សភាពាណិជ្ជកម្មមានភារកិច្ចដូចជា៖ • ធ្វើទំនាក់ទំនងជាមួយប្រភពសេដ្ឋកិច្ចក្នុងប្រទេសនិងក្រៅប្រទេសដើម្បីស្រង់យកព័ត៍មានពាក់ព័ន្ធនឹងការអភិវឌ្ឃសហគ្រាសជាតិ។ • បង្កើនប្រសិទ្ធិភាពសហគ្រាសទាំងឡាយដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម • ផ្តល់ជួនរដ្ឋាភិបាល និងអាជ្ញាធរខេត្តនូវយោបល់ស្តីពីបញ្ហាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម សេវាកម្ម • ដើរតួជាអ្នកតំណាងសហគមន៍ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម។ • ដើរតួជាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។
vrean.com Latest Questions
កត្តាជំរុញឱ្យមានការបង្កើតអង្គការសហប្រជាជាតិ គឺ • ក្នុងទិសដៅរកសន្តិភាពជាសាកលដើម្បីដោះស្រាយវិវាទនិងជម្លោះប្រកកបដោយសន្តិវិធី • ជាវេទិកានៃកិច្ចចរចារវាងប្រជាជាតិទាំងអស់លើពិភពលោក • ពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងឡាយដោយឈរលើការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ • ធ្វើឱ្យមានសហប្រតិបត្តិការអន្តរជាតិផ្សេងៗ ផ្នែកសេដ្ឋកិច្ចនិងសង្គម ប្រាជ្ញា និងមនុស្សធម៌ ដោយគ្មានប្រកាន់ពូជសាសន៍ ភេទ ភាសា និងសាសនា • ស្ថិតនៅក្នុងក្របខណ្ឌដែលប្រជាជាតិនានា ខិតខំប្រឹងប្រែងឆ្ពោះទៅរកសេដ្ឋកិច្ចរួមមួយ ។
សង្គមខ្មែរសម័យសក្តិភូមិ គេចែកសង្គមមនុស្សជាស្រទាប់វណ្ណៈគឺ មន្រ្តី ប្រជារាស្រ្ត និងពួកទាសករ ។
កំណកំណើតរ៉ែពីសិលាប្រែកំណើត នៅមានការផ្លាស់ប្ដូរសម្ពាធ សីតុណ្ហភាព សិលានឹងទទួលរងនូវលំនំាប្រែកំណើត ហើយសិលាដែលកកើតឡើងក្នុងសិលានោះរួមមាន កាល់ស៊ីត កាណេត ក្រាភីត ហេម៉ាទីត ម៉ាញេទីត មីកា និង ថក ។
សម្ដេច សីហនុបានប្រកាសផ្ដាច់ជំនួយយោធាពី សហរដ្ឋអាមេរិកនៅខែវិច្ឆិកា ១៩៦៣។ ការសម្រេចព្រះទ័យទាត់ចោលជំនួយ អាមេរិកនេះគឺក្នុងគោលបំណងចង់នៅក្រៅសង្រ្គាមវៀតណាម ហើយនិងចង់រក្សាទំនាក់ទំនងល្អជាមួយសមាជិកប្លុកកុំមុយនីស។
បានជាពូកខ្មែរក្រហមជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញនិងទីប្រជុំជនបទពីព្រោះដើម្បីកសាងវណ្ណៈកសិករ កម្មករ ពង្រាយកម្លាំងពលកម្ម បំបែកបណ្ដាញទំនាក់ទំនងរបស់ប្រជាជន។ការបង្កើតសហករណ៍ដើម្បីកសាងកុំមុយនីស្ដនិយម ការងារពលកម្ម កសិករនិង កម្មករផ្ទើរួមគ្នាប្រមូលផលរួម ការហូបចុករួម(សមភាពសង្គម) តាមលទ្ធិកុំមុយនីស្ដ ទាក់ទងនិងបញ្វេញស្បៀងមិនអាចផ្ដត់ផ្គងប្រជាជននៅទីប្រជាជន ក៏ដូចជានៅជនបទដែរ សន្ដិសុខ និងការពារជាតិមានលំបាកក្នុងការគ្រប់គ្រងប្រជាជនរាប់លាននាក់ប្រឆាំងនិងបដិវដ្ត(ការបែងចែកប្រជាជនដោយងាយស្រួលក្នុងការគ្រប់គ្រងអ្នកដឹកនាំកុំមុយនីស្ដមានការភ័យខ្លាចចំពោះអសន្ដិសុខផ្ទាល់ខ្លួន។
ក្នុងខែមីនាកណ្តាលក្រុងភ្នំពេញមានបាតតុកម្ម (ហិង្សា) វាយកម្ទេចស្ថានទូតយួនខាងជើងនិងការិយាល័យតស៊ូរបស់យួនខាងត្បូង ព្រោះកុបករខឹងនឹងយួខាងជើង និងពួកកុម្មុយនីស្ត។
ពួកអនាធិយនិយមកើតនៅសតវត្សទី ១៩ ។មានប្រភពចេញពីពួកសង្គមនិយម ។ គោលការណ៍ពួកនេះគឺជំនឿទៅលើលក្ខណៈល្អពីធម្មជាតិរបស់មនុស្ស ដែលជាលទ្ធភាពអាចឪ្យមនុស្សទាក់ទងគ្នាបានដោយមិនយក អំពើហិង្សាជាមធ្យោបាយគឺទាក់ទងគ្នាដោយសេរីរវាងគ្នា នឹងជំនឿជាក់ទៅលើការកម្ទេចអំណាចឪ្យបាន គឺព្រោះអំណាចរដ្ឋជាប្រភពនៃការគាបសង្គត់ទៅលើបុគ្គលភាព ។
ខ្នាតរបស់ទង់អាស៊ានមាន៖ • ខ្នាតអាស៊ានសម្រាប់ដាក់លើតុខ្នាត ១០សម គុណនឹង ១៥សម • ទង់អាស៊ានសម្រាប់ដាក់ក្នុងបន្ទប់ខ្នាត ១០០សម គុណនឹង ១៥០សម • ទង់អាស៊ានសម្រាប់ដាក់ក្នុងរថយន្ថខ្នាត ១០សម គុណនឹង ៣០សម • ទង់អាស៊ានសម្រាប់ដាក់នៅទីវាលខ្នាត ២០០សម គុណនឹង ៣០០សម។
សង្រ្គាមលោកលើកទី២ បានចាប់ផ្ដើមពីឆ្នាំ ១៩៣៩ ដល់ឆ្នាំ ១៩៤៥ ។ មូលហេតុសំខាន់ៗ ដែលធ្វើឪ្យសង្រ្គាមនោះកើតឡើងគឺ៖ • បញ្ហាសេដ្ឋកិច្ច អាឡឺម៉ង់បានក្លាយជាអំណាចមួយយ៉ាងរឹងមាំ នៅក្នុងចំណោមប្រទេសនៅអឺរ៉ុប ហើយស្វែងរកទីផ្សារពិភពលោក ដើម្បីលក់ផលិតផលរបស់ខ្លួន ដែលធ្វើឪ្យប៉ះពាល់ទីផ្សារពិភពលោករបស់ពួក អង់គ្លេស បារាំងនិងអាមេរិក។ • បញ្ហានយោបាយ ការចុះខ្សោយនៃសង្គមប្រជាជាតិធ្វើឪ្យ អាឡឺម៉ង ហែកសន្ធិសញ្ញាក្រុងវែសៃចោល ដើម្បីសម្រេចនយោបាយត្រួតត្រាពិភពលោក។ • បញ្ហាយោធា កងទ័ពអាឡឺម៉ង បានប្រែក្លាយទៅជាកងទ័ពមួយយ៉ាងសាហាវឃោឃៅខ្លាំងពូកែ បំពាក់ដោយអាវុធយុទ្ធភណ្ឌទំនើបៗមានការហ្វឹកហាត់យ៉ាងតឹងរឹង។