ទ្វីបដែលមានអត្រាជំងឺអេដស៍ខ្ពស់ជាងគេគឺ ទ្វីបអាហ្រ្វក ។ ហើយវ័យដែលប្រឈមនឹងជំងឺអេដស៍ច្រើនជាងគេគឺចាប់់ពីវ័យ១៥ទៅ៣៦ឆ្នាំព្រោះវ័យនេះជាមនុស្សពេញវ័យងាយប្រឡូកក្នុងការរួមភេទនិងភាពច្រើនជាមនុស្សចំណូលប្រើប្រាស់គ្រឿងស្រវឹងដែលធ្វើឲ្យបាត់បង់សា្មរតីភ្លេចប្រើសោមអនាម័យនៅពេលរួមភេទឬក៍បានប្រើដែលតែប្រើមិនបានត្រឹមត្រូវ ។
vrean.com Latest Questions
ការកសាងរបបសង្គមនិយមរបស់ស្តាលីន • កសាងសេដ្ឋកិច្ចដោយអនុវត្តផែនការ៥ឆ្នាំ លើកទី៤ និងទី៥ • ពព្រឹងអំណាចតាមរយៈការងារសន្តិសុខ ដែលដឹកនាំដោយដាណូវ( Danow) ជាអ្នកតាមដានជួរបញ្ញាវន្ត ដែលតែងតែប្រឆាំង ឬបញ្ចញគឺរី៖គន់ស្តាលីន។ ការកសាងរបបសង្គមនិយមរបស់គ្រូតឆូវ • រៀបចំដោយបាយថ្មីគឺធ្វើឲ្យសម្រេចនៅក្នុងរយៈពេល៤ឆ្នាំ • ជាអ្នកកែប្រែកំហុសនយោបាយសេដ្ឋកិច្ច និងយោធាបន្សល់ទុកពីររបបស្តាលីន • បង្កើតផែនការលើកទី៦ ដើម្បីជម្រុញការអភិឌ្ឍន៏សហភាពសូវៀតឲ្យទាន់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨០ គឺមានរយៈពេល២០ឆ្នាំ។
សា្ថនភាពសង្គម និងសេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្គ្រាមលោកលើកទី២ដូចជា៖ សា្ថនភាពសង្គម • មានការគាបសង្គត់ទៅលើអ្នកដែលរិះគន់របបដឹកនាំរបស់ពួកកុម្មុយនីស្តដោយបង្រ្គាបយ៉ាងសាហាវព្រៃផ្សៃ ព្រមទាំងចាប់ដាក់គុក ឬដាក់ទណ្ឌកម្មធ្វើការយ៉ាងធ្ងន់ធ្ងរបំផុត • ក្រោយមរណៈភាពស្តាលីនគឺមានការបន្ថយភាពរឹតត្បិតលើសេរីភាពរបស់អ្នករិះគន់ខ្លះៗ និងធ្វើឲ្យជីវភាពប្រជាជនកាន់តែប្រសើរ ។ ស្ថានភាពសេដ្ឋកិច្ច • ទទួលរងការខូតខាតយ៉ាងដំណំក្រោយសង្គ្រាម • មានកសាងសេដ្ឋកិច្ចឡើងវិញបានយ៉ាងប្រសើរ ដោយអនុវត្តផែនការ៥ឆ្នាំ • មានការពង្រីកអណ្តូងរ៉ែ ឆ្ពោះទៅពង្រឹងរោចក្រ និងផ្លូវដែកឲ្យបានច្រើនខ្សែថែមទៀត • ជម្រុញទៅលើវិស័យបច្ចេកវិទ្យា និងកសិកម្មយ៉ាងខ្លាំង។
កត្តាដែលធ្វើឲ្យបរាជ័យវិស័យកសិកម្មសូវៀត៖ • ការប្រើជីគឺមី និងថ្នាំបំពុលហួសប្រមាណបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន • ខ្វះបច្ចេកទេសក្នុងការគ្រប់គ្រងលើផ្នែកកសិកម្ម • ដីខ្សោះជីវជាតិ
ក្នុងពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមានរាធានី ខេត្តចំនួន២៣ និងខេត្តដែលមានក្រុងពីរគឺ ខេត្តកំពង់ចាម (ក្រុងកំពង់ចាម និងក្រុងសួង) ខេត្តស្វាយរៀង ( ក្រុងស្វាាយរៀង និងក្រុងបាវិត) និងខេត្តបន្ទាយមានជ័យ ( ក្រុងសេរីសោភ័ណ និងក្រុងប៉ោយប៉ែត) ។
