោចស្រង់ប្រទេសប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចនរកណ្ណីឌី។ មានទិសដៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ប្រឆាំងនឹងការប្រកាន់ពូជសាសន៏ និងការយឺតយ៉ាងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យាដែលជាវិបត្តិពីប្រធានាធិបតីអាណត្តិមុន។
ចំណុចសំខាន់នៃសង្គ្រាម ផ្តើមចេញពីបញ្ហា អាឡឺម៉ង់នៅពេលដែលប្រទេសនេះក្លាយជាទីប្រសព្វមុននៃមនោគមន៏វិជ្ជាទាំងពីរក្រោយសង្គ្រាមលោកលើក។
សង្គ្រាមត្រជាក់ គឺជាការប្រណាំប្រជែងខាងការអភិវឌ្ឍន៏គ្រឿងសព្វាវុធនិងបច្ចេកវិទ្យាខាងប្លុកកុំមុយនីស្ត និងប្លុកសេរី ពោលគឺការកាច់បំបាក់គ្នារវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ។
ក្រោយសង្គ្រាមត្រជាក់ ប្រទេសនៅអឺរ៉ុបខាងកើតមានការប្រែប្រួលដូចជា៖ • អង្គការកូមេកុងត្រូវបញ្ចប់នៅខែមិថុនាឆ្នាំ១៩៩១ • កតិកាសញ្ញាវ៉ាសូរីត្រូវរំសាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩១ • លែងទទួលបានជំនួសពីសហភាពសូវៀត • របបដឹកនាំតាមបែបរបបសេដ្ឋកិច្ចទីផ្សារសេរីបានចូលមកជំនួសលទ្ធិផ្តាច់ការកុំមុយនីស្ត និងរបបសេដ្ឋកិច្សមូហភាព • អឺរ៉ុបខាងកើតត្រូវខ្ចីទុនវិនិយោគច្រើនពីប្រទេសលោកខាងលិច • ប្រទេសមួយចំនួនបានប្រកាសឯករាជ្យរបស់ខ្លួន