សម្តេច នរោត្តម សីហនុ ទ្រង់ធ្វើជាអគ្គមេបញ្ជាការកងទ័ពជាតិដឹកនាំប្រតិបត្តិការឈ្មោះមហាសាមគ្គីដើម្បីបណ្តេញពួកវៀតមិញឲ្យចេញពីទឹកដីខ្មែរ ចាប់ពីខេត្តបាត់ដំបូងរហូតដល់ខេត្តក្រចេះនិងស្ទឹងត្រែង ។ នៅក្នុងខេត្តក្រចេះកង ខេមរភូមិន្ទបានប្រយុទ្ធប្រកបដោយវីរភាពស្នេហាជាតិ កម្ទេចកងទ័ពវៀតមិញ នៅសមរភូមិចុងក្រោយ ដោយធ្វើឲ្យពួកកុំមុយនីសវៀតមិញបរាជ័យយ៉ាង ធ្ងន់ធ្ងរបំផុត ។
vrean.com Latest Questions
ខ្ញុំតាំងសច្ចាថានឹងប្រព្រឹត្តតាមរដ្ធធម្មនុញ្ញ និងច្បាប់ទាំងទ្បាយនៃព្រះរាជាណាចក្រ ហើយនិងតាំងចិត្តធ្វើផលប្រយោជន៏ដល់រដ្ឋ និងប្រជារាស្រ្ត។
ដីកើតឡើងពីប្រភពបីយ៉ាងគឺៈ • ការបំបែកធាតុសិលាមេក្រោមអំពើនៃបំរែបំរួលសិតុណ្ហភាព និងប្រតិកម្មគីមី។ • រូបធាតុដែលនាំមកពីកន្លែងដទែទៀតដោយសារខ្យល់ ទឹកទន្លេ។ • ការរលួយនៃរុក្ខជាតិ (ដីមមោក)។
បៃអូទីតមីកា គឺជាសិលាប្រែកំណើតវាយភាពក្រាមបន្ទះដ៏រឹងមាំដែលមានផ្ទុករ៉ែរាងបន្ទះ។
អាណានិគមហូឡង់ធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីទទួលបានគុណសម្បត្តិនិងគុណវិបត្តិដូចជា ក. គុណសម្បត្តិ • សេដ្ឋកិច្ចនៅកោះស៊ូម៉ាត្រា ក្នុងរយៈពេលជាង ៣០ឆ្នាំដំបូងមានការផ្លាស់ប្តូរគួរឱ្យកត់់សម្គាល់ • ស៊ូម៉ាត្រាក្លាយជាអ្នកផ្គត់ផ្គងថ្នាំជក់ដ៏ធំបំផុតនិងមានគុណភាពល្អដាច់គេនៅក្នុងចំណោមប្រទេសផ្គត់ផ្គងថ្នាំជក់ពិភពលោក • នៅពេលដែលបានគេរកឃើញកំណប់ប្រេងកាតទស្សវត្សរ៍ឆ្នាំ ១៩២០ទឹកដីស៊ូម៉ាត្រាបានក្លាយជាទីតាំងក្រុមហ៊ុនប្រេងសែលភូមិន្ទរបស់ហូឡង់ ។ ខ. គុណវិបត្តិ • មានការជិះជាន់យ៉ាងឃោរទៅលើប្រទេសឥណ្ឌូណេស៊ីដោយភ្ជាប់នឹងនយោបាយរើសអើងពណ៌សំបុរ ដែលអាណានិគមនិយមហូឡង់បានប្រកាន់នោះបានធ្វើឱ្យជនជាតិឥណ្ឌូណេស៊ីរងទុកក្ខវេទនាក្រលំបាកតោកយ៉ាងក្រៃលែង • ការធ្វើពាណិជ្ជកម្មផ្តាច់មុនរបស់ហូឡង់ធ្វើឱ្យប៉ះពាល់សេ្ឋកិច្ចនៅប្រជុំកោះឥណ្ឌូណេស៊ីយ៉ាងខ្លាំង • ពួកគេអាចបំផ្លាញពាណិជ្ជកម្មបន្តិចម្តងៗ ក្នុងតំបន់ដែលមានជីវិតរាប់រយឆ្នាំមកហើយនោះ • ពួកពាណិជ្ជករតូចតាចត្រូវបានគេកំណត់ព្រំដែនក្នុងការក្នុងការធ្វើពាណិជ្ជកម្មតាមតំបន់ • ទីក្រុងសំខាន់ៗទទួលរងគ្រោះដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនារដូវវស្សាជារៀងរាល់ឆ្នាំ ហើយប្រជាជនត្រូវរងគ្រោះដោយជំងឺគ្រុនចាញ់ និងជំងឺរាតត្បាផ្សេង • ជីវភាពរស់នៅរបស់ប្រជាជនឥណ្ឌូណេស៊ីនៅទីក្រុងនានាស្ទើរតែទាំងអស់កាន់តែលំបាកឡើង ។
សម្ធិផលក្នុងរបបសង្គមរាស្រ្ដនិយមពីឆ្នាំ១៩៥៣ ដល់ ឆ្នាំ១៩៧០ ដូចជា៖ វិស័យនយោបាយ • អនុវត្តនយោបាយអព្យាក្រឹត្យ ធ្វើឪ្យកម្ពុជាក្លាយជាប្រទេសសន្ធិភាពអស់រយៈពេល១៥ឆ្នាំ (១៩៥៥-១៩៧០)ស្របពេលដែលប្រទេសជិតខាងកំពុងជួបប្រទះសង្រ្គាម។ • កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ • ជោគជ័យក្នុងរឿងក្ដីប្រាសាទព្រះវិហារ( ១៩ មិថុនា ១៩៦២) វិស័យកសិកម្ម • ផលិតស្រូវកប្បាស ការចិញ្ចឹមសត្វ ការនេសាទ មានការកើតតឡើង(ពង្រីកផ្ទៃដីដាំដុះ នយោបាយទឹក ការជ្រើសរើសពូជ…) វិស័យឧស្សាហកម្ម • កំណើនរោងចក្រសហគ្រាសដូចជារោងចក្រ ក្រដាស់ វាយនភ័ណ្ឌ កែវស៊ីម៉ង់ ...
ក្រោយថ្ងៃទី០៧មេសា១៥៧៥កងកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជាបានអនុវត្តតាមបញ្ជាបក្សកុំមុយនីសកម្ពុជាប្រជាធិបតេយ្យ ៨ ប្រការគឺ ៖ • ជំលៀសប្រជាជនចេញពីទីក្រុងទាំងអស់ • លុបបំបាត់ផ្សារ • លុបបំបាត់រូបិយប័ណ្ណរបស់របប លន់ នល់ ហើយដកទុករូបិប័ណ្ណបដិវត្ថដែលបានបោះពុម្ភរួចហើយ • ផ្សឹកលោកសង្ឃកាន់ព្រះពុទ្ធសាសនាទាំងអស់ហើយអោយទៅធ្វើស្រែចម្ភារតាមទិសដែលពួកគេទៅដល់តាមមូលដ្ឋាននីមួយៗ • ប្រហារជីវិតមេដឹកនាំរបស់របប លន់ នល់ • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេសដោយបង្កើតអោយមានរោងបាយរួមម • បណ្តេញជនជាតិភាគតិចវៀតណាមអោយចេញទាំងអស់ • បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម ។
នៅកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅ ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ។