ជំងឺអេដស៍មានផលប៉ះពាល់ដល់បុគ្គល គ្រួសារ និងសង្គមដូចតទៅ ៖ • ចំពោះបុគ្គល : សុខភាពចុះខ្សោយ អសមត្ថភាពការងារចំណាយថវិកា ច្រើនលើការព្យាបាល មានវិប្បដិសារីក្នុងជីវិតនិងបាត់បង់ជីវិត ។ • ចំពោះគ្រួសារ : ប្តី ប្រពន្ធ និងកូនអាចឆ្លងមេរោគអេដស៍ បាត់បង់កម្លាំង ពលកម្ម ជីវភាពគ្រួសារធ្លាក់ចុះ មានបន្ទុកថែទាំអ្នកជំងឺក្នុងគ្រួសារ មានទំនាស់ ក្នុងគ្រួសារ ប្រពន្ធ ឬប្តី ក្លាយជាមេម៉ាយ ...
vrean.com Latest Questions
យុទ្ធវិធីរបស់ក្រសួងសុខាភិបាលដើម្បីទប់ទល់និងបញ្ហាកង្វះសារជាតិចិញ្ចឹមដល់កុមារ មានដូចជា ខិតខំប្រឹងប្រែងអប់រំមាតាបិតា ឬអាណាព្យាបាល ឲ្យចេះថែទាំកុមារឲ្យបានត្រឹមត្រូវ ទាំងការបំបៅដោះកូន និងការបង្កើនគុណ ភាពចំណីអាហារដែលសំបូរជីវជាតិអាដូចជា បន្លែសឹ្លកបៃតង បន្លែផ្លែឈើ ពណ៍លឿង សាច់ ស៊ុត ថ្លើមជាដើម ។
បានជាប្រទេសកំពុងអភិវឌ្ឍន៍មានបញ្ហាការបរិភោគមិនគ្រប់គ្រាន់ព្រោះ ប្រទេសនោះមានកំណើនប្រជាជនខ្ពស់និងផលិតកម្មមានកំណើនយឺតការរីកចម្រើននៃសេដ្ឋកិច្ចនៅមានកម្រិតតម្រូវការក្នុងការប្រើប្រាស់មានការកើនឡើង។ ជីវភាពប្រជាជនកាន់តែក្រីក្រនិងមានកូនច្រើន ។
បានជាគេចាត់ទុកជំងឺគ្រុនចាញ់ជាជំងឺឆ្លងព្រោះ ដោយសារជំងឺនេះវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈមូលដែកគោលញីខាំ ។
ខេត្តដែលប្រឈមមុខនឹងឆ្លងជំងឺគ្រុនចាញ់ច្រើនជាងគេគឺរតនៈគិរី មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ បាត់ដំបូង ប៉ៃលិន កោះកុង ពោធិ៍សាត់ ។ ដោយសារតែខេត្តទាំងនោះជាតំបន់ភ្នំ សំបូរព្រៃឈើ ក្រាស់ស្តុក និងការយល់ដឹងពីការឆ្លងជំងឺគ្រុនចាញ់របស់ប្រជាជននៅមានកម្រិត ។
បានជាមានការបំលាស់ប្តូរទីលំនៅជាបាតុភូតសកលព្រោះកើតមាននៅគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក មិនថាប្រទេសអភិវឌ្ឍ ឬប្រទេសកំពុងអភិវឌ្ឍឡើយ ។
មានព្រឹត្តិការណ៍កើតឡើងនៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ ១៩៧៥- ១៩៧៩ដូចជា៖ • ការជម្លៀសប្រជាជនទីក្រុងភ្នំពេញ ដោយបង្ខំឲ្យទៅរស់នៅតាមជនបទ • ការរត់គេចរបស់ប្រជាជនពីប្រទេសទៅសុំជ្រកកោកនៅតាមប្រទេសជិតខាង • ការបង្ខិតបង្ខំឲ្យធ្វើការជាទម្ងន់ការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនិងការកាប់សម្លាប់យ៉ាងរង្គាល ។
ដែលហៅថាការបំលាស់លំនៅ គឺជាកាផ្លាស់ប្តូរកន្លែងរស់នៅពីទីតាំងភូមិសាស្រ្តមួយទៅទីតាំងភូមិសាស្រ្តមួយទៀត ។
មូលហេតុដែលនាំឲ្យមានការបំលាស់នៅគឺ ដោយសារការប្តូរកន្លែងធ្វើការ ការស្វែងរកការងារធ្វើ ការសិក្សា រៀបអាពាហ៍ពិពាហ៍ គ្រួុសារផ្លាស់ទីលំនៅ មាតុភូមិនិវត្តន៍ គ្រោះធម្មជាតិ អសន្តិសុខ ការបាត់បង់ដីធ្លី និងលំនៅដ្ឋាន ។
បញ្ហានគរូបនីយកម្មដែលបណ្តាលបំលាស់លំនៅពីជនបទទៅក្រុងដោយសារកត្តាដូចជា សង្គមកិច្ច និងសេដ្ឋកិច្ច វប្បធម៍ ។