បានជាតំបន់វាលរាប និងតំបន់ទន្លេសាបមានប្រជាជនរស់នៅកុះករព្រោះ ៖ • ជាតំបន់ទំនាបកណ្តាលសំបូរដោយដីមានជីជាតិអំណោយផលដល់ដំណាំស្រែ ចំការ • សំបូរផ្លូវទឹកងាយស្រួលក្នុងការធ្វើដំណើរ និងជាជំរកមច្ឆាជាតិ • មានផ្លូវគមនាគមបង្កលលក្ខណៈល្អប្រសើរក្នុងការធ្វើដំណើរនិងដឹកជញ្ជូន • ម៉្បាងទៀតអំណោយផលក្នុងការប្រកបរបរកសិកម្ម និងឩស្សាហកម្មដែលជាលក្ខខណ្ឌដ៏ប្រសើរសម្រាប់ការរស់នៅរបស់ប្រជាជន ។
ដើម្បីធ្វើឲ្យប្រជាជនចូលចិត្តទៅរស់នៅតំបន់ខ្ពង់រាប និងតំបន់ភ្នំគេត្រូវ ៖ • អភិវឌ្ឍន៏តំបន់ទាំងពីរឲ្យមានការរីកចម្រើន • កសាងបណ្តាញទូរគមនាគមន៏ និងប្រព័ន្ធធារាសាស្រ្ត • បង្កើតហេដ្ឋារចនាសម្ព័ន្ធសង្គម ដូចជា ផ្លូវថ្នល់ សាលារៀនវត្ត អារាម មន្ទីរពេទ្យ ផ្សារ ស្ពាន ..។ ល។ • បង្កើតឲ្យមានប្រព័ន្ធអគ្គីសនី • ធានាការពារ និងរក្សាសន្តិសុខឲ្យមានសុវត្ថិភាព • រៀបចំណ្តាញផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ និងធ្វើស្រែចំការ ឲ្យបានគ្រប់គ្រាន់ ។ • ផ្តល់ដីឲ្យប្រជាជនសម្រាប់ធ្វើស្រែ ចំការ ...
មូលហេតុនៃការកើនឡើងនៃប្រជាជននៅតំបន់ភ្នំ និងខ្ពង់រាបដោយសារ ៖ • រាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយក្នុងការអភិវឌ្ឍតំបន់នោះមាន៖ • រៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គមដូចជា ផ្លូវថ្នល់ សាលារៀនវត្ត អារាម ផ្សារ ស្ពាន ផ្លូវទូរគមនាគមន៏ មន្ទីរពេទ្យ………។ • បង្កើតឲ្យមានប្រព័ន្ធអគ្គិសនី ទឹក និងបណ្តាញបញ្ចេញទឹកកខ្វក់ • មានភាពល្អប្រសើរក្នុងការប្រកបរបរផ្សេងៗដូចជា កៅស៊ូ ដំឡូងមី….ដែលជាដំណាំមានទីផ្សារល្អ និងលក់បានតម្លៃខ្ពស់ • មានដីធំទូលាយងាយស្រួលក្នុងការប្រកបរបរកសិកម្ម។
លទ្ធភាពបង្កកំណើតរបស់ស្រី្តគឺជាកត្តាកំណត់នៃសន្ទស្សន៏ (IDH) ព្រោះ ប្រសិនបើជាប្រទេសមួយ មានសន្ទស្សន៏ការអភិវឌ្ឍន៏មនុស្សទាប ( បញ្ហាចូល រៀននៅមានកម្រិត អាហារូបត្ថម្ភមិនគ្រប់គ្រាន់ និងសុខភាពមិនបានប្រសើរ ) នោះលទ្ធភាពបង្កកំណើតរបស់ស្រី្តមានកម្រិតខ្ពស់ ។ ផ្ទុយទៅវិញ បើប្រទេសមួយមានសន្ទស្សន៏អភិវឌ្ឍន៏កម្រិតខ្ពស់ ( អត្រាចូលរៀន ខ្ពស់ អាហារូបត្ថម្ភគ្រប់គ្រាន់ សុខភាពប្រជាជនល្អប្រសើរ និងមានអាយុវែង) នោះលទ្ធភាពបង្កកំណើតរបស់ស្រ្តីមានកម្រិតទាបវិញ។
តាមពីរ៉ាមីតរបស់ប្រជាជនកម្ពុជាឆ្នាំ ២០០៨ បានជាថ្នាក់អាយុ ៣០ – ៣៤ ឆ្នាំមានភាពផត មានន័យថាប្រជាជននៅក្រុមអាយុនេះទាំងប្រុស ទាំងស្រីមានចំនួនតិចជាងគេ ដោយសារការថយចុះនូវលទ្ធិភាពបង្កកំណើតរបស់ស្ត្រី និងមរណភាពរបស់កុមារខ្ពស់ នៅសម័យខ្មែរក្រហម។ ក្រុមអាយុនេះកើតនៅឆ្នាំ ១៩៧៤ – ១៩៧៨។ ក្រុមអាយុនេះមានអាយុពី ១-៥ ឆ្នាំ ក្នុងសម័យខ្មែរក្រហម ។