ការយល់ដឹង ស្កាល់នូវតម្លៃបុគ្គលមានសារៈសំខាន់ព្រោះតម្លៃមានឥទ្ធិពលយ៉ាងខ្លាំងមកលើឥទ្ធិពលរបស់មនុស្ស ហេតុដូចនេះយើងត្រូវយល់ដឹងពីតម្លៃដើម្បិធ្វើការវាយតម្លៃរបស់ពួកគេត្រូវគ្នានឹង តម្លៃរបស់អង្គភាពដងទេ ។ ការប្រតិបត្តការងារមានកម្រិតខ្ពស់កាលណាតម្លៃរបស់និយោជិតត្រួវគ្នាចំពោះតម្លៃអង្គភាព ។
vrean.com Latest Questions
នៅក្នុងសន្និសីទនេះគេបានចុះកិច្ចព្រមព្រៀងមួយចំនួយ ។ កិច្ចព្រមព្រៀងទាំងនេះ បាននាំមកនូវគុណសម្បត្តិ ដល់ប្រជាជនស្ថេរភាពសង្គម និងនយោបាយ កម្ពុជាយើងដូចជា ៖ • សកម្មភាពយោធាទាំងអស់ត្រូវបានបញ្ឈប់ទាំងស្រុងនៅលើលើទឹកដីខ្មែរចាប់ពីថ្ងៃទៅ ០៧ ខែសីហា ឆ្នាំ១៩៥៤ តទៅ ។ • ការដកកងទ័ពបរទេស ( វៀតណាម ) ចេញពីទឹកដីកម្ពុជាឪ្យអស់ក្នុងអំឡុងរយៈពេល៩០ ថ្ងៃ ។ • កម្លាំងទ័ពខ្មែរឥស្សរៈត្រូវរំសាយក្នុងរយៈពេល ៣០ថ្ងៃ ។ • រាជរដ្ឋាភិបាលកម្ពុជាត្រូវធានាសល់អតីតអ្នកចូលរួមចលនាតស៊ូធានាដល់សិទ្ធពលរដ្ឋការពារជីវិត ...
មិត្តអាក្រក់ ឬបាបមិត្តមាន៤ ប្រភេទដែលមានលក្ខណៈសម្គាល់ដូចតទៅ ៖ មនុស្សគិតតេពីខាងបាន • គិតយកសម្រាប់ តែម្នាក់ឯង • ព្រមខូចប្រយោជន៍តេបន្តិចបន្តួច និងតែចង់បានតែខាងច្រើន • ពេលខ្លួនមានភ័យ ទើបស្ទុះទៅជួយធ្វើកិច្ចរបស់មិត្ត • សេពគប់មិត្តព្រោះសម្លឹងឃើញប្រយោជន៍ មនុស្សបានតែខាងនិយាយ • ពូកែរំលើកយករឿងដែលអស់ហើយមកនិយាយ • ពូកែលើកយករឿងដេលមិនទាន់មកដល់យកមកប្រាស្រ័យ • ជួយសង្គ្រោះដោយរបស់គ្មានបានប្រយោជន៍ • ពេលមិត្តមានធុរះអាងលេសថាមានរវល់ ឬមានកិច្ចអញ្ចេះអញ្ចុះជានិច្ច មនុស្សប្រចុប • ពេលមិត្តធ្វើអាក្រក់ក៏សាទរ • ពេលមិត្តធ្វើល្អ ក៏សាទរ • នៅពីមុខមិត្តពោលសរសើរ • នៅកំបាំងមុខមិត្តក៏គន់និន្ទា មនុស្សនាំទៅរកតែរឿងវិនាស
នយោបាយអព្យាក្រឹត្យរបស់កម្ពុជាត្រូវបានកំណត់យកនៅឆ្នាំ ១៩៥៤ តាមការទាមទាររបស់ប្រទេសចិន និងសហភាពសូវៀតដើម្បីបញ្ចៀសមិនឪ្យសហរដ្ឋមេរិកកសាងមូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ។
សារប្រយោជន៍នៃសាសនាចំពោះសង្គមមានដូចជា៖ • ជួយធ្វើឲ្យមានការឯកភាពក្នុងវិស័យ នយោបាយនិងការគ្រប់គ្រង់សង្គម • អប់រំចិត្តគំនិតឲ្យបានល្ងប្រសើរ ដែលមានសកម្មភាពល្អនៅក្នុងសង្គម • ជំនួយដល់ការសិក្សាទាក់ទង់និងភាសាអក្សរសិល្ប៍ • ជាចិត្តសាស្រ្តជួយលួងលោមមនុស្ស និងជួយឲ្យមនុស្សបាត់បង់នូវការឈឺចាប់ទាំងឡាយ ផលវិបាកចំពោះសង្គម • នាំឲ្យសង្គ្រាមកើតឡើងដោយហេតុផលប្រកាន់សាសនា • កើតមានការប្រកាន់វណ្ណៈ បែងចែកឋានៈគ្មានលក្ខណៈប្រជាធិបតេយ្យ ចំពោះសាសនាមានឋានានុក្រម • ធ្វើឲ្យមនុស្សអសកម្មដោយសារតែចេះតែខំអត់ធ្មត់ ស៊ូទ្រាំទទួលយកនូវកម្មផលដោយគ្មានគំនិតរើបម្រាស់ • រាំងស្ទះនូវសន្ទុះ នៃការរីកចម្រើនរបស់វិទ្យាសាស្រ្ត • ដូចនេះសាសនាគឺពិតជាបានផ្តល់ឲ្យសង្គមទាំងគុណសម្បត្តិ និងគុណវិបត្តិដល់សង្គមជាតិ ។
លោកលន់ ណុលបានរងសម្ពាធពីមន្ដ្រីរបស់លោកថា ការកាត់ផ្ដាច់ជំនួយយោធាអាមេរិក និងបញ្ហាខ្មែរមិនបានលូកដៃចូលសង្រ្គាមវៀតណាមទើបបណ្ដាលឪ្យមានជនឆ្លៀតឪកាសប្រមូលលាភសក្ការៈតាមរយៈជំនួញនេះ ។
បញ្ញារបស់មនុស្សមាន ៖ • បញ្ញាខាងវោហា • បញ្ញាខាងគិតគូរ • បញ្ញាខាងការងារ • បញ្ញាខាងប៉ាន់ប្រមាណ • បញ្ញាខាងការចង់ចាំ • បញ្ញាខាងគិត និងដោះស្រាយ • បញ្ញាខាងទទួលស្គាល់ បញ្ញាទាំងពីរចែកចេញជា ២ប្រភេទគឺ ៖ • បញ្ញាប្រតិបត្តិៈ សម្បទាចាប់បាននូវទំនាក់ទំនងរវាងវត្ថុក្នុងតថៈរូបីនៃបច្ចុប្បន្នភាព • បញ្ញាទ្រឹស្តីៈ សម្បទាចាប់បាននូវទំនាក់ទំនងរវាងគំនិត បញ្ញាចែកចេញជា៣កម្រិតគឺ ៖ • កម្រិតធម្មតា ហៅថាសម្បទា • កម្រិតខ្ពស់ ហៅថាកោសល្យ • កម្រិតខ្ពស់បំផុត ហៅថាទេពកោសល្យ ...
ភូមិទាំង ៦ ដែលខ្មែរក្រហមបានបែងចែកមាន ៖ – ភូមិភាគបូព៌ា ( ភូមិភាគ ២០៣ ) មានខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និង ក្រចេះ ( ឆ្លូង ) ដឹកនាំដោយសោភឹម ។ – ភូមិ ឥសាន្ដ ( ភូមិភាគ ១០៨ ) ...
ជំលោះប្រដាប់អាវុធបានបង្កការលំបាកលះដល់កុមារ ដូចជា៖ • ការបង្ខំអោយកុមារបំរើក្នុងកងកំលាំងប្រដាប់អាវ័ធ • កុមារមិនបានទទួលបានបំប៉នអាហារអោយបានគ្រប់គ្រាន់ • សង្គ្រាមស៊ីវិលបានធ្វើអោយកុមារ និងមនុស្សចាស់ៗជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ • កុមារព្រាត់ប្រាស់គ្រួសារ បងប្អូនបាត់បង់ជីវិត និងសេដ្ឋកិច្ច • ប្រទេសជាតិចុះខ្សោយ ជួបនឹងគ្រោះទុរភិក្ស • សង្គ្រាមបានរំលោភលើសិទ្ធិក្នុងការរស់នៅ និងអប់រំថែទាំសុខភាព ។
ប្រទេសដែលធ្លាប់ធ្លាក់ក្រោមអាណានិគមអង់គ្លេសរួមមាន ឥណ្ឌា ស្រីលង្កា ប្រ៊ុយណេ ម៉ាឡេស៊ី ភូមា សិង្ហបុរី ហុងកុង អៀកឡង់ខាងត្បូង ហ្គាណាកេនយ៉ាប៉ាពួញគឺណេ នីហ្សេរីយ៉ា ស៊ូដង់ ទីប្រជុំកោះ សូឡូម៉ង់ អ៊ូហ្គាន់ដា អាហ្វ្រិកខាងត្បូងអូស្ដា្រលី ណូវ៉ែលសេឡង់….